ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេង​សង្កៀត​ធ្មេញ​បង្ក​ឡើង​ដោយ​បាក់​តេរី​ម្យ៉ាង​រស់​នៅ​ក្នុង​ឈាម​មធ្យោ​បាយ​ល្អ​បំផុត​ទប់​ស្កាត់​ការ​សង្កៀត​ធ្មេញ​គួរ​ប្រញាប់​ទៅ​ធ្វើ​រោគ​វិនិច្ឆ័យ​

10 ឆ្នាំ មុន

សុខ​ភាព​មាត់​ធ្មេញ​គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​ផង​ដែរ​សម្រាប់​មនុស្ស​គ្រប់​រូប​ គួរ​យក​ចិត្តទុក​ដាក់​ថែរក្សា​ការពារ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ចៀសវាង​នូវ​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​​ ពិសេស​គឺ​ការគេង​សង្កៀត​ធ្មេញ​នេះ​តែ​ម្តង ។​ ព្រោះ​នៅ​ពេលដែល​កើត​មាន​បញ្ហា​នេះ​បណ្តាល​ឱ្យ​លោកអ្នក​មាន​ការ​ឈឺ​ចុក​ចាប់​​ និង​គេង​​មិន​បាន​គ្រប់​គ្រាន់​ ហើយ​រំខាន​ដល់​អ្នក​ដទៃ​ដែល​គេង​នៅ​ក្បែរ​យើង​ ។​

សុខ​ភាព​មាត់​ធ្មេញ​គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​ផង​ដែរ​សម្រាប់​មនុស្ស​គ្រប់​រូប​ គួរ​យក​ចិត្តទុក​ដាក់​ថែរក្សា​ការពារ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ចៀសវាង​នូវ​បញ្ហា​ផ្សេងៗ​ដែល​កើត​មាន​​ ពិសេស​គឺ​ការគេង​សង្កៀត​ធ្មេញ​នេះ​តែ​ម្តង ។​ ព្រោះ​នៅ​ពេលដែល​កើត​មាន​បញ្ហា​នេះ​បណ្តាល​ឱ្យ​លោកអ្នក​មាន​ការ​ឈឺ​ចុក​ចាប់​​ និង​គេង​​មិន​បាន​គ្រប់​គ្រាន់​ ហើយ​រំខាន​ដល់​អ្នក​ដទៃ​ដែល​គេង​នៅ​ក្បែរ​យើង​ ។​

លោក​ទន្ត​បណ្ឌិត​ ញាណ​ ភិរម្យ​ ប្រធាន​ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​បាន​ថ្លែង​ថា​ សង្កៀត​ធ្មេញ​ជា​ការ​កកិត​រវាង​ធ្មេញ​និង​ធ្មេញ​ ហើយ​ធ្វើ​ឱ្យ​ធ្មេញ​សឹក​រេច​រឹល​រហូត​ឈឺ​ចាប់​ទៅ​ដល់​បណ្តូល​ធ្មេញ និង​បង្ក​ឱ្យ​ធ្មេញ​មាន​ការ​ប្រេះ​ ស្រាំ​ឬបែកបាន ។​ មូល​ហេតុ​ដែល​បណ្តាល​​ឱ្យ​មាន​ការ​គេង​សង្កៀត​ធ្មេញ​នេះ​មាន​២​យ៉ាង​គឺ ៖

១-បណ្តាល​មក​ពី​កំណើត​ ប៉ុន្តែ​អត្រា​នេះ​មានតិច​តួច​បំផុត​ដែល​បណ្តាល​ឱ្យ​កើត​មាន​ការសង្កៀត​ធ្មេញ​ ។​
​២-បណ្តាល​មក​ពី​បាក់​តេរី ឬ​ប៉ារ៉ា​ស៊ីត​ម្យ៉ាង​ដែល​មាន​នៅ​ក្នុង​ឈាម​ ក្រពះ​ ពោះ​វៀន​ ហើយ​ធ្វើ​ចលនា​នៅ​ពេល​យប់ ។​ ពេល​ដែល​លោក​អ្នក​គេង​នៅ​ពេល​យប់​ បង្ក​ឱ្យ​មាន​ការ​សង្កៀត​គ្នា​ ហើយ​អត្រា​នៃ​ការ​សង្កៀត​ធ្មេញ​នេះ​រហូត​៩៩​ភាគ​រយ​ គេង​រើ​បម្រះ​ឬ​រមៀលខ្លួន​បង្ក​ឱ្យ​មាន​បញ្ហា​ឈឺ​ធ្មេញ​ ហើយ​គេង​មិន​បាន​​គ្រប់គ្រាន់​ទេ និង​បង្ក​ការ​រំខាន​ដល់​អ្នក​ដទៃ​ដែល​គេង​នៅ​ក្បែរ។​

ផល​ប៉ះពាល់​ពិត​ជាមាន​ច្រើន​ដូចជា បង្ក​ឱ្យ​ធ្មេញ​ឆាប់​ទ្រុឌ​ទ្រោម​មុន​អាយុ​ ធ្មេញ​ឆាប់​រេច​រឹល​ និង​ប្រេះ​បែក ។​ ដោយសារ​តែ​ធ្មេញ​សឹក​រេច​រឹល​ដល់​គល់​ ធ្វើ​ឱ្យ​ធ្មេញ​មិន​អាច​ស្ថិត​នៅ​រយៈ​ពេល​យូរ​ដោយ​ធ្មេញ​មាន​សភាព​ពុក​ស្រួយ​ និង​ធ្វើ​ឱ្យ​ប្រេះ​បែក​ ឬ​ក៏សឹក​ដាច់​បន្តិច​ម្តងៗ​រហូត​បែក​ជា​ផ្ទាំង ។​ ប៉ុន្តែ​ប្រសិន​បើ​សឹក​រេច​រឹល​តិច​នៅ​ឡើយ​ លោក​អ្នក​គួរ​តែ​រក​វិធី​ដើម្បី​បញ្ឈប់​ការ​គេង​សង្កៀត​ធ្មេញ​តទៅ​ទៀត​ ។​ យក​ល្អ​គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូ​ពេទ្យ​ដែល​មាន​ជំនាញ​ ។​

ប្រសិន​បើ​កើត​មាន​បញ្ហា​​គេង​សង្កៀត​ធ្មេញ​ លោក​អ្នក​អាច​ប្រើ​ប្រាស់​ស្បៃ​ night gate ការពារ​ដើម្បីកុំ​ឱ្យ​ធ្មេញ​មាន​ការប៉ះ​ទង្គិចគ្នា ​ ជួយ​ការពារធ្មេញ​របស់​លោក​អ្នក​មិន​ឱ្យ​មាន​ការ​សង្កៀត​ ប៉ុន្តែ​ជា​មធ្យោ​បាយ​មួយ​ដែល​មិន​សូវ​ជា​ល្អ​បុ៉ន្មាន​ទេ​ ។ មធ្យោ​បាយ​ដែល​ល្អ​បំផុត​គឺ​នៅ​ពេល​ដែល​គេង​សង្កៀត​ធ្មេញ​ លោកអ្នក​គួរ​តែ​ទៅ​ពិនិត្យ​ ឬ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ដើម្បី​ធ្វើ​រោគ​វិនិ​ច្ឆ័យ​រក​មើល​មេរោគ​ប៉ារ៉ា​ស៊ីត ឬ​បាក់តេរី​នៅ​ក្នុងលាមក ឬ​ឈាម ។​ ការ​គេង​សង្កៀត​ធ្មេញ​នេះម​ិន​ត្រឹមតែ​ធ្វើ​ឱ្យ​ខូច​ធ្មេញ​ដោយ​អន្លើ​នោះ​ទេ​ ថែម​ទាំងអាច​បង្ក​ឱ្យ​ធ្មេញ​ទាំងអស់​ងាយ​រង​ការ​​បាក់​បែក​ផងដែរ ៕​