ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើត​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​អាច​ញ៉ាំ​ទឹក​ដោះ​គោ​​បាន​ទេ?

4 ឆ្នាំ មុន

បើសិនជា​អ្នកមាន​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ អ្នក​ក៏​នៅ​តែ​អាច​រីករាយ​នឹង​ការ​ញ៉ាំ​ទឹកដោះគោ​ត្រជាក់​បាន​ដដែល​ទេ ។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ញ៉ាំ​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​នឹង​មិន​ត្រឹមតែ​បន្ថយ​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក និង​ការ​ប្រឈម​នឹង​ការ​ធ្វើទុក្ខ​របស់​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​ទេ តែ​ក៏​ជំរុញ​ដល់​ការ​បញ្ចេញ​អាស៊ីត​អ៊ុយ​រិ​ក​ចោល​តាម​ទឹកនោម​ដែរ​។ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​អាច​មាន​ក្នុង​យា​អួ ។ សារធាតុ…

បើសិនជា​អ្នកមាន​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ អ្នក​ក៏​នៅ​តែ​អាច​រីករាយ​នឹង​ការ​ញ៉ាំ​ទឹកដោះគោ​ត្រជាក់​បាន​ដដែល​ទេ ។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ញ៉ាំ​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​នឹង​មិន​ត្រឹមតែ​បន្ថយ​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក និង​ការ​ប្រឈម​នឹង​ការ​ធ្វើទុក្ខ​របស់​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​ទេ តែ​ក៏​ជំរុញ​ដល់​ការ​បញ្ចេញ​អាស៊ីត​អ៊ុយ​រិ​ក​ចោល​តាម​ទឹកនោម​ដែរ​។ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​អាច​មាន​ក្នុង​យា​អួ ។

សារធាតុ Purine គឺជា​សារធាតុ​គីមី​មួយ​ប្រភេទ​ដែល​កើតឡើង​ពី​ធម្មជាតិ​ក្នុង​រាង​កាយ ។ វា​ក៏​មាន​ក្នុង​អាហារ​មួយ​ចំនួន​ដែរ ។ នៅ​ពេល​រាង​កាយ​ធ្វើការ​បំបែក​សារធាតុ Purine នេះ វា​នឹង​កើតជា​អាស៊ីត​អ៊ុយ​រិ​ក ។ បើសិនជា​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក​កើនឡើង​ច្រើន​ក្នុង​រាង​កាយ វា​នឹង​បង្កើត​ជា​គ្រី​ស្តា​ល ។ គ្រី​ស្តា​ល​ទាំងនេះ​អាច​បង្ក​ជា​ការ​ឈឺចាប់ និង​រលាក​ក្នុង​សន្លាក់ ទៅ​ជា​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​បាន ។

មធ្យោបាយ​មួយ​ក្នុង​ការ​ថែរក្សា​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ឲ្យ​មាន​សុខភាព​ល្អ​ក្នុង​រាង​កាយ​គឺ​កាត់​បន្ថយ ឬ​ចៀសវាង​អាហារ​ណា​ដែល​មាន​ជាតិ Purine ខ្ពស់​។ មាន​កត្តា​ផ្សេង​ៗ​ច្រើន​ណាស់​ដែល​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ ឬ​ការ​ធ្វើទុក្ខ​របស់​ជំងឺ​នេះ​បាន ប៉ុន្តែ​ជា​ទូទៅ​ការ​ប្រឈម​នឹង​ការ​ឈឺ​ចាប់ ហើម និង​រលាក នឹង​កើតឡើង​នៅ​ពេល​ដែល​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ឡើង​ខ្ពស់​ដេរ ។

គោលដៅ​រយៈពេល​វែង​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​តិច​ជាង ៦mg/dL តិចតួច​។ ការ​ដែល​រក្សា​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ក្រោម ៦.៨mg/dL ល្អ​សម្រាប់​បន្ថយ​ឱកាស​កើតការ​ធ្វើទុក្ខ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​បាន ដោយសារ​តែ​វា​មិន​អាច​បង្កើត​ជា​គ្រី​ស្តា​ល​ថ្មី​។ វា​ក៏​ជួយ​រំលាយ​គ្រី​ស្តា​ល​ដែល​កើត​រួច​ទៅ​វិញ​ខ្លះ​ដែរ​។

ឥឡូវនេះ​អ្នក​ប្រហែលជា​ដឹង​ហើយ​ថា អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ ហើយ​ខាងក្រោម​នេះ​គឺជា​អាហារ ផ្សេង​ៗ​ទៀត ដែល​អ្នក​អាច​ញ៉ាំ​បាន ៖

•​ប្រូតេអុីន​ប្រភេទ​បន្លែ​៖ សណ្តែក និង​តៅហ៊ូ​គឺជា​ប្រូតេអ៊ីន​ដ៏​ល្អ ដែល​មិន​ធ្វើ​ឲ្យ​កម្រិត​អាស៊ីត​អ៊ុយ​រិ​ក​ឡើង​ខ្ពស់​បាន ។
•​កាហ្វេ​៖ ការ​ញ៉ាំ​កាហ្វេ​កម្រិត​មធ្យម​ក្នុង​មួយ​ថ្ងៃ ជា​ពិសេស​កាហ្វេ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ធម្មតា អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​បាន ។

•​ផ្លែ​ឈើ ជូរ​ៗ៖ វីតាមីន C ក្នុង​ផ្លែ​ឈើ​បែប​នេះ​នឹង​ជួយ​បន្ថយ​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក ។ ដូច្នេះ​ចូរ​ជ្រើសរើស​ផ្លែ​ឈើ​ណា​ដែល​មិនសូវ​មាន​ជាតិ​ផ្អែម​ច្រើន​អី ។
•​ទឹក​៖ ចូរ​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់ ឬ​៨​កែវ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ជួយ​ច្រោះ​អាស៊ីត​អ៊ុយ​រិ​ក​ពី​ក្នុង​ខ្លួន​បាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ