ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​មួយគូ​ដេក​នៅ​ជាមួយ​គ្នា​មួយ​យប់​មិន​អី ចូល​យប់​ទី​២ ផ្អើល​ផ្ទះសំណាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​មួយគូ​មិន​បាន​ផ្អែម​ឆ្ងាញ់​ដូច​ទឹកឃ្មុំ​នោះ​ឡើយ វា​ប្រែ​ក្លាយទៅជា​ទឹកខ្មេះ បន្ទាប់​ពី​ស្រុះស្រួល​ត្រូវ​គ្នា​ចូល​ដេក​ផ្ទះសំណាក់​យប់​ទី​មួយ នឹក​ថា ផ្អែមមាត់​ហើយ គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​ឡើយ ចូល​ដល់​យប់​ទី​២ ពុទ្ធោ…

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​មួយគូ​មិន​បាន​ផ្អែម​ឆ្ងាញ់​ដូច​ទឹកឃ្មុំ​នោះ​ឡើយ វា​ប្រែ​ក្លាយទៅជា​ទឹកខ្មេះ បន្ទាប់​ពី​ស្រុះស្រួល​ត្រូវ​គ្នា​ចូល​ដេក​ផ្ទះសំណាក់​យប់​ទី​មួយ នឹក​ថា ផ្អែមមាត់​ហើយ គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​ឡើយ ចូល​ដល់​យប់​ទី​២ ពុទ្ធោ ! ដូច​រៀប​គម្រោង​ទុក បងប្អូន​សាច់ញាតិ​មក​ដល់​ល្មម ខាង​ស្រី​ប្តឹង​ចោទប្រកាន់​ថា ប៉ុនប៉ង​រំលោភ​ទៅ​វិញ កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៥ ខែឧសភា​នេះ នៅ​បន្ទប់​ផ្ទះសំណាក់ ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជនជាប់ចោទ​ក្នុង​រឿង​ស្នេហា​មួយ​នេះ​ឈ្មោះ ផុ​ន លី​ផេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​នារី​ដើមបណ្តឹង​ឈ្មោះ ឃ​.​ស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ភាគី​ខាង​ប្រុស​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ស្រឡាញ់​គ្នា​ជា​សង្សារ អនាគត​គ្រោង​នឹង​ហៅ​ចាស់ទុំ​ចូល​ស្តីដណ្តឹង ហើយ​ការ​ទំនាក់ទំនង​សម្ព័ន្ធភាព​ស្នេហ៍​ស្អិតរ​មួ​ត​នៅ​យប់​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ អ្នក​ទាំង​២​នាំ​គ្នា​ចូល​ដេក​ផ្ទះសំណាក់​ម្តង​ហើយ គ្មាន​ឧបសគ្គ​អ្វី​កើតឡើង​លុះ​ចូល​ដល់​យប់​ទី​២ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ បបួល​នាង​ទៅ​កន្លែង​ដដែល ហើយ​នារី​ខាងលើ​ក៏​យល់​ព្រមទៅ​ជាមួយ​មិន​ទាន់​បាន​សម្រេច​ផង សាច់ញាតិ​បងប្អូន​ស្រី​នួនល្អង​ទៅ​ដល់​បន្ទប់​ល្មម ហាក់បីដូចជា រៀប​គម្រោង​ទុក​អី​ញ្ចឹ​ង មក​ដល់​ចាប់ផ្តើម​ចោទប្រកាន់​ថា ប៉ុនប៉ង​រំលោភ ចុះ​នៅ​យប់​ទី​១ មិន​ប្តឹង មក​ប្តឹង​លើក​ទី​២​នេះ​ទៅ​វិញ ដូច​ជា ឈុត​ឆាក​រៀប​ទុក ។

ករណី​ប្រុស​ប្រកែក ស្រី​ប្រកាន់​ខាងលើ បន្ទាប់​ពី​មាន​បណ្តឹង​ពី​ក្រុម​គ្រួសារ​ខាង​ស្រី សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​ខាងលើ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​បន្ត​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ