ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​ធ្វើ​​​ចំណុច​ទាំង​នេះ​បាន​ធានាថា ​អ្នក​នឹង​​មិន​ដាច់ខ្យល់​នៅ​ចុងខែ​ទេ​!

4 ឆ្នាំ មុន

បុគ្គលិក​ធ្វើការ​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន តែងតែ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារ​ចាយ​សល់​ថ្ងៃ ឬ​អស់​លុយ​មុន​ដាច់​ខែ ដោយពេល​ខ្លះ​សុខចិត្តរ​ត់ទៅ​ខ្ចី​គេ និង​សុខចិត្ត​ញ៉ាំ​មី​កំប៉ុង​ជាដើម​។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ ៤​ចំណុច​ដែល​អាច​ជួយ​អ្នក​គួរ​រៀន​គ្រប់គ្រង​លុយកាក់ និង ត្រូវ​បង្កើត​ទម្លាប់​ចាយ​លុយ​ឲ្យ​បាន​ត្រឹមត្រូវ​។…

បុគ្គលិក​ធ្វើការ​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន តែងតែ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារ​ចាយ​សល់​ថ្ងៃ ឬ​អស់​លុយ​មុន​ដាច់​ខែ ដោយពេល​ខ្លះ​សុខចិត្តរ​ត់ទៅ​ខ្ចី​គេ និង​សុខចិត្ត​ញ៉ាំ​មី​កំប៉ុង​ជាដើម​។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ ៤​ចំណុច​ដែល​អាច​ជួយ​អ្នក​គួរ​រៀន​គ្រប់គ្រង​លុយកាក់ និង ត្រូវ​បង្កើត​ទម្លាប់​ចាយ​លុយ​ឲ្យ​បាន​ត្រឹមត្រូវ​។

១. កុំ​ចាយ​ហួសមាឌ ៖ នៅ​ពេល​បើក​ប្រាក់ខែ​មក​ភ្លាម ទោះ​ប្រាក់​តិច​ឬ​ច្រើន លោក​អ្នក​ត្រូវ​តែ​ដក​ប្រាក់​សម្រាប់​សន្សំទុក​សិន​។ ត្រូវ​រៀន​បង្កើត​ទម្លាប់​ចាយ​លុយ កុំ​ចំណាយ​លើ​របស់​គ្រាន់​ជា​ចំណង់​មួយ​គ្រា តែ​ត្រូវ​ចំណាយ​លើ​របស់​ដែល​ត្រូវការ​យូរអង្វែង​។

២. ការ​ធ្វើ​បញ្ជីចំណាយ​ប្រចាំ​ថ្ងៃ ៖ ការ​ធ្វើ​បញ្ជីចំណាយ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការ​ជួយ​បង្កើន​កញ្ចប់​ថវិកា តាម​រយៈ​ការ​សិក្សា​ពី​ចំណាយ​របស់​អ្នកជា​ប្រចាំ​ថ្ងៃ​។ មនុស្ស​ភាគច្រើន មិនសូវ​យកចិត្តទុកដាក់ ទៅ​លើ​ការ​ចំណាយ​បន្តិចបន្តួច​របស់​ខ្លួន ខ្លះ​ណា​ថា​មិន​ចាំបាច់ ប៉ុន្តែ​ការ​ធ្វើ​ដូចនេះ នឹង​ក្លាយជា​បញ្ហា​អ្នក​ក្នុង​រយៈពេល​ណាមួយ​។

៣. ផ្ដល់​នូវ​ការ​លើកទឹកចិត្ត​ខ្លួន​ឲ្យ​ឯង ៖ នេះ​ជា​ចំនុច​ពិសេស​មួយ បន្ទាប់​ពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​អ្នកមាន​ប្រសិទ្ធភាព​ហើយ អ្នក​កុំ​ភ្លេច​ឲ្យ​សោះ ពី​ការ​ថែទាំ​សុខភាព បើ​អ្នក​ឈឺ​នោះ អ្នក​នឹង​មិន​អាច​ធ្វើការ​បាន នឹង​នាំ​ឲ្យ​បាត់បង់​ចំណូល​ទាំងស្រុង​។

៤. ធ្វើ​ចំណាត់ថ្នាក់​នៃ​ការ​សន្សំ​ថវិកា​របស់​អ្នក ៖ ការ​ធ្វើ​ចំណាត់​នេះ គឺ​ជួយ​អ្នក​ក្នុង​ការ​ព្យាករណ៍​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​អ្នក​ពី​មួយ​ខែ ទៅ​មួយ​ខែ ពេល​នោះ​អ្នក​នឹង​បានដឹង​ថា តើ​ការ​ចំណាយ​ក្នុង​ខែ​ណា អ្នក​ទទួល​បាន​ជោគជ័យ​គាប់ប្រសើរ​ជាងគេ​។ បន្ទាប់​មក អ្នក​ត្រូវ​បន្ត​អនុវត្ត ផែនការ​នេះ​រហូត​ដល់ អ្នកមាន​ប្រាក់​ចំណូល​សុទ្ធ​ខ្ពស់ ហើយ​អាច​លៃលក​សម្រាប់​វិនិយោគ​ថ្ងៃ​អនាគត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ