ខ្សែភាពយន្តភាគថៃមួយចំនួន កំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន តាមរយៈការសម្ដែងរបស់តារាវ័យក្មេង។
1/. ត៎ ថៈណៈផុប (Tor Thanapob)
ជាធម្មតា ត៎ ថៈណៈផុប បានសម្ដែងនៅក្នុងរឿងភាគខ្លីជាច្រើនដូចជា Hormones The Series, O-Negative និងរឿងជាច្រើនទៀត។ ឆ្នាំនេះ លោកក៏បានសម្ដែងជាមួយនាង ហ្វ៊ើន ណុបជិរ៉ា (Fern Nopjira) ក្នុងខ្សែភាពយន្តល្បីមួយរបស់ប៉ុស្តិ៍លេខ ១ ថៃ គឺរឿង «Huajai Sila» ដែលជារឿងថតថ្មីឡើងវិញ។
រឿងនេះ ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជននៅក្នុងប្រទេសថៃ និងនៅប្រទេសទៀតផង។ លោកនឹងមានពិធីជំនួបតារា «Tor Thanapob First Date» នៅណានជិង ប្រទេសចិន នាថ្ងៃទី២ មិថុនា ២០១៩ នេះផងដែរ។
2/. និឆា ណ័តថៈនិឆា (Nychhaa Nuttanicha)
នាងសម្ដែងជាតួអង្គក្នុងខ្សែភាពយន្តភាគថ្មី រឿង «Plerng Prang Tian» ដែលទើបតែចាក់ផ្សាយក្នុងប៉ុស្តិ៍លេខ ៣ ថៃ កាលពីថ្ងៃទី ១៨ ឧសភា ២០១៩ នេះឯង ។ នាងទទួលបានការគាំទ្រ និងមតិល្អណាស់ពីទស្សនិកជនជាមួយនឹងការសម្ដែងរបស់នាង ។ និឆា ណ័តថៈនិឆា មិនដែលធ្លាប់សម្ដែងជាតួអង្គដូចក្នុងខ្សែភាពយន្តភាគនេះទេ កាលពីមុនមក ។
3/. បូ ម៉េឡៈដា (Bow Maylada)
ទស្សនិកជនចូលចិត្តតួអង្គថ្មីរបស់នាងនៅក្នុងខ្សែភាពយន្តភាគរឿង «Mon Garn Bandan Ruk» ព្រោះនាងស្អាតគួរឱ្យស្រឡាញ់ ហើយស្នាដៃសម្ដែងរបស់នាងជាមួយនឹងតួប្រុស មិក ថងរៈយ៉ា (Mik Thongraya) គឺពិតជាល្អ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ