ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​អ្វី​… គ្រាន់តែ​មីង​និង​ក្មួយ​ទៅ​ដុត​នៅ​គំនរ​សំរាម ស្រាប់តែ​ផ្ទុះ​កក្រើក​ផ្អើល​ភូមិ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ស្ត្រី​២​នាក់​ទៅ​កាប់​ឆ្ការព្រៃ​នៅ​លើ​ខ្នង​ប្រឡាយ រួច​យក​ទៅ​ដុត​នៅ​គំនរ​សំរាម ស្រាប់តែ​ផ្ទុះ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ត្រូវ​សាច់ញាតិ​បញ្ជូន​មក​កាន់​មណ្ឌល​សុខភាព ដើម្បី​ធ្វើការ​ជួយ​សង្គ្រោះ ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០១…

ខេត្តកណ្តាល ៖ ស្ត្រី​២​នាក់​ទៅ​កាប់​ឆ្ការព្រៃ​នៅ​លើ​ខ្នង​ប្រឡាយ រួច​យក​ទៅ​ដុត​នៅ​គំនរ​សំរាម ស្រាប់តែ​ផ្ទុះ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ត្រូវ​សាច់ញាតិ​បញ្ជូន​មក​កាន់​មណ្ឌល​សុខភាព ដើម្បី​ធ្វើការ​ជួយ​សង្គ្រោះ ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ខ្នង​ប្រឡាយ ក្នុងភូមិ​ស្រែ​គោក ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង​។

បើ​តាម​នគរបាល​ស្រុក​អង្គស្នួល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ឈ្មោះ ចាន់ មុំ ភេទ​ស្រី អាយុ​៤០​ឆ្នាំ និង​ក្មួយ​ស្រី​ឈ្មោះ ឡាយ ស្រី​ជាតិ អាយុ​១៩​ឆ្នាំ ទាំង​២​នាក់​មីង​និង​ក្មួយ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​គ្នា​។

ប្រភព​ដដែល​បន្ត​ថា​ថា នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នៅ​ចំណុច​ភូមិ​-​ឃុំ​កើតហេតុ​ខាង​លើ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​កាប់​ឆ្ការព្រៃ​នៅ​លើ​ខ្នង​ប្រឡាយ រួច​យក​ទៅ​ដុត​នៅ​គំនរ​សំរាម ភ្លាម​ៗ​នោះ​ក៏​ស្រាប់តែ​ផ្ទុះ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ និង​ស្រាល​២​នាក់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សាច់ញាតិ​ជន​រង​គ្រោះ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មក​កាន់​មណ្ឌល​សុខភាព ដោយសារ​ស្ថានភាព​របួស​មាន​សភាព​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​តែ​ម្ដង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ