ជននេះ​៖ រំលោភ​សម្លាប់​រួចលើ​កបោះ​ក្នុង​ស្រះ និងសង្កត់​ខ្លាចសពអណ្តែតឡើង


ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ទីបំផុត ជន​ដែល​ចាប់ក្មេងស្រីរំលោភ​រួចសម្លាប់​យ៉ាង​ព្រៃផ្សៃនោះ​​ ត្រង់ចំណុច​ស្រះទឹកវាល​ក្នុងភូមិកោងស្រែ ឃុំល្វេ នៅក្នុងស្រុកស៊ីធរកណ្តាលនោះ ត្រូវសមត្ថ​កិច្ច​ស្រាវ​ជ្រាវ ​​​និងឃាត់ខ្លួន​បានហើយ​ កាលពីថ្ងៃទី២៣ ឧសភា ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​មាន​ឈ្មោះ​ផ្លុង ហុកលី ហៅហុក អាយុ​៣៥ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិ-​ឃុំខាងលើ ។ ដោយឡែក ក្មេងស្រីរងគ្រោះ​​ដែលស្លាប់មាន​អាយុ០៩ឆ្នាំ ​ ។ បច្ចុប្បន ជនសង្ស័យ​ខាង​លើ កំពុងសាកសួរ​ពីដំណើរ​រឿងបន្ត នៅ​​អធិការដ្ឋាន​នគរបាលស្រុក ដើម្បី​កសាងសំណុំរឿងតាមនីតិវិធី ។

ប្រភពបន្តទៀត ជនសង្ស័យ​បានឆ្លើយ​សារភាពប្រាប់សមត្ថកិច្ច​​ថា ខ្លួនពិតជា​បានរំលោភនិងសម្លាប់​ក្មេង​ស្រីពិតប្រាកមែន ដោយពេលនោះ ខ្លួន​បានបោះសពនាងទម្លាក់ក្នុងទឹក​ស្រះ រួច​យក​ឈើ២កំណាត់​ដោត​ខ្វែងខ្ទាស់គ្នាសង្កត់ព្រោះ​ខ្លាចសពអណ្តែត​ឡើងលើ ។ គួររំលឹកថា ករណីរំលោភសម្លាប់លើ​ក្មេងស្រី​នេះ កើត​ឡើង​​ប្រហែលម៉ោង០៩ និង៣០​នាទីថ្ងៃទី២២ ឧសភា​ កន្លងមក ។ ​

នេះជាការចែករំលែកទៅអាណាព្យាបាលទាំងអស់ផងដែរ សូមមាន​ការ​​​ប្រុងប្រយ័ត្នចំពោះ​​កូន​ស្រី​កុំ​បណ្តោយ​​​ឱ្យ​​ទៅលេងទីណា ឬ​នៅកន្លែងណា​​តែម្នាក់ឯង ព្រោះ​​អាចកើតមានគ្រោះថ្នាក់​បានគ្រប់ពេល ។ (សម្រួលដោយ៖ ស្រីណា​)​

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្តទៀត ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ