ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូន «​ឈើ​»​ ក្លាយជា​តារា​សម្តែង​ថៃ​វ័យក្មេង​ដ៏​មាន​ប្រជាប្រិយភាព​បំផុត

4 ឆ្នាំ មុន

ណ​ង អ៊ិ​ន​ទ័​រ រុង​រ៉ៈ​ដា (Nong Inter Rungrada) គឺជា​តារា​សម្ដែង​ក្មេង​រះ​ថ្មី​របស់​ថៃ ។ កុមារី​តូច​ម្នាក់​នេះ​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​នាង​បាន​សម្ដែង​នៅ​ក្នុង​រឿង​ភាគ​ខ្លី​បែប​កំប្លែង​រឿង…

ណ​ង អ៊ិ​ន​ទ័​រ រុង​រ៉ៈ​ដា (Nong Inter Rungrada) គឺជា​តារា​សម្ដែង​ក្មេង​រះ​ថ្មី​របស់​ថៃ ។ កុមារី​តូច​ម្នាក់​នេះ​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ បន្ទាប់​ពី​នាង​បាន​សម្ដែង​នៅ​ក្នុង​រឿង​ភាគ​ខ្លី​បែប​កំប្លែង​រឿង «​សុភាពបុរស​សុទ្ធសាធ​» (Suparburoot Sut Soi) ជាមួយនឹង​តួអង្គ​បងប្រុស​ទាំង​បី​របស់​នាង​គឺ March Chuthavuth, Tao Sattapong, និង R Arnuttaphol ។

នាង​មាន​ភាព​ល្បី​ខ្លាំង ពេល​សម្ដែង​ជា​តួអង្គ នូ​ដា នៃ​រឿង​ភាគ​ល្បី​មួយ «​ប្រពន្ធ ២០១៨» (Mia 2018) ជាមួយនឹង Bee Namthip និង Film Thanapat ។ ណ​ង អ៊ិ​ន​ទ័​រ ក៏​កំពុង​តែ​បង្ហាញ​នូវ​ស្នាដៃ​សម្ដែង​របស់​នាង​ដែល​កំពុង​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​លើកញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ១ ថៃ គឺ​រឿង «​អរុណា ២០១៩» (Aruna 2019) និង​រឿង «​ឡៃ​ឡា កូនស្រី​យ​ក្យ​» (Laila Thida Yak) ។

ចុង​ក្រោយ​នេះ នាង​ក៏​កំពុង​តែ​ថត​នូវ​រឿង​ភាគ​ថ្មី​ជាមួយនឹង James Jirayu និង Ice Preechaya ផង​ដែរ គឺ​រឿង «Payakorn Sorn Ruk» ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ