ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាក​​ពី​បច្ចេកវិទ្យា​ថ្មី សាងសង់​កម្រាល​និង​ចិញ្ចើម​ផ្លូវ​ដោយ​បេតុង​​ជ្រាប​ទឹក

4 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ​៖​ លោក គឹ​ម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៤ ​ឧសភា…

​ខេត្តសៀមរាប ​៖​ លោក គឹ​ម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៤ ​ឧសភា ថា ក្រុម​ហ៊ុន​របស់​ជប៉ុនបាន​​ចាប់ផ្តើម​អនុវត្ត​គម្រោង​សាក​ល្បង​
អំ​ពី​បច្ចេកវិទ្យា​ថ្មីសាងសង់​កម្រាល និង​ចិញ្ចើម​ផ្លូវ​ដោយ​បេតុង​ជ្រាប​ទឹកតាម​បណ្តោយ​ផ្លូវ​២​ធ្នូ ប្រវែង​៩៣​ម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវ​ប្រសព្វ Pub Street ដល់​មុខ​ខ្លោង​ទ្វារ​មន្ទីរពេទ្យ​បង្អែក​ ខេត្តសៀមរាប ដែល​ជា​បច្ចេកវិទ្យានិង​ស្តង់ដារ​ជប៉ុន ។ ​

​​មក​ដល់​ថ្ងៃ​ទី​១២ ​មេសា​ ការ​កម្រាល​បេតុង​ជ្រាប​ទឹក​ តាម​បណ្តោយ​ផ្លូវ​២​ធ្នូ​ត្រូវ​បាន​បញ្ចា​ប់ និង​បាន​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង ដែល​រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ​ឧសភា ​នេះ កម្រាល​បេតុង​ជ្រាប ទឹក​នៅ​តាម​បណ្តោយ​ផ្លូវ​២​ធ្នូ​នេះ បាន​ទទួល​ទឹកភ្លៀង​ខ្លាំង​ៗ សម្រាប់ក្នុង​រដូវវស្សា ។​

ជាក់ស្តែង មាន​ភ្លៀង​ធ្លាក់មកជា​ច្រើនដង ក្នុង​រដូវប្រាំងនេះ​ឃើញ​ថា វា​អាច​ជ្រាប​ទឹកបាន​លឿន និង​មិន​មាន​ការ​ដក់​ទឹកនៅ​លើ​ផ្លូវ​ទៀត​ឡើយ ហើយ​បាន​ធ្វើ​ឱ្យ​តាម​បណ្តោយ​ផ្លូវ​នៃ​ការ​សាកល្បង​អំពី​បច្ចេកវិទ្យា​
ថ្មី​ការ​សាងសង់​កម្រាល​បេតុង​ជ្រាប​ទឹក​នេះ នៅ​មាន​ភាព​ស្អាត និង​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរមក​កម្សាន្ត​ដល់​ភ្ញៀវ​ទេសចរ ។

លោក គឹ​ម ប៉ុណ្ណា បាន​បញ្ជាក់ទៀត​ថា ដោយសារ​តែ​ឃើញ​ពីប្រសិទ្ធភាព​នៃ​គម្រោង សាកល្បងអំពី​បច្ចេកវិទ្យា​ថ្មី​សាងសង់​កម្រាល​បេតុង​ជ្រាប​ទឹក​នៅ​តាម​បណ្តោយ​ផ្លូវ​២​ធ្នូ​នេះដែរ លោកមាន​គម្រោង​ស្នើ​ទៅ​អភិបាលខេត្ត​សៀមរាប ឱ្យ​មានការក្រាលកម្រាល​បេតុង​ជ្រាប​ទឹក​នេះ ​នៅ​តំបន់ Pub Street នេះ​ឱ្យ​បាន​ទាំងអស់ ព្រោះ​វា​មាន​អាច​ជ្រាបទឹកបាន​លឿន និង​មាន​ពណ៌​បៃតង ផ្កាឈូកឆ្លាស់គ្នា​ស្អាត ប៉ុន្តែ​លោក មិន​ទាន់​ហ៊ាន​បញ្ជាក់​ថា ការ​ស្នើ​សុំ​នេះ​បាន​ជោគជ័យ​ឬ​យ៉ាងណា​នោះ​ទេ ។ (សម្រួលដោយ៖ ស្រីណា)


អត្ថបទសរសេរ ដោយ