ឥទ្ធិពលសង្គ្រាមពាណិជ្ជកម្មធ្វើឱ្យមហាមិត្តចិនផ្អាកធ្វើរឿងសំខាន់១
ប្រទេសចិន៖ ក្រុមហ៊ុន Macquarie Capital Ltd បានប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Asia Times កាលពីថ្ងៃទី២០ ឧសភា…
ប្រទេសចិន៖ ក្រុមហ៊ុន Macquarie Capital Ltd បានប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Asia Times កាលពីថ្ងៃទី២០ ឧសភា…
ប្រទេសចិន៖ ក្រុមហ៊ុន Macquarie Capital Ltd បានប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Asia Times កាលពីថ្ងៃទី២០ ឧសភា កន្លងមកថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនអាចនឹងទទួលបានអត្ថប្រយោជន៍ពីភាពមិនប្រាកដប្រជាសេដ្ឋកិច្ច ខណៈដែលជួបនឹងសង្គ្រាមពាណិជ្ជកម្ម ព្រោះប្រទេសចិននឹងផ្អាកការចេញវិធានការរឹតបន្តឹងសម្រាប់វិស័យអចលនទ្រព្យ ។
លោក David Ng Ka-chun ដែលជាប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យក្នុងហុងកុងនិងប្រទេសចិននៅ Macquarie បាននិយាយថា «សេដ្ឋកិច្ចប្រទេសចិនកំពុងតែជួបប្រទះនឹងឧបសគ្គកាន់តែច្រើនខណៈដែលធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក។ ទីផ្សារអចលនទ្រព្យមិនមានឱកាសច្រើនក្នុងការមើលឃើញវិធានការរឹតបន្តឹងក្នុងឆ្នាំនេះទេ»។
លោកបានបន្តថា «តាំងពីខែតុលាមុនមក ពួកយើងមើលឃើញតម្លៃអចលនទ្រព្យកើនឡើង ៥%ក្នុងទីក្រុងធំៗ និងទីក្រុងបន្ទាប់បន្សំទីពីរក្នុងប្រទេសចិន… តម្លៃផ្ទះដែលទើបតែសាងសង់រួចក្នុងប្រទេសចិនអាចនឹងបន្តកើនឡើងបន្ថែមទៀតក្នុងឆមាសទី២នាឆ្នាំនេះ»។
យោងទៅតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានឲ្យដឹងថា តម្លៃផ្ទះដែលទើបតែសាងសង់រួចក្នុងប្រទេសចិនកើនឡើងបាន០.៥%ជារៀងរាល់ខែក្នុងទីក្រុងបេកាំង ០.៣%ក្នុងទីក្រុងសៀងហៃ ១.១% ក្នុងទីក្រុង Guangzhou និង ០.៤% ក្នុង Shenzen កាលពីខែមេសា។ អត្រាលូតលាស់ប្រចាំឆ្នាំវិញស្មើ ៣.៥% ក្នុងទីក្រុងបេកាំង, ១.៥% ក្នុងទីក្រុងសៀងហៃ, ១៣.៣% ក្នុងទីក្រុង Guangzhou និង ០.៧% ក្នុង Shenzen ។ ប៉ុន្តែការតានតឹងឡើងនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនអាចនឹងជួយដល់ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន ។
លោក Larry Hu ដែលជាប្រធានផ្នែកផលិតផលសេដ្ឋកិច្ចនិងទីផ្សារនៅ Macquarie បាននិយាយថា ក្រៅពីគោលនយោបាយហិរញ្ញវត្ថុនិងរូបិយវត្ថុទូទៅហើយ តំណាងរាស្ត្រក្នុងប្រទេសចិនអាចងាកទៅវិធានការដទៃដូចជាបន្ធូរការរឹបន្តឹងលើហិរញ្ញវត្ថុរដ្ឋាភិបាលក្នុងតំបន់ និងគោលនយោបាយអចលនទ្រព្យជាដើម ។
លោក Ng បានបន្ថែមទៀតថា បើទោះជាទីក្រុងផ្សេងៗមានគោលនយោបាយខុសៗគ្នាពិតមែនក្តី និន្នការរួមគឺងាកទៅកាន់ការបន្ធូការរឹតបន្តឹងច្រើនជាង ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ