ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង្ក្រាប​ក្រុម​ទំនើង​បង្ក​ព្យុះ​កណ្តាល​រាត្រី…ក្នុងខណ្ឌ២ផ្សេងគ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​បង្ក្រាប​ដាច់​ដោយឡែក​ពី​គ្នា​ នៅ​ក្នុង​ខណ្ឌ​២​ផ្សេង​គ្នា​ កាលពី​វេលា​រំ​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែឧសភា ។ ករណី​ទី​១-​ក្មេង​ទំនើង​២​ក្រុម​មាន​គ្នា​ជិត​៣០​នាក់ បាន​បើក​ឆាកប្រយុទ្ធ​ដោយ​ដេញ​វាយ​គ្នាផ្អើល​ពេញ​មុខ​ក្លិប​ម៉ា​រិ​ន បណ្តាល​ឲ្យ​រង​របួស​សន្តិសុខ​ក្លិប​ម្នាក់…

រាជធានី​ភ្នំពេញ ៖ មានការ​បង្ក្រាប​ដាច់​ដោយឡែក​ពី​គ្នា​ នៅ​ក្នុង​ខណ្ឌ​២​ផ្សេង​គ្នា​ កាលពី​វេលា​រំ​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែឧសភា ។ ករណី​ទី​១-​ក្មេង​ទំនើង​២​ក្រុម​មាន​គ្នា​ជិត​៣០​នាក់ បាន​បើក​ឆាកប្រយុទ្ធ​ដោយ​ដេញ​វាយ​គ្នាផ្អើល​ពេញ​មុខ​ក្លិប​ម៉ា​រិ​ន បណ្តាល​ឲ្យ​រង​របួស​សន្តិសុខ​ក្លិប​ម្នាក់ និង​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ឃាត់ខ្លួន​បាន​១១​នាក់​នាំ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​២​ដើម្បី​សាកសួរ ។
ហេតុការណ៍​នេះ កើតឡើង​នា​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ នៅ​តាម​ផ្លូវ​ឧក​ញា​៉ ម៉ុង ឫ​ទ្ធី ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ ។

តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា ក្មេងទំនើង​ទាំង​២​ក្រុម​នេះ​ម្ខាង​ៗ​មាន​គ្នា​លើស​ពី​១៥​នាក់ បាន​ចូល​ផឹកស៊ី​និង​រាំ​កាច់​កុង​គ្នា​នៅ​ក្នុង​ក្លិប​ខាងលើ ។ លុះ​ពេល​ចេញពី​ក្នុង​ក្លិប​មក​វិញដល់​មុខ​ក្លិប ស្រាប់តែ​បើក​ឆាកប្រយុទ្ធ​គ្នា​ដែល​ប្រដាប់​ដោយ​ខ្សែក្រវាត់ និង​ដុំ​ថ្ម វាយ​និង​គប់​គ្នា​ទៅ​វិញ​ទៅ​មក​ផ្អើល​ពេញ​ផ្លូវ ។

ពេល​នោះ​សន្តិសុខ​យាម​មុខ​ក្លិប​បាន​នាំ​គ្នា​ឃាត់ ស្រាប់តែ​ត្រូវ​ក្មេង​ទំនើង​ទាំងនោះ​គប់​ដុំ​ថ្ម​ត្រូវ​ចំ​ក្បាល​បែក​រង​របួសធ្ងន់​ម្នាក់ ទើប​ផ្អើល​ទៅ​ដល់​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២ និង​ប៉ុស្តិ៍​បឹង​កក់​ទី​១ មក​ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ចំនួន​១១​នាក់​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​ទី​២ រីឯ​បក្សពួក​ផ្សេង​ទៀត​រត់គេច​ខ្លួន​បាត់​អស់​។​ចំណែកឯ​សន្តិសុខ​ក្លិប​ម៉ា​រិ​ន​ដែល​រង​របួស ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ពន្លឺ​ដឹក​យក​ទៅ​ព្យាបាល ។

ទោះជា​យ៉ាងណា ក្រុម​ក្មេង​ទំនើង​ដែល​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​និយាយ​ថា ពួក​គេ​មិនមែន​ជា​ជន​បង្ក​ទេ​គឺជា​អ្នក​មក​ជួយ​ក្រុម​សន្តិសុខ​ទេ ។ ឯ​ក្រុម​សន្តិសុខ​ក៏​បាន​អះអាង​ដែរ​ថា ក្រុម​ក្មេង ខាងលើ​នេះ​ជា​អ្នក​មក​ជួយ​ពួក​គាត់​ប្រាកដ​មែន ទើប​សមត្ថកិច្ច​ឱ្យធ្វើ​កិច្ចសន្យា រួច​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

រីឯ​ករណី​ទី​២-​ជនសង្ស័យ​៣​នាក់​បាន​ត្រូវ​សមត្ថកិច្ច​ល្បាត​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ដាវ​សា​មូ​រ៉ៃ​៉​ចំនួន​៣​ដើម កាល​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ដែរ នៅ ខាង​មុខ​បណ្ណាល័យ​សម្តេច ហ៊ុន សែន តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក ។

ជន​ទាំង​៣​នាក់​នេះ​មាន ៖១-​ឈ្មោះ ហេង វុ​ត្ថា ភេទ​ប្រុស អាយុ​២០ឆ្នាំ ជា​សន្តិសុខ​យាម​ផ្ទះសំណាក់​មួយ​កន្លែង ស្នាក់​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ២-​ឈ្មោះ ឡុ​ង ឡៃ ភេទ​ប្រុស អាយុ​២១ឆ្នាំ មុខរប​មិន​ពិតប្រាកដ និង ៣-​ឈ្មោះ រ៉េ​ត ថា​រ៉ា ភេទ​ប្រុស អាយុ​២៣ឆ្នាំ មុខរបរ​ពិតប្រាកដ ទាំង​២​ក្រោយ​នេះ ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ គ្នា ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌទួលគោក​ឱ្យ​ដឹង​ថា នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ល្បាត​ដល់​ក្រោម​ស្ពាន​អាកាស​៧​មក​រា ក៏​ប្រទះ​ឃើញ​ជន ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ឌុ​ប​គ្នា​តាម​ផ្លូវ​លេខ​៥៩៨​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈនោះ​ដោយ​មាន​សភាព​គួរ​ឲ្យ​សង្ស័យ កម្លាំង​សមត្ថ​កិច្ច​ក៏​បាន​ហៅ​ពួក​គេ​ឲ្យ​ឈប់​ដើម្បី​ធ្វើការ​ឆែកឆេរ​និង​ត្រួតពិនិត្យ ។

ប៉ុន្តែ​នៅ​ពួក​គេ​ឃើញ​សមត្ថកិច្ច ស្រាប់​តែ​ភ័យ​ស្លន់ស្លោ​ហើយ​ព្យាយាម​បើក​ម៉ូតូ​រត់គេច​ខ្លួន តែ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដេញ​តាម​រហូត​ទៅ​ដល់​ចំណុច​​ខាងលើ ទើប​អាច​ស្ទាក់​ចាប់​បាន ។ បន្ទាប់​មក សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ ឃើញ​មាន​ដាវ​កែ​ច្នៃ​ចំនួន​៣​ដើម ដែល​ក្រុម​ជន​នេះ​ដាក់​នៅ​លើ​កែបម៉ូតូ​ហើយ​អង្គុយ​ពីលើ ទើប​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ ៕ ​

អត្ថបទសរសេរ ដោយ