ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តប្រយ័ត្នរន្ទះ និងខ្យល់កន្ត្រាក់..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា បាន​ចេញ​សេចក្តីជូនដំណឹង​ឱ្យ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពីថ្ងៃ​ទី​៣១ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា បាន​ចេញ​សេចក្តីជូនដំណឹង​ឱ្យ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពីថ្ងៃ​ទី​៣១ ខែឧសភា ដល់​ថ្ងៃ​ទី​៥ ខែមិថុនា ។

យោង​តាម​សេចក្តីជូនដំណឹង ក៏​បានឱ្យ​ដឹង​ពី​ការ​ព្យាករ​ពី​ការ​ធ្លាក់​ភ្លៀង​ផង​ដែរ​ថា ចាប់ពី​ថ្ងៃ​ទី​៣១ ឧសភា ដល់​ថ្ងៃ​ទី​១ ខែមិថុនា ភ្លៀង​នៅ​បន្ត​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​ខេត្ត​ជាប់​នឹង​ប្រទេស​វៀតណាម ហើយ​ចាប់ពី​ថ្ងៃ​ទី​២ ខែមិថុនា ដល់ទី​៥ ខែមិថុនា ភ្លៀង​នឹង​ចុះ​ខ្សោយ​នៅ​ទូ​ទាំង​ប្រទេស ប៉ុន្តែ​ចាប់ពី​ថ្ងៃ​ទី​៥ ខែមិថុនា​ទៅ ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយ​ប៉ាយ​បាន​ល្អ​ឡើង​វិញ ។

ខាងក្រោម​នេះ​គឺជា​ខ្លឹមសារ​នៃ​សេចក្តី​ជូន​ដំណឹ​ង​ទាំងស្រុង​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​នេះ ៖

អត្ថបទសរសេរ ដោយ