ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​ជាង​១​អាទិត្យ​ហើយ ពួក​គាត់​ទ្រាំ​នឹង​ការ​ហុយធូលី​ដី​ពិបាក និង​ដកដង្ហើម(មានវីដេអូ)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​អូរ​កប់​អង្ករ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មានការ​លំបាក​ក្នុង​ការ​រស់នៅ ខណៈ​មាន​ឈ្មួញ​ម្នាក់​ឈ្មោះ តា​គី​ម រស់នៅ​ភូមិ​អូរ​ពឺត…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​អូរ​កប់​អង្ករ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មានការ​លំបាក​ក្នុង​ការ​រស់នៅ ខណៈ​មាន​ឈ្មួញ​ម្នាក់​ឈ្មោះ តា​គី​ម រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ជើងភ្នំ​ខាងលើ រួច​ដឹក​លក់​យ៉ាង​គគ្រឹក​គ​គ្រែង បណ្តាល​ឱ្យ​ហុយ​ចូល​ផ្ទះ​ពួក​គាត់​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច ។ ជាក់ស្តែង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ ក្រុម​ឈ្មួញ​កំពុង​សម្រុក​ជីក​កកាយ​ដី​ជើងភ្នំ​នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើ​បាន​និយាយ​រិះគន់​ខ្លាំង​ថា អស់​រយៈពេល​ជាង​១​អាទិត្យ​ហើយ ដែល​ពួក​គាត់​ទ្រាំ​នឹង​ការ​ហុយធូលី​ដី​ចូល​ក្នុងផ្ទះ​សម្បែង ពិបាក​ដកដង្ហើម ។ ប្រភព​បន្ត​ទៀត​ថា សូ​ម្បី​តែ​ហូប​បាយ​ក៏​មិនកើត​ដែរ គឺ​ហុយ​ចូល​បាយ​សម្ល​អស់រលីង​ទាល់តែ​រថយន្ត​ទាំង​អស់នោះ​សម្រាក​ដឹក​ដី​ពេលបាយ​ថ្ងៃត្រង់ ទើប​អាច​នាំ​កូនចៅ​ហូប​អាហារ​កើត ។ ពួក​គាត់​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ក្មេង​តូច​ៗ​ជា​ច្រើន​នាក់​បាន​ក្លាយទៅជា​កើត​ជម្ងឺ​ផ្តាសាយ ក្តៅខ្លួន រលាក​បំពង់​.​ក រលាក​ផ្លូវដង្ហើម​ផង​ដែរ ។

ចំពោះ​ការ​ដឹក​ដី​លក់ បណ្តាល​ឱ្យ​ហុយ​បែប​នេះ​ពួក​គាត់​មិន​ធ្លាប់​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ត្រួតពិនិត្យ ឬ​ហាមឃាត់​នោះ​ឡើយ ដោយ​មិន​គិត​ខ្វល់​ពី​សុខភាព​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ទាល់តែ​សោះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បានឱ្យ​ដឹង​ថា គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី​ខាងលើ​ជា​របស់​ឈ្មួញ​ម្នាក់​ឈ្មោះ តា​គី​ម ដោយ​ដឹក​លក់​ឱ្យ​ថៅកែ​កាស៊ីណូ​នៅ​ភូមិ​ផ្សារ​ព្រំ និង​ដឹក​លក់​ឱ្យ​គេ​ចាក់​ពុះ​ដី​ឡូ​តិ៍ ។ លោក​បន្ត​ទៀត​ថា បើសិនជា​មានការ​ហុយ​ប៉ះពាល់​ប្រជាពលរដ្ឋ នឹង​បញ្ជា​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ហាមឃាត់​តែ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ