ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​កប់​ល័ក្ដ​»​ ទំនៀម​ប្លែក​មួយ​ក្នុង​មង្គលការ​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

សម្រាប់​ជនជាតិ​ខ្មែរ ពិធី​រៀប​អាពាហ៍ពិពាហ៍ គឺជា​ព្រឹត្តិការណ៍​សំខាន់​បំផុត សម្រាប់​ជីវិត ។ ពី​មុន​ឪពុក​ម្ដាយ​ជា​អ្នក​ទុកដាក់​កូនចៅ​ឲ្យ​មានគូស្រករ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​យុវជន យុវតី​ខ្មែរ​ភាគច្រើន​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​គូស្រករ​របស់​ខ្លួន និង​ឈ្វេងយល់​ចិត្ត​គ្នា មុន​នឹង​ឈាន​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍…

សម្រាប់​ជនជាតិ​ខ្មែរ ពិធី​រៀប​អាពាហ៍ពិពាហ៍ គឺជា​ព្រឹត្តិការណ៍​សំខាន់​បំផុត សម្រាប់​ជីវិត ។ ពី​មុន​ឪពុក​ម្ដាយ​ជា​អ្នក​ទុកដាក់​កូនចៅ​ឲ្យ​មានគូស្រករ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​យុវជន យុវតី​ខ្មែរ​ភាគច្រើន​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​គូស្រករ​របស់​ខ្លួន និង​ឈ្វេងយល់​ចិត្ត​គ្នា មុន​នឹង​ឈាន​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍ ។

ពិធី​រៀប​អាពាហ៍ពិពាហ៍​ខ្មែរ​ជា​ពិធី​ប្រពៃណី​មួយ​ដែល​តម្រូវ​ឲ្យ​មានកម្ម​វិធី​ជា​ច្រើន​ដូច​ជា សូត្រ​មន្ដ កាត់សក់់ ចងដៃ​ជាដើម ។ ពិធី​នេះ​បាន​បង្ហាញ​ពី​វប្បធម៌​ដ៏​ល្អ​របស់​ជនជាតិ​ខ្មែរ ។

គួរ​ឲ្យ​សរសើ​រប​ណ្តា​ខេត្ត​មួយ​ចំនួន​នៅ​អភិរក្ស​ពិធី​មួយ​ចំនួន​ក្នុង​មង្គលការ ខណៈ​ដែល​ទូទៅ​បាន​កាត់​ចោល ឬ​ឈប់​រៀបចំ​ទៅ​ហើយ ដូច​ជា​ពិធី​ធ្វើ​ធ្មេញ ជាដើម ។

ជាក់ស្តែង​នៅ​តំបន់​ខ្លះ​មាន​ទំនៀម​រៀបចំ​ពិធី​កប់​ល័ក្ត​ហៅ​ថា​«​លោក​សេដ្ឋី​មហា​សម្បត្តិ និង​ភិ​រិ​យា​ដ៏​មហា​ឧត្តម​ដាំ​ដើម​ចេក និង​ដើម​អំពៅ​ក្នុង​សួន​»​ដើម្បី​ឲ្យ​គូ​ស្វាមី​ភិ​រិ​យា​ថ្មី​មាន​សុខភាព​ល្អ​មាំមួន ស្រលាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង រក​ស៊ី​ទទួលទាន​មានបាន​, មាន​សុភមង្គល​ល្អ និង​ឈ្នះ​អស់​រាល់​មារ​សត្រូវ​ទាំងពួង ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ