ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mitsubishi គិត​រួច​ស្រេច​ថា SUV មួយ​ណា​គួរ​សា​រ៉េ​ចេញ​មុន

4 ឆ្នាំ មុន

ក្រុមហ៊ុន Mitsubishi កំពុង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហ្វឺន​ការ​ប្រកួត​ហើយ រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​នេះ​កំពុងធ្វើការ​ងារ​បាន​ល្អ ។ ការ​លក់​នៅ​អា​មេ​រិ​ក​កំពុង​កើនឡើង ហើយ​ផលិតផល​ថ្មី​ក៏​កំពុង​ដំណើរការ ។ ទោះបីជា​ពាក្យ​ចចាមអារ៉ាម​លើក​មុន​បាន​លើក​ឡើង​ថា យីហោ​របស់​ជប៉ុន​អាច​នឹង​ចាក​ចេញពី​សហរដ្ឋអាមេរិក​ទាំងស្រុង…

ក្រុមហ៊ុន Mitsubishi កំពុង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហ្វឺន​ការ​ប្រកួត​ហើយ រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​នេះ​កំពុងធ្វើការ​ងារ​បាន​ល្អ ។ ការ​លក់​នៅ​អា​មេ​រិ​ក​កំពុង​កើនឡើង ហើយ​ផលិតផល​ថ្មី​ក៏​កំពុង​ដំណើរការ ។

ទោះបីជា​ពាក្យ​ចចាមអារ៉ាម​លើក​មុន​បាន​លើក​ឡើង​ថា យីហោ​របស់​ជប៉ុន​អាច​នឹង​ចាក​ចេញពី​សហរដ្ឋអាមេរិក​ទាំងស្រុង តែ​វា​មិនមែន​ជា​ករណី​របស់ Mitsubishi ឡើយ ។ ក្រុមហ៊ុន​នេះ​បាន​គិតគូរ​រួច​ជា​ស្រេច ថា​នឹង​ចេញ​រថយន្ត​ប្រភេទ SUV មួយ​ណា​សម្រាប់​ពេល​ខាង​មុខ ។

សារព័ត៌មាន Autocar បានដឹង​ថា ប្រភេទ SUV ស្នូល​ទាំង​បី​របស់​ក្រុមហ៊ុន ដែល​រួម​មាន Mitsubishi Outlander, Eclipse Cross និង Outlander Sport នឹង​ទទួល​បានការ​រចនា​ជា​ថ្មី ប៉ុន្តែ​វា​នឹង​មាន​ភាព​ខុស​ប្លែក​គ្នា​មួយ​គួរ​ឱ្យ​កត់សម្គាល់​។ ពោល​គឺ​ទំហំ​របស់​វា ។

ប្រភព Mitsubishi ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖ «​នៅ​រាល់​ថ្ងៃនេះ យើង​មិន​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាពល្អ​ទេ សម្រាប់​ទីផ្សារ​រថយន្ត SUV ដោយសារ​តែ​ទំហំ​របស់​វា​។ តែ​នៅ​ក្នុង​ពេល​១៨​ខែ​ខាង​មុខ អ្នក​នឹង​ឃើញ​មានការ​ផ្លាស់​ប្តូរ​»​។

ការ​លើក​ឡើង​នេះ មាន​ន័យ​ថា ក្រុមហ៊ុន​នឹង​ធ្វើ​ឱ្យ​រថយន្ត SUV ម៉ូ​ដែល​នីមួយ​ៗ មាន​ទំហំ​ខុស​ពី​គ្នា ដោយ​មិនមែន​ស្រ​ដៀង​ៗ​គ្នា​ដូច​សព្វថ្ងៃ​នោះ​ទេ​។ ពោល ទាំង Outlander ទាំង Eclipse ទាំង Outlander Sport នឹង​មាន​ទំហំ​ខុស​ៗ​គ្នា​។ ប្រភេទ​រថយន្ត SUV ថ្មី​នឹង​មាន​ប្រវែង ៧.៩​អ៊ី​ញ​បន្ថែម​ទៀត​។ រំពឹង​ថា Outlander នឹង​មាន​ទំហំ​ធំ​និង Outlander Sport ក្លាយជា​តូច​ជាង​មុន​។ Eclipse នឹង​មាន​ទំហំ​ធំ​ជាង​មុន​បន្តិច ។

គេ​រំពឹង​ថា​ក្រុមហ៊ុន Mitsubishi នឹង​ពង្រីក​បច្ចេកវិទ្យា Hybrid និង បច្ចេកវិទ្យា​រថយន្ត​ដើរ​ដោយ​អគ្គិសនី​ពេញលេញ​សម្រាប់​ថ្ងៃ​អនាគត​។ រថយន្ត Eclipse Cross អាច​នឹង​ទទួល​បាន​ជម្រើស​ម៉ាស៊ីន Hybrid ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ