តំបន់អភិវឌ្ឍនៅទីណា…ទឹកភ្នែកហូរនៅទីនោះ…ជាទឹកភ្នែកទាមទាររកយុត្តិធម៌…ជាទឹកភ្នែក ព្រោះតែការកេងប្រវ័ញ្ច…ការលោភលន់ហួសហេតុពីអ្នកដែលមានសិទ្ធិអភិវឌ្ឍ ។
ពិតមែនមានអនុក្រឹត្យពីរាជរដ្ឋាភិបាល…បានប្រគល់ឱ្យទីតាំងធ្វើការអភិវវ្ឍ…ធ្វើជាទីក្រុងរណបជាដើមមែន…ប៉ុន្តែខ្លឹមសារអនុក្រឹត្យរបស់តេជោសែន…សុទ្ធតែបានឱ្យបុគ្គលឬក្រុមហ៊ុនទាំងនោះសម្រួលដោះ ស្រាយរាល់ផលប៉ះពាល់ទាំងអស់…គឺកុំឱ្យមានបញ្ហាអាក្រក់ ។
ប៉ុន្តែផ្ទុយទៅវិញ…អ្នកមានសំណាងធំទាំងឡាយជាសេដ្ឋីថ្មី សេដ្ឋីចាស់…សេដ្ឋីត្បាញអាយខ្លះនោះ…ក្រោយពីបានអនុក្រឹត្យប្រគល់ដីប្រគល់ទីតាំងឱ្យវិនិយោគហើយ…ឬឱ្យអនុបយោគហើយ…ច្រើនតែ «បុសឃ្លៀក»…ច្រើនតែឱ្យជើងកាងទៅគំរាមកំហែង…ឱ្យតម្លៃថោកៗខុសពីទីផ្សារសេរី…បើមិនលក់ឱ្យតាមតម្លៃដែលខ្លួនឱ្យទេ…គំរាមឈូសចោល ដេញចេញ ឬចាក់ដីលុបប្រមូលយក…ដូចទៅប្លន់យកស្រស់ៗ…ដែលមួយម៉ាត់ណាក៏អាងអនុក្រឹត្យដែរ…រឿងមិនទឹកភ្នែកហូរ…ហូរទាំងគ្រួសារ ។
តើតំបន់ណាខ្លះទឹកភ្នែកហូរ…ហូរមិនទាន់ឈប់…នៅតែហូរមិនទាន់បានបញ្ចប់នោះ ?
ក្រុមអ្នកសង្កេតការណ៍បានកត់សម្គាល់ឃើញនៅទីតាំងបូរីកីឡា…នៅតំបន់បឹងកក់…នៅតំបន់បាក់ខែង ជ្រោយចង្វា ។ល ។
ជាបន្តៗមកទៀត…ទឹកភ្នែកម្ចាស់កម្មសិទ្ធិ…មានដំណឹងថានឹងហូរទៀតហើយ…បន្តហូរទៅដល់តំបន់អរិយក្សត្រ…ជាតំបន់ទទួលបានអនុក្រឹត្យអនុបយោគដី៧០ហិកតា…និងកំពុងចាប់ផ្តើមហូរនៅតំបន់បឹងទំពុន…ដែលសុទ្ធតែជាដីមានម្ចាស់គ្រប់គ្រង…ព្រោះទិញតៗគ្នាតាមតម្លៃទីផ្សារសេរី ។
ទឹកភ្នែកហូរដោយសារអនុក្រឹត្យ…ក៏ព្រោះតែអស់លោកសេដ្ឋីថ្មីៗ…សេដ្ឋីត្បាញអាយទាំងនោះ យកអនុក្រឹត្យទៅគំរាមម្ចាស់ដី…គំរាមបូបដីចាក់លុបយក…បើមិនលក់តាមតម្លៃសេដ្ឋី…លក់ក៏អញយក មិនលក់ក៏អញយក…។ យកអនុក្រឹត្យទៅរំលោភយក…ធ្វើដូចកេរ្ត៍ម៉ែឪចែកឱ្យ…េហ ! េហ !
ចែករំលែកព័តមាននេះ