ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​តួ​ប្រុស​រឿង Friendzone បង្ហើប​ឱ្យ​ដឹង​ពី​ប្រភេទ​មនុស្ស​ក្នុង​ដួងចិត្ត​របស់​កូន​គាត់

4 ឆ្នាំ មុន

Nine Naphat ឬ Palm ក្នុង​រឿង​ថៃ Friendzone គឺជា​តារា​សម្ដែង​ថៃ​កំពុង​រះ និង​ល្បី​កាន់តែ​ខ្លាំង​បន្ទាប់​ពី​រឿង​ដែល​លោក​សម្ដែង​ត្រូវ​បាន​ចាក់​បញ្ចាំង​មក ​។ បច្ចុប្បន្ន​លោក​ជាតា​រា​ប្រចាំ​ទូរទស្សន៍​ដ៏​ពេញ​និយម​របស់​ថៃ…

Nine Naphat ឬ Palm ក្នុង​រឿង​ថៃ Friendzone គឺជា​តារា​សម្ដែង​ថៃ​កំពុង​រះ និង​ល្បី​កាន់តែ​ខ្លាំង​បន្ទាប់​ពី​រឿង​ដែល​លោក​សម្ដែង​ត្រូវ​បាន​ចាក់​បញ្ចាំង​មក ​។ បច្ចុប្បន្ន​លោក​ជាតា​រា​ប្រចាំ​ទូរទស្សន៍​ដ៏​ពេញ​និយម​របស់​ថៃ គឺ​ប៉ុស្តិ៍​លេខ ៣​។ លោក គឺជា​កូន​របស់​តារា​សម្ដែង​ស្រី​រៀមច្បង​របស់​ថៃ​គឺ Moo Pimpaka ។

អ្នក​ម្ដាយ​ដ៏​ស្រស់​ស្អាត Moo Pimpaka ត្រូវ​បាន​គេ​សួរ​ពី​បុគ្គលិកលក្ខណៈ​នារី​ដែល​គាត់​ចង់បាន​មក​ធ្វើ​ជា​កូនប្រសារ​ស្រី និង​ជា​ប្រភេទ​នារី​បែប​ណា​ដែល​កូន​គាត់​ស្រឡាញ់​។

អ្នក​ម្ដាយ Moo និយាយ​ថា​៖«​ខ្ញុំ​ធ្លាប់​បាន​សួរ​កូន Nine ពី​ប្រភេទ​នារី​ដែល​កូន​គាត់​ស្រឡាញ់​។ គាត់​បាន​និយាយ​ថា​គាត់​ចូល​ចិត្ត​នារី​ដែល​រួសរាយ និង​ធ្វើ​ឱ្យ​គាត់​សប្បាយចិត្ត​នៅ​ពេល​គាត់​នៅ​ក្បែរ​នាង​។ ចំពោះ​ខ្ញុំ​ជា​ម្ដាយ​វិញ ខ្ញុំ​ក៏​ចូល​ចិត្ត​បុរស​ប្រភេទ​បែប​នេះ​ដែរ​។ វា​រីករាយ​ពេល​នៅ​ជាមួយ​គ្នា​» ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ