ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​សំណង់​រក​លុយ​មិនសូវ​បាន លុះ​ក្លែងបន្លំ​ជា​សង្ឃ​អស់លក្ខណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ក្លែងបន្លំ​ជា​សង្ឃ​ចំនួន​២​នាក់ និង​អ្នកបើកបរ​រ៉ឺ​ម៉កម៉ូតូ​​កង់​បី​ម្នាក់ បាន​នាំ​គ្នា​ចេញពី​បន្ទប់​ជួល​មក​គ្រង់​ស្បង់​ចីវរ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​តាម​ដងផ្លូវ ហើយ​ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់​សង្កាត់​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​ប្រទះ​ឃើញ និង​ឃាត់ខ្លួន​យក​មក​សាកសួរ​តែ​ម្តង ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២ មិថុនា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ក្លែងបន្លំ​ជា​សង្ឃ​ចំនួន​២​នាក់ និង​អ្នកបើកបរ​រ៉ឺ​ម៉កម៉ូតូ​​កង់​បី​ម្នាក់ បាន​នាំ​គ្នា​ចេញពី​បន្ទប់​ជួល​មក​គ្រង់​ស្បង់​ចីវរ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​តាម​ដងផ្លូវ ហើយ​ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់​សង្កាត់​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​ប្រទះ​ឃើញ និង​ឃាត់ខ្លួន​យក​មក​សាកសួរ​តែ​ម្តង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ដងផ្លូវ​១០០៣ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ រួម​មាន​១-​ឈ្មោះ ជុន ស៊ិ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ជន​ក្លែងបន្លំ​ជា​សង្ឃ ២-​ឈ្មោះ រិ​ទ្ធី ភូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជន​ក្លែងបន្លំ​ជា​សង្ឃ និង​៣-​ឈ្មោះ​នូវ ដាំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​។ ជនសង្ស័យ​ទាំង​៣​នាក់​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​ក្នុងភូមិ​ស្រម៉រ ឃុំ​ព្រៃ​រំដេង ស្រុក​មេ​សាង ខេត្ត​ព្រ​វែង​។

តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន លុះដល់​គោលដៅ​ខាងលើ​ស្រាប់តែ​ប្រទះ​ឃើញ​ក្នុង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ខាងលើ​មាន​បុរស​២​នាក់​កោស​ក់ ដោយ​មានការ​សង្ស័យ​ក៍​ឃាត់​ត្រួតពិនិត្យ ស្រាប់តែ​ឃើញ​សម្ភារ​ដូច​ជា​សំលៀក​បំពាក់​, ស្បង់​ចីវរ​, ថង់យាម​, ឆត្រ និង​បាត្រ ក៏​ឃាត់ខ្លួន និង​នាំ​មក​ធ្វើការ​សាកសួរ​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ដែល​ក្លែងបន្លំ​ជា​សង្ឃ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​មិនមែន​ជា​ព្រះសង្ឃ​នោះ​ទេ គឺជា​ប្រជាពលរដ្ឋ​ធម្មតា តែ​ដោយសារ​ធ្វើ​សំណ​ង់​រក​លុយ​មិនសូវ​បាន ក៏​មានគំនិត​ក្លែងបន្លំ​ជា​សង្ឃ ហើយ​ដើរ​បិណ្ឌ​បាត្រ​តាម​ផ្សារ​នានា​ក្នុង​ក្រុង​តែ​ម្តង ដោយពេល​ព្រឹក​ឡើង​មាន​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មក​ដឹក​ពួក​ខ្លួន​ចេញ​ពី​បន្ទប់​ជួល ហើយ​ផ្លាស់​សំលៀក​បំពាក់​មក​គ្រង​ស្បង់​ចីវរ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​តាម​ដងផ្លូវ រួច​ក៏​ត្រូវ​កម្លាំង​​សមត្ថកិច្ច​​ប្រទះ​ឃើញ និង​​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។

​បច្ចុប្បន្ន ​ជន​សង្ស័យដែលក្លែងបន្លំ​ជាសង្ឃ​ចំនួន​២នាក់​ និង​អ្នក​បើកបររ៉ឺម៉កម៉ូតូកង់បី​ម្នាក់​ខាងលើ​ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ចាត់ការ​បន្ត​តាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ