ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់ ! Huawei រើ​ចេញពីផ្ទះ Google មក​ធ្វើ​ផ្ទះ​ខ្លួនឯង​នៅ​ម្តង

4 ឆ្នាំ មុន

យោង​តាម Business Insider បានឱ្យ​ដឹង​ថា​លោក រី​ឆា​ដ យូ (Richard Yu) ប្រធាន​ផ្នែក​អតិថិជន​របស់​ក្រុមហ៊ុន Huawei…

យោង​តាម Business Insider បានឱ្យ​ដឹង​ថា​លោក រី​ឆា​ដ យូ (Richard Yu) ប្រធាន​ផ្នែក​អតិថិជន​របស់​ក្រុមហ៊ុន Huawei បាន​ប្រាប់ CNBC ថា​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់​របស់​ក្រុមហ៊ុន​អាច​ត្រៀមខ្លួន​ជំនួស​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Microsoft នៅ​ដើមឆ្នាំ ២០២០ ។

លោក យូ បាន​និយាយ​ថា​ក្រៅពី​ប្រទេស​ចិន​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Huawei នឹង​ត្រូវ​បាន​ត្រៀមខ្លួន​រួចរាល់​នៅ​ត្រីមាស​ទី ១ ឬ​ទី ២ នៃ​ឆ្នាំ​ក្រោយ ។ លោក​បាន​បន្ថែម​ថា​ក្រុមហ៊ុន​នឹង​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចាប់ផ្តើម​ប្រព័ន្ធ​ប្រតិបត្តិការ​ក្រៅប្រទេស​របស់​ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស​នៅ​ដើមរដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​នេះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ក្រុមហ៊ុន Google បាន​កាត់​ផ្តាច់​ការ​ចូល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់​ក្រុមហ៊ុន Huawei បន្ទាប់​ពី​រដ្ឋាភិបាល​អា​មេ​រិ​កបាន​ចុះបញ្ជី Blacklist ក្រុមហ៊ុន​នេះ ដោយ​ទុក​រយៈពេល​ឱ្យ ៩០ ថ្ងៃមុន​នឹង​កាត់​ផ្តាច់ ។

Business Insider បានឱ្យ​ដឹង​ទៀត​ថា ថ្លែង​ទៅ​កាន់​ស្ថានីយទូរទស្សន៍ CNBC កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក យូ បាន​និយាយ​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​ស្មា​ត​ហ្វូ​ន និង​កុំព្យូទ័រ​យួរដៃ​នឹង​ត្រូវ​បាន​ត្រៀម​រួចរាល់​នៅ​ត្រីមាស​ទី ៤ នៃ​ឆ្នាំ​នេះ ដើម្បី​ចេញ​លក់​នៅ​ប្រទេស​ចិន​បើសិនជា​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បិទ​ពី​ការ​ប្រើ​កម្មវិធី Google និង Microsoft ។ ដោយឡែក​អ្នក​ប្រើប្រាស់​នៅ​ខាងក្រៅ​ប្រទេស​ចិន​នឹង​ត្រូវ​រង់ចាំ​យូរ​បន្តិច ។

លោក យូ បាន​បន្ថែម​ថា​ហាង​កម្មវិធី​ផ្ទាល់ខ្លួន​របស់ Huawei (​ហៅ​ថា App Gallery) នឹង​មាននៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី ។ ក្រុមហ៊ុន Huawei នៅ​តែ​ប្តេជ្ញា​ចិត្ត​ចំពោះ Microsoft Windows និង Google Android ប៉ុន្តែ​ប្រសិនបើ​យើង​មិន​អាច​ប្រើ​វា​បាន​ក្រុមហ៊ុន Huawei នឹង​រៀបចំ​ផែនការ B ដើម្បី​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់​របស់​យើង ។

ក្រុមហ៊ុន Google បាន​ប្រកាស​ថា​ខ្លួន​កំពុង​កាត់​បន្ថយ​ក្រុមហ៊ុន Huawei ចេញពី​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់​ខ្លួន​បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី Blacklist ដោយ​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ដែល​មាន​ន័យ​ថា​ក្រុមហ៊ុន​អា​មេ​រិ​ក​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​មុន​ពេលធ្វើការ​ជាមួយ​ក្រុមហ៊ុន​ចិន ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ