ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ខៀវ ស៊ីណា ជា ចាន់តូ ​៖ ការ​បណ្តុះ​បណ្តាល​ផ្នែក​ធនធាន​ព្រះសង្ឃ​ជា​សមណ​សិស្ស ជា​ការ​លើកកម្ពស់​ផ្នែ​ក​អប់​រំ

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ក្នុង​ពិធី​បើក​បវេសនកាល នៃ​សាលា​ពុទ្ធិ​កម​ឋ​ម​សិក្សា​កម្ពុជរដ្ឋ វត្ត​វារិ​ន្ទ​ព្រែក​លៀប នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ​លោក​ជំទាវ ខៀវ ស៊ី​ណា…

នៅ​ក្នុង​ពិធី​បើក​បវេសនកាល នៃ​សាលា​ពុទ្ធិ​កម​ឋ​ម​សិក្សា​កម្ពុជរដ្ឋ វត្ត​វារិ​ន្ទ​ព្រែក​លៀប នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ​លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ បាន​លើក​ឡើង​ថា ​ការ​បណ្តុះបណ្តាល​ផ្នែក​ធន​ធាន​ព្រះសង្ឃ ជា​សមណ​សិស្ស គឺជា​ការ​លើកកម្ពស់​ផ្នែក​អប់រំ បង្កើន​សីលធម៌ គុណធម៌​ក្នុង​សង្គម បច្ចុប្បន្ន​វិស័យ​នេះ បាន​កំពុង​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់គំនិត និង​ទំនៀមទំលាប់​ប្រពៃណី​ខ្មែរ​យើង​។

លោក​ជំទាវ បាន​បន្ត​ទៀត​ថា​÷ ការ​ប្រតិបត្តិ​ប្រពៃណី​ទំនៀប​ទម្លាប់ និង​ការ​ចូលរួម​កសាង​សមិទ្ធផល ទ្រ​ទ្រ​ង​​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា គឺជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​ដ៏​មុះ​មុត ល្អ​ប្រសើរ ក្នុង​ការ​បង្កើន​សីលធម៌ គុណ​ធម៌​​ក្នុង​សង្គម ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​កំណត់​ថា ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ ក្នុង​នោះ​ការ​​រីក​ចម្រើន​នៃ​វិស័យ​ពុទ្ធចក្រ ក៏​ជា​កញ្ចក់​ឆ្លុះ​ប​ញ្ចំ​ង​នូវ​ការ​រីក​ចម្រើន ក្នុង​វិស័យ​អាណាចក្រ​ផង​ដែរ ដែល​វិស័យ​ទាំង​ពីរ​នេះ​កំពុង​ដើរ​ទន្ទឹម​គ្នា ។

លោក​ជំទាវ ខៀវ ស៊ី ណា ជា​ចាន់​តូ បាន​បញ្ជាក់​ដែរ​ថា ​÷ ​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​សម្តេច តែង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​នានា ទាំង​ក្នុង​វិស័យ​ពុទ្ធចក្រ និង​​​អាណា​ចក្រ មាន​ជា​អាទិ៍​វត្ត​អារាម ព្រះ​វិហារ កុដិ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធ​ទឹក​ស្អាត ប្រព័ន្ធ​អគ្គិ​សនី ផ្លូវ ស្ពាន​ជាដើម ។​ ជាក់​ស្តែង​នៅ​ក្នុង​ទី​វត្ត​វារិ​ន្ទ​ព្រែក​លៀប​នេះ មាន​សប្បុរសជន ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ រួម​ជាមួយ​លោក​ជំទាវ​ផ្ទាល់​ផង​ដែរ បាន​ចូលរួម​ចំណែក​កសាង​កុដិ អគារ​សាលា​ពុទ្ធិ​កម​ឋ​ម​សិក្សា ការ​ជួស​ជុល​ហោត្រ័យ និង​ព្រះ​វិហា​បុរាណ ដែល​ជា​កេរដំណែល​ប្រវត្តិសាស្ត្រ​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន សមា​ជិ​ក​ថេរ​សភា​ព្រះពុទ្ធ​សាសនា នៃ​ព្រះរាជ​ណា​​ចក្រ​កម្ពុជា និង​ជាព្រះមេគណ​រាជធានី​ភ្នំពេញ ​មាន​សង្ឃដីកា​ថា ​÷ ការ​សិក្សា​បណ្តុះ​បណ្តាល​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​បង្កើន​ចំណេះដឹង​ដល់​សមណ​សិស្ស​គ្រប់​អង្គ ព្រោះ​វិស័យ​សាសនា បាន​កំពុង​បាន​កំពុង​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់គំនិត និង​ទំនៀមទំលាប់​​​ប្រពៃណី​​ខ្មែរ ក្នុង​ការ​គោរព​ប្រតិបត្តិ និង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ សំរាប់​ការ​ឯកភាព​ជាតិ ការ​សិក្សា​អប់រំ​ផ្លូវចិត្ត ឲ្យ​បុគ្គល​គ្រប់​រូប​ដើរ​តាម​ផ្លូវ​ល្អជា​ដើម ។

ជាក់ស្តែង​នៅ​សាលា​ពុទ្ធិ​កម​ឋ​ម​សិក្សា​កម្ពុជរដ្ឋ ព្រែក​លៀប បាន​ខិតខំ​ប្រឹងប្រែង​និង​គ្រប់គ្រង​សមណ​សិស្ស ក៏​ដូច​ជា​ឧទ្ទេសាចារ្យ ប្រព្រឹត្ត​ទៅ​បាន​ល្អ​ប្រសើរ និង​ហ្មត់ចត់​ចំពោះ​ការ​បង្រៀន​ស្រប​តាម​កម្មវិធី​សិក្សា ដែល​អគ្គធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ និង​ក្រសួង​ធម្មការ និង​សាសនា បាន​ដាក់​ចេញ​ប្រក​ដោយ​គុណភាព និង​ប្រសិទ្ធភាព​នៅ​លើ​ការ​សិក្សា​នេះ ៕ ដោយ​សហ​ការ (កែ​សម្រួល​ដោយ ៖ ​បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ