ក្រុមហ៊ុនតូយ៉ូតានឹងផលិតយានយន្តដំបូងគេក្នុងប្រទេសមីយ៉ាន់ម៉ា
យ៉ាំងហ្គោន៖ ក្រុមហ៊ុន Toyota Motor Corporation (Toyota) បានប្រកាសថា ខ្លួននឹងបង្កើតក្រុមហ៊ុន Toyota Myanmar…
យ៉ាំងហ្គោន៖ ក្រុមហ៊ុន Toyota Motor Corporation (Toyota) បានប្រកាសថា ខ្លួននឹងបង្កើតក្រុមហ៊ុន Toyota Myanmar…
យ៉ាំងហ្គោន៖ ក្រុមហ៊ុន Toyota Motor Corporation (Toyota) បានប្រកាសថា ខ្លួននឹងបង្កើតក្រុមហ៊ុន Toyota Myanmar Co Ltd (TMY) ដែលជាក្រុមហ៊ុនផលិតយានយន្តដំបូងគេរបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ា ដែលជាកន្លែងផលិតរថយន្ត Hilux នៅខែកុម្ភៈ ឆ្នាំ២០២១ ។
បច្ចុប្បន្ន ក្រុមហ៊ុន Toyota លក់រថយន្ត Hilux, Vios, Rush និងរថយន្តដទៃទៀត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយពឹងផ្អែកលើការនាំចូល ប៉ុន្តែនឹងបង្កើតរោងចក្រក្នុងស្រុកនៅតំបន់សេដ្ឋកិច្ចពិសេស Thilawa នៅក្នុងទីក្រុងយ៉ាំងហ្គោន នាខែមិថុនាឆ្នាំនេះ។
ការវិនិយោគត្រូវបានគេរំពឹងថា នឹងមានចំនួន៥២លានដុល្លារអាមេរិក ។ រោងចក្រនេះ គ្រោងនឹងដំឡើងរថយន្ត Hilux ប្រហែលជា២.៥០០គ្រឿង ជាមួយនឹងការជួលបុគ្គលិកប្រហែល១៣០នាក់ ។
ក្រុមហ៊ុនរថយន្តជប៉ុនមួយនេះ នឹងកាន់កាប់ភាគហ៊ុនចំនួន៨៥% នៅក្រុមហ៊ុន Toyota របស់មីយ៉ាន់ម៉ា ខណៈដែលក្រុមហ៊ុន Toyota Tsusho Corporation នឹងកាន់កាប់ភាគហ៊ុន១៥%។
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួននឹងលើកកម្ពស់គំនិតផ្តួចផ្តើម ដែលនឹងអនុញ្ញាតឱ្យអតិថិជនកាន់តែច្រើនជ្រើសរើសរថយន្ត Toyota នៅក្នុងការរៀបចំសម្រាប់ទីផ្សារ ដែលសន្យាថា នឹងបន្តរីកចម្រើនស្របតាមកំណើនសេដ្ឋកិច្ច។
ក្រុមហ៊ុន Toyota បានឱ្យដឹងថា នៅឆ្នាំ២០១៨ រថយន្តថ្មីចំនួនជាង១៨ពាន់គ្រឿង ត្រូវបានលក់នៅមី
យ៉ាន់ម៉ា ដែលមានចំនួន២.១ដងច្រើនជាងឆ្នាំមុន ។
ចែករំលែកព័តមាននេះ