ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៣​គ្រឿង​ពន្លះ​គ្នា​យ៉ាង​សាហា.វលើ​ផ្លូវជាតិលេខ​៦​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ចំណុច​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ចំណុច​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​រន្ធត់​មួយ​បាន​កើតឡើង រវាង​រថយន្ដ​ចំនួន​៣​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​ស​គ្នា បណ្តាល​ឱ្យ​កៀប​ស្លាប់​អ្នកបើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំង ចំណែក​អ្នកបើកបរ​រថយន្ត​២​គ្រឿង​ទៀត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​គ្រឿង​នៅ​កន្លែង​កើតហេតុ ។

លោក​វរសេនីយ៍ឯក មិន ច​ន្ថា អធិការ​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា រថ​យ​នុ្ត​ទាំង​៣​គ្រឿង​ខាងលើ រួម​មាន ១-​រថយន្ដ​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AE-៨៩១៤ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ២-​រថយន្ដ​មួយ​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ស្លែ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AD-៤៩២១ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ និង​៣-​រថយន្ដ​មួយ​គ្រឿង​ប្រភេទ​២៥​កៅអី ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AD-៣៥៥១ ជា​របស់​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ មាន​ដឹក​ភ្ញៀវ បើកបរ​ដោយ​ឈ្មោះ សុខ វី​រៈ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មានស្រុក​កំណើត នៅ​ភូមិ​អង្គ​សង្កែ ឃុំ​ពោធិ៍​រំចាក ស្រុក​ព្រៃកប្បាស ខេត្ដតាកែវ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

លោក​អធិការ​ស្រុក​ប្រាសាទបាគង​បាន​បន្ត​ថា មុន​ពេល​កើតហេតុ មាន​បងប្អូន​ប្រជា​ការពារ​រាយការណ៍​មក​អធិការ​ស្រុក​ថា មាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង ឆ្លងផ្លូវ​បាន​ទៅ​បុក​នឹង​រថយន្ដ​មួយ​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ស្លែ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​រថយន្ត​ទាំង​គ្រឿង​នេះ​បុក​គ្នា​រួច​ហើយ រថយន្ដ​ម៉ាក​សាំង​យ៉ុ​ង បាន​ទៅ​បុក​ជាមួយ​រថយន្ដ​មួយ​ទៀត​គ្រឿង​ប្រភេទ​២៥​កៅអី​ជា​របស់​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំង ដែល​មាន​ដឹក​ភ្ញៀវ​ពេញ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បណ្ដាល​ឱ្យ​អ្នកបើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ី​ន បន្ទាប់ពីកើតហេតុ អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​បាន​ចុះ​នាំ​គ្នា​រក​រថយន្ត​ផ្សេង​ជិះ​រៀង​ៗ​ខ្លួនចេញពី​កន្លែងកើតហេតុ​​ទាំង​យប់បាត់អស់​ ។

ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន និង​រថយន្ដ​ម៉ាក​សាំង​យ៉ុ​ង បាន​រត់គេច​ខ្លួន​បាត់​អស់ បន្សល់​រថយន្ត​ទុក​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​វាស់វែង​ទាំង​យប់ រួច​អូស​យក​រថយន្ត​ទាំង​៣​គ្រឿង​ដែល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រា​សាទបាគង ដើម្បី​រង់​ចាំំ​ដោះស្រាយ​ទៅ​តាម​នី​តិ​វិធី​ច្បាប់ ។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​អធិការ​ស្រុក បាន​រៀបចំ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ