ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​តម្លើង​ម៉ា​ស៊ី​ភ្លើង​សម្រាប់​ប្រើ​ផ្គត់ផ្គង់​នៅ​ពេល​ខ្វះ​អគ្គិសនី​ដោយ​កម្លាំង​៤០០​មេ​ហ្គា​វ៉ា​ត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា កម្ពុជា​នឹង​តម្លើង​ម៉ាស៊ីនភ្លើង​យក​ពី​ប្រទេស​ហ្វាំ​ង​ឡង់ និង​ប្រទេស​អា​ឡឺ​ម៉​ង ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ពេល​ខ្វះខាត ដោយ​កម្លាំង​៤០០​មេ​ហ្គា​វ៉ា​ត់ ។ ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​បរិ​យាស​វិនិយោគ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា កម្ពុជា​នឹង​តម្លើង​ម៉ាស៊ីនភ្លើង​យក​ពី​ប្រទេស​ហ្វាំ​ង​ឡង់ និង​ប្រទេស​អា​ឡឺ​ម៉​ង ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ពេល​ខ្វះខាត ដោយ​កម្លាំង​៤០០​មេ​ហ្គា​វ៉ា​ត់ ។ ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​បរិ​យាស​វិនិយោគ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា នៅ​ប្រទេស​ជប៉ុន សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា កន្លង​មកនេះ​យើង​ក៏​មានការ​សោកស្តាយ​ចំពោះ​ភាព​រអាក់រអួល​ក្នុង​ការ​ផ្គត់ផ្គង់​តាម​បរិមាណ និង​គុណភាព​មិន​គ្រាប់​គ្រាន់​ដោយ​កត្តា​អាកាសធាតុ​មិន​អំណោយផល​ធ្វើ​ឲ្យ​ថាមពល​វា​រី​អគ្គិសនី​ផលិត​ក្រោយ កម្រិត​ធម្មតា ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​ខាង​មុខ​នេះ​នឹង​មានការ​បន្ថែម​ការ​ផ្គត់ផ្គង់​ក្នុង​បរិមាណ​៥០០​មេ​ហ្គា​វ៉ា​ត់ ប្រភព​នានា​រួម​មាន​ទាំង​ពន្លឺព្រះអាទិត្យ ។ សម្តេច​បញ្ជាក់​ថា​៖«​ចំណុច​នេះ ខ្ញុំ​សុំ​យោគយល់​ពី​សំណាក់​អុ្ន​ក​វិនិយោគ​ទាំងឡាយ​ក៏​ដូច​ជា អ្នក​ដែល​បាន​ទៅ​រស់នៅ​កម្ពុជា ។ ឆ្នាំ​នេះ​យើងខ្ញុំ​មានការ​ពិបាក​បញ្ហា​អគ្គិសនី​ដោយសារ​អគ្គិសនី​ដែល​បញ្ចេញ​ដោយ​ថាមពល​នៃ​វា​រី​អគ្គិសនី​គឺ «..» បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​បញ្ចូល​មក​ព្រឹក​មិ​ញ​នេះ ក្នុង​មួយ​ជាង​១៣០០​មេ​ហ្គា​វ៉ា​ត់ យើង​ផលិត​បាន​ក្រោយ​៣០០​មេ​ហ្គា​វ៉ា​ត់​ប៉ុណ្ណោះ ដូច្នេះ​១០០០​មេ​ហ្គា​វ៉ា​ត់​ទៀត​បាន​បាត់បង់​» ។

ដើម្បី​អោយ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​វិញ សម្តេច​តេ​ជោ​ក៏​បាន​បញ្ជាក់​ទៅ​កាន់​អ្នក​វិនិយោគទន់​ជប៉ុន នៅ​ទឹកដី​ជប៉ុន​យ៉ាង​ដូច្នេះ​ថា ៖«​យើងខ្ញុំ​នឹង​រៀបចំ​បន្ទាន់ ដោយ​តាម​គម្រោង គឺ ប​ញ្ចូ​ន​ម៉ាស៊ីនភ្លើង​អគ្គិសនី​ពី​ប្រទេស​ហ្វាំ​ង​ឡង់​ចំនួន​២០០​ម​ហ្គា​វ៉ា​ត់ និង​ពី​ប្រទេស​អា​ឡឺ​ម៉​ង់ ចំនួន​២០០​មេ​ហ្គា​វ៉ា​ត់ ដើម្បី​បម្រុង​ទុក​នៅ​ពេល​ណា​មានការ​ចាំបាច់​នឹង​បញ្ចេញ​ថាមពល​នេះ ហើយ​នៅ​ពេល​មានការ​វិនិយោគ​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​ការ​ផ្គង់​ផ្គង់​អគ្គិសនី​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ម៉ាស៊ីនភ្លើង​ដែល​នឹង​យក​មក​តម្លើង​នៅ​កម្ពុជា​នេះ​នឹង​ទុក​សម្រាប់​ប្រើប្រាស់​ទាំង​ពេល​មាន​បញ្ហា​ខ្វះ​អគ្គិសនី និង​មាន​ពេល​មាន​អគ្គិសនី​ផង​ដែរ ។ ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ដូច​តាម​គោលនយោបាយ​ឆ្នាំ​២០១៥ -២០២៥ កម្ពុជា​បាន​ចាប់ផ្តើម​ចុះ​តម្លៃ​អគ្គិសនី ជំ​ហ៊ាន​ដំបូង​ចំនួន​២​សេន ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង សម្រាប់ អ្នក​ប្រើប្រាស់​ប្រភេទ​ឧស្សាហកម្ម​ចាប់ពី​ឆ្នាំ​២០១៩​តទៅ និង​សិក្សា​លទ្ធភាព​បញ្ចុះតម្លៃ​បន្ត​ទៅ​ទៀត​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ