ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​កើត​ចេញពី​ដួង​ចិត្តជា​សុខ​យូរអង្វែង

4 ឆ្នាំ មុន

សេចក្តីសុខ​កើត​អំពី​ប្រភព​ខាងក្រៅ​ជា​សុខ​បាន​ត្រឹមតែ​មួយ​ខណៈ​ប៉ុណ្ណោះ តែបើ​សុខ​កើត​អំពី​ខាងក្នុង​ដួង​ចិត្តជា​សុខ​ស្ថិតស្ថេរ សុខ​យូរអង្វែង ។ មើលចុះ​បុគ្គល​ពួក​ខ្លះ​ខំ​ចំណាយ​ពេលវេលា ចំណាយ​ទ្រព្យ​ធ្វើ​អ្វី​ៗ​ដើម្បី​បាន​សេចក្តី​ស្ងប់​សុខ ឲ្យ​ខ្លួនឯង​បាន​សប្បាយចិត្ត​រាល់ថ្ងៃ មិន​ចង់​ជួប​ទុក្ខ លំបាក​ចិត្ត​ឡើយ ។…

សេចក្តីសុខ​កើត​អំពី​ប្រភព​ខាងក្រៅ​ជា​សុខ​បាន​ត្រឹមតែ​មួយ​ខណៈ​ប៉ុណ្ណោះ តែបើ​សុខ​កើត​អំពី​ខាងក្នុង​ដួង​ចិត្តជា​សុខ​ស្ថិតស្ថេរ សុខ​យូរអង្វែង ។ មើលចុះ​បុគ្គល​ពួក​ខ្លះ​ខំ​ចំណាយ​ពេលវេលា ចំណាយ​ទ្រព្យ​ធ្វើ​អ្វី​ៗ​ដើម្បី​បាន​សេចក្តី​ស្ងប់​សុខ ឲ្យ​ខ្លួនឯង​បាន​សប្បាយចិត្ត​រាល់ថ្ងៃ មិន​ចង់​ជួប​ទុក្ខ លំបាក​ចិត្ត​ឡើយ ។

អ្នកខ្លះ​ក៏​ដើរ​លំហែកាយ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ផ្សេង​ៗ​មាននៅ​តាម​ឆ្នេរសមុទ្រ តាម​ព្រៃ​ភ្នំ តាម​ទីផ្សារ​ជាដើម គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ខ្លួន​បាន​សប្បាយ បាន​ត្រជាក់ចិត្ត​រួច​ផុត​អំពី​គំនរ​ភ្លើង គឺ​សេចក្តី​ទុក្ខសោក គ្រោះ​វិបត្តិ​នានា ។

ប៉ុន្តែ​ការ​ដើរ​ទស្សនា​ទាំង​អស់នេះ​មិន​អាច​ជួយ​ឱ្យ​យើង​បាន​ធូរស្រាល ស្រាកស្រាន្ត​អំពី​សេចក្តី​ទុក្ខសោក​ទាំង​ស្រុង​បាន​ទេ គ្រាន់តែ​អាច​បាន​ធូរស្រាល​អំពី​សេចក្តី​ទុក្ខសោក​ខ្លះ ឬ​ក៏​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ ប្រៀប​ដូច​ថ្នាំស្ពឹក ដែល​គេ​ចាក់​ដើម្បី​កុំ​ឲ្យ​ឈឺ​ក្នុង​រយៈពេល​ខ្លី ប៉ុណ្ណោះ រួច​ក៏​ត្រឡប់​ឈឺ​វិញ​ដដែល ។ ដូច្នេះ​ការ​ដើរ​កម្សាន្ត​នៅ​តាម​ទីកន្លែង​នានា​មិនមែន​ជា​ដំណោះស្រាយ​ធ្វើ​ឲ្យ​ធូរស្រាល​ត្រជាក់ចិត្ត​ទាំងស្រុង​បាន​ឡើយ។

មាន​តែ​ការ​ធ្វើ​ទាន​រក្សាសីល​ចម្រើន​មេត្តាភាវនា​ប៉ុណ្ណោះ​ទើបបាន​ត្រជាក់​ចេញពី​ដួងចិត្ត​បាន​សុខ​យូរអង្វែង ព្រោះតែ​រំលត់​នូវ​សភាព​ក្តៅក្រហាយ​ក្នុង​ប្រាណ​អស់ហើយ ។