ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ ប៊ែ​ល​ឡា រ៉ា​នី នៅ​ជាមួយ​គូស្នេហ៍​មួយ​ភ្លែត​គេ​សួរ​សំណួរ​ចាក់​ដោត​១​បាត់

4 ឆ្នាំ មុន

ថ្មី​ៗ​នេះ ប៊ែ​ល​ឡា រ៉ា​នី តួឯក​ស្រី​ក្នុង​រឿង​ថៃ «​បុព្វេសន្និវាស​» ត្រូវ​បាន​គេ​សួរ​ថា តើ​គូស្នេហ៍​នាង គឺ​លោក វៀ ស៊ុ​កុ​ល​ឡា​វ៉ា​ត់…

ថ្មី​ៗ​នេះ ប៊ែ​ល​ឡា រ៉ា​នី តួឯក​ស្រី​ក្នុង​រឿង​ថៃ «​បុព្វេសន្និវាស​» ត្រូវ​បាន​គេ​សួរ​ថា តើ​គូស្នេហ៍​នាង គឺ​លោក វៀ ស៊ុ​កុ​ល​ឡា​វ៉ា​ត់ នឹង​សង់ផ្ទះ​ថ្មី​មួយ​សម្រាប់​រស់នៅ​ក្រោយ​ពី​រៀប​ការ​ជាមួយ​នាង បន្ទាប់​ពី​ឃើញ​រូប​អ្នក​ទាំង​ពីរ​បង្ហោះ?

ប៉ុន្តែ​នាង​បាន​បញ្ជាក់​ថា វៀ ស៊ុ​កុ​ល​ឡា​វ៉ា​ត់ គ្រាន់តែ​ដាំ​ដើមឈើ​នៅ​ទីនោះ​ទេ ហើយ​វា​មិនមែន​ជា​ផ្ទះ​សម្រាប់​រស់នៅ​នោះ​ទេ បន្ទាប់​ពី​រៀប​ការ​រួច​នោះ ។

ប៊ែ​ល​ឡា និយាយ​ថា ៖«​កាលពី​ថ្ងៃ​នោះ ខ្ញុំ​ទៅ​ឃើញ​គាត់ [​គូស្នេហ៍​] ដាំ​ដើមឈើ ។ គាត់​បបួល​ខ្ញុំ​ទៅទីនោះ​ដើម្បី​ឱ្យ​ឃើញ​ពី​អ្វី​ដែល​គាត់​ស្រឡាញ់ និង​ចង់​ធ្វើ​»​។

នាង​បន្ត​ថា ៖«​កាលពី​ថ្ងៃ​នោះ ខ្ញុំ​នៅ​ទីនោះ​មិន​បាន​យូរ​ទេ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​ស្រួលខ្លួន ។ ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​ឃើញ​ហើយ​បន្ទាប់​មក​ខ្ញុំ​ក៏​រង់ចាំ​គាត់​នៅ​ឯ​ផ្ទះ​អ្នក​ជិតខាង​ក្បែរ​នោះ​»៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ