ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយឃាតក.ម្មមួយថ្ងៃ ពេលនេះ​ឃាតករត្រូវបាន​វែកមុខ​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣នាក់​​ដែល​ជាប់ចោទ​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃ​នប់​ចាប់​ឃាត់ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​នៅ​ថ្ងៃ​ទី​២៧ ឧសភា ២០១៩​នេះ ។ លោក​វរសេនីយ៍ទោ ហួ យ៉ៃ…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣នាក់​​ដែល​ជាប់ចោទ​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃ​នប់​ចាប់​ឃាត់ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​នៅ​ថ្ងៃ​ទី​២៧ ឧសភា ២០១៩​នេះ ។

លោក​វរសេនីយ៍ទោ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៦ ឧសភា ២០១៩ នៅ​ចំណុច​លើ​ផ្លូវលំ​ជាប់​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​មនុស្ស ឃាត​មួយ​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុង​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ១-​ឈ្មោះ អឿ​ន ធា ហៅ​អា​លូន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ២-​ឈ្មោះ វុ​ទ្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ត​ភ្លើង មាន​ទីលំនៅ​ភូមិ​ច្រក​ឬ​ស្សី ឃុំ​ច្រក​ឬ​ស្សី ស្រុក​សំរោង ទង ខេត្តកំពង់ស្ពឺ និង​៣-​ឈ្មោះ វី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​បាន​នាំ​គ្នា​យក​ដំបង​ទៅ​វាយ​លើ​ជន​រង​គ្រោះ​ឈ្មោះ ញ៉ែ​ត រតនៈ ហៅ​ណា​ក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាក​ម្មកររ​រោងចក្រ មាន​ទីលំនៅ​ក្រុម​ទី​៣ ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បណ្តាល​អោយ​ស្លាប់​នៅ​និង​កន្លែង​។ មូលហេតុ​បណ្តាល​មក​ពី​ទំនាស់​ពាក្យ​សំដី​គ្នា​។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​មិន​បាន​ប៉ុន្មាន ក៏​ត្រូវ​សមត្ថកិច្ច​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​គឺ​ឈ្មោះ អឿ​ន ធា ហៅ​អា​លូន រីឯ​ជនសង្ស័យ​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ និង​បន្ត​តាម​ប្រមាញ់​ជន​ដៃដល់​ទាំង​ពីរ​នាក់​ជា​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ