ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ប្រភេទ​ណា​ងាយ​មាន​ដុំ​សាច់​ក្នុង​ស្បូន

4 ឆ្នាំ មុន

ដុំ​សាច់​ក្នុង​ស្បូន មក​ពី​ពាក្យ Fibroid, Leiomyoma ឬ Myoma គឺជា​ដុំ​សាច់​កើត​ចេញពី​សាច់ដុំ​ក្នុង​ស្បូន​របស់​មនុស្ស​ស្រី ។ ដុំ​សាច់​បែប​នេះ​ភាគច្រើន​គឺជា​ដុំ​សាច់​ស្លូត ហើយ​មាន​តែ​មួយ​ប៉ុណ្ណោះ…

ដុំ​សាច់​ក្នុង​ស្បូន មក​ពី​ពាក្យ Fibroid, Leiomyoma ឬ Myoma គឺជា​ដុំ​សាច់​កើត​ចេញពី​សាច់ដុំ​ក្នុង​ស្បូន​របស់​មនុស្ស​ស្រី ។ ដុំ​សាច់​បែប​នេះ​ភាគច្រើន​គឺជា​ដុំ​សាច់​ស្លូត ហើយ​មាន​តែ​មួយ​ប៉ុណ្ណោះ តែ​ក៏​អាច​មាន​ច្រើន​គ្រាប់​ដែរ ។ ដុំ​សាច់​នេះ​អាច​មាន​ទំហំ​តូច​ប៉ុន​គ្រាប់​ផ្លែ​ប៉ោម ឬ​ធំ​ប៉ុន​ផ្លែក្រូច ប៉ុន្តែ​វា​កម្រ​នឹង​មាន​ទំហំ​ធំ​ខ្លាំង​ជាង​នេះ​ណាស់ ។

ក្នុង​ចំណោម​ស្ត្រី​ម្នាក់ គឺ​មានឱកាស​កើត​ដុំ​សាច់​នេះ​ពី​២០​ទៅ​៨០​ភាគរយ នៅ​ពេល​ពួក​គេ​អាយុ​ដល់​៥០​ឆ្នាំ ។ ដុំ​សាច់​នេះ​ភាគច្រើន​កើត​លើ​ស្ត្រី​វ័យ​៤០​ទៅ​៥០​ឆ្នាំ ។ ប៉ុន្តែ​មិនមែន​ស្ត្រី​ទាំងអស់​ដែល​មាន​ដុំ​សាច់​នេះ​ដឹង​ថា​បង្ហាញ​រោគ​សញ្ញា​របស់​វា​នោះ​ទេ ។ ចំពោះ​ស្ត្រី​ដែល​មាន​អាការ​ដុំ​សាច់​ក្នុង​ស្បូន​ច្រើន​តែ​យល់​ថា ពិបាក​រស់​ជាមួយ​ដុំ​សាច់​នេះ​ណាស់ ។ អ្នកខ្លះ​មាន​អាការ​ឈឺចាប់ និង​មក​រដូវ​ច្រើន ។ ដុំ​សាច់​ក្នុង​ស្បូន​ក៏​ដាក់​សម្ពាធ​ទៅ​លើ​ប្លោក​នោម ដែល​ជា​ហេតុ​នាំ​ឲ្យ​នោម​ញឹក​ដែរ ។

មាន​កត្តា​ច្រើន​ណាស់​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ប្រឈម​ខ្លាំង​នឹង​ការ​កើត​ដុំ​សាច់​ក្នុង​ស្បូន​ដូច​ជា​៖

•​អាយុ​ពី ៣០​ទៅ​៤០​ឆ្នាំ ប៉ុន្តែ​ក្រោយ​ពី​ស្ត្រី​រាំងរដូវ​រួច វា​នឹង​ស្វិត​ទៅ​វិញ​ដោយ​ខ្លួនឯង ។

•​បើសិនជា​ស្ត្រី​ម្នាក់​មាន​ម្តាយ​កើត​ដុំ​សាច់​ក្នុង​ស្បូន ការ​ប្រឈម​មុខ​របស់​នាង​នឹង​ទ្វេ​មួយ​ជា​បី ។

•​ស្ត្រី​ដែល​មានពូជ​ជា អាហ្វ្រិក​កាត់​អា​មេ​រិ​ក​ទំនងជា​ងាយ​កើត​ដុំ​សាច់​ក្នុង​ស្បូន​ជាង​ស្ត្រី​ជនជាតិ​ស្បែក​ស ។

•​ស្ត្រី​ដែល ធាត់​ៗ​គឺ​ប្រឈម​ខ្ពស់​នឹង​ដុំ​សាច់​ក្នុង​ស្បូន​នេះ​ណាស់ ។

•​ការ​ដែល​ស្ត្រី​មាន​ទម្លាប់​ញ៉ាំ​សាច់ ក្រហម​ៗ​ច្រើន ជា​ពិសេស​សាច់​គោ ក៏​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ដុំ​សាច់​ក្នុង​ស្បូន​ដែរ ។ ប៉ុន្តែ​ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​ច្រើន​ហាក់បីដូចជា​ការពារ​នាង​កុំ​ឲ្យ​កើត​ជំងឺ​នេះ​(​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ