ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​នៃ​ភ្លើង​ក្នុង​មហានរក

4 ឆ្នាំ មុន

តើ​សត្វ​នរក​មាន​អ្វី​ជា​ជម្រក ? នរក​ជាទី​អបាយភូមិ​ដែល​មាន​រណ្តៅ​ជាទី​លំនៅ​នៃ​សត្វ​មាន​បាប​នៅ​រង​ទុក្ខវេទនា​តាម​កម្លាំង​កម្ម​ដែល​ខ្លួន​បាន​ធ្វើ​ដូច​មាន​ពាក្យ​ពោល​ថា ចុះ​នរក ធ្លាក់​នរក​ជាដើម ។ គួរ​ឱ្យ​ខ្លាច​ណាស់​គ្រាន់តែ​កម្ទេច​ភ្លើង​នរក​ប៉ុន​គ្រាប់​ស្ពៃ​ក៏​អាច​រំលាយ​លោក​នេះ​បាន ។ តើ​ឥទ្ធិពល​ភ្លើង​មហានរក​មាន​កម្លាំង​ខ្លាំងក្លា​យ៉ាងណា ?…

តើ​សត្វ​នរក​មាន​អ្វី​ជា​ជម្រក ?

នរក​ជាទី​អបាយភូមិ​ដែល​មាន​រណ្តៅ​ជាទី​លំនៅ​នៃ​សត្វ​មាន​បាប​នៅ​រង​ទុក្ខវេទនា​តាម​កម្លាំង​កម្ម​ដែល​ខ្លួន​បាន​ធ្វើ​ដូច​មាន​ពាក្យ​ពោល​ថា ចុះ​នរក ធ្លាក់​នរក​ជាដើម ។

គួរ​ឱ្យ​ខ្លាច​ណាស់​គ្រាន់តែ​កម្ទេច​ភ្លើង​នរក​ប៉ុន​គ្រាប់​ស្ពៃ​ក៏​អាច​រំលាយ​លោក​នេះ​បាន ។
តើ​ឥទ្ធិពល​ភ្លើង​មហានរក​មាន​កម្លាំង​ខ្លាំងក្លា​យ៉ាងណា ?

ខាងក្រោម​នេះ​ជា​រឿង​រា់វ​ដែល​កើត​មាន​ប្រាកដ​នៅ​សម័យ​ពុទ្ធកាល​បង្ហាញ​ការ​ពិត​យ៉ាងនេះ​ថា កាលនោះ​ព្រះ​អគ្គ​សាវក​មហាមោគ្គល្លាន​ជា​អ្នកមាន​ឫទ្ធិ​ច្រើន លោក​បាន​និមន្ត​ទៅ​កាន់​ឋាន​យមលោក​ពិនិត្យ​មើល​ស្ថានភាព​នរក តាំងពី​នរក​តូច​ៗ រហូត​ដល់​នរក​ធំ​ឈ្មោះ​អវិចី​ ។

លោក​និមន្ត​ទៅ​ដល់​ទីណា​សត្វ​នរក​ក៏​បាន​ស្បើយ​ទុក្ខ​ក្នុង​ទីនោះ ដោយ​អំណាច​នៃ​ឫទ្ធិ​របស់​លោក ហើយ​មុន​នឹង​ត្រលប់​មក​វិញ លោក​បាន​យក​កម្ទេច​ភ្លើង​អវិចី​មហានរក​ប៉ុន​គ្រាប់​ស្ពៃ​ស៊ក​នឹង​ជាយ​ចីវរ​របស់​លោក​មក​ជាមួយ​ដែរ ។

បន្ទាប់​ពី​ត្រឡប់​ពី​ស្ថាន​នរក​វិញ ព្រះ​មោគ្គល្លាន​បាន​និមន្ត​បន្ត​ទៅ​កាន់​ស្ថានសួគ៌​ទៀត ដើម្បី​ពិនិត្យ​មើល​ភូមិភាគ​និង​សុខភាព​របស់​ទេវតា​ក្នុង​ស្ថានសួគ៌​ទាំង​៦​ជាន់​។ ហើយ​បាន​និមន្ត​ទៅ​ឈរ​រេរា​នៅ​ស្ថាន​ត្រៃ​ត្រឹ​ង្ស ។ ពេល​នោះ​ពួក​ទេវតា​ក្នុង​ស្ថានសួគ៌​ទាំង ៦ ជាន់ ក្តៅ​ក្រហល់ក្រហាយ​នឹង​ចំហាយ​កម្ទេច​ភ្លើង​អវិចី​មហានរក​ដែល​លោក​ស៊ក​នឹង​ជាយ​ចីវរ​នោះ​គ្រប់​ៗ​អង្គ ។

ខណៈនោះ​សក្កទេវរាជ​បាន​ជ្រាប​ហេតុ​ហើយ ទៅ​ប្រគេន​សញ្ញា​ដល់​ព្រះ​មោគ្គល្លាន ព្រះ​មោគ្គល្លាន យល់​ថា​ទេវតា​ទាំងអស់ ក្តៅក្រហាយ​ដោយសារ​កម្ទេច​ភ្លើង​ដែល​ជាប់​នឹង​ជាយ​ចីវរ​របស់​អាត្មាអញ​ទេតើ បានជា​មាន​សភាព​ឆ្លេឆ្លា​យ៉ាងនេះ ។

លោក​ពិចារណា​ថា កម្ទេច​ភ្លើង​ប៉ុន​គ្រប់​ស្ពៃ​នេះ មាន​កម្លាំង​ក្តៅ​ខ្លាំង​ណាស់ បើ​អាត្មាអញ​ចោល​ទៅ​លើ​ដី ផែន ដី​នឹង​ឆេះ​ខ្ទេចខ្ទី​អស់​. ចោល​ទៅ​ក្នុង​សមុទ្រ​នឹង​រីង​ខះទឹក​អស់​ឥត​សល់ ចោល​ទៅ​ក្នុង​ព្ធ​ដ៏​អាកាស​នឹង​រាំងភ្លៀ ង​អស់ ១២ ឆ្នាំ​។ បើ​ដូច្នោះ​មាន​តែ​អាត្មាអញ​យក​ទៅ​ចោល​នៅ​កន្លែង​ដើម​គឺ​អវិចី​មហានរក​វិញ​ទើបបាន ។