ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលអូន​នែក…​អ្នកម៉ែទៅពេទ្យអត់ទាន់ គាត់សម្រាលតាមផ្លូវ

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ តាម​ប្រភព​ព័ត៌មាន​ថា កូន​ដែល​បាន​បង្កើត​នៅ​តាម​ផ្លូវ​នោះ ​ជា​ទារិកា​មាន​ទម្ងន់​២,៩​គីឡូ​ក្រាម និង​មាន​សុខភាព​ល្អ និងមាន​សុវត្ថិភាពល្អ​ទាំង​ម្តាយ​និងទាំង​ទារិកានេះ ។ គួរបញ្ជាក់ថា ស្ត្រី​ជាម្តាយ​ម្នាក់​បាន​ឈឺពោះ​ឆ្លងទន្លេ…

ខេត្តរតនគិរី ៖ តាម​ប្រភព​ព័ត៌មាន​ថា កូន​ដែល​បាន​បង្កើត​នៅ​តាម​ផ្លូវ​នោះ ​ជា​ទារិកា​មាន​ទម្ងន់​២,៩​គីឡូ​ក្រាម និង​មាន​សុខភាព​ល្អ និងមាន​សុវត្ថិភាពល្អ​ទាំង​ម្តាយ​និងទាំង​ទារិកានេះ ។ គួរបញ្ជាក់ថា ស្ត្រី​ជាម្តាយ​ម្នាក់​បាន​ឈឺពោះ​ឆ្លងទន្លេ ខណៈ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​មណ្ឌល​សុខភាព​អណ្តូង​មាស ដោយ​បុរស​ជា​ប្តី​បាន​ដឹក​តាម​ម៉ូតូ ប៉ុន្តែ​មិន​ទាន់​ដល់​ផង ស្រាប់តែ​គាត់​បែក​ទឹកភ្លោះ​រួច​ក៏​សម្រាល​តាម​ផ្លូវ​តែ​ម្តង​ទៅ ។ ករណី​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​២១ ឧសភា វេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​ឈ្មោះ ដា សុ​ភ័​ណ្ឌ អាយុ​៣៤​ឆ្នាំ រស់​នៅ​ភូមិ​ដាល ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស បានឱ្យ​ប្តី​ឌុ​ប​ម៉ូតូ​មក​រង់ចាំ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​អណ្តូង​មាស ។ ប្តី​បាន​ឌុ​ប​តាម​ម៉ូតូ​បាន​ប្រហែល​ជាង២​គីឡូម៉ែត្រ​ពី​ផ្ទះ ស្ត្រី​ដែល​មាន​ផ្ទៃពោះ បានឱ្យ​ប្តី​ឈប់​ដើម្បី​បត់ជើងតូច ។ ពេល​ចុះ​ពីលើ​ម៉ូតូ​ដើរ​ចូល​កៀន​ផ្លូវ​បន្តិច​ ដើម្បី​អង្គុយ​បត់ជើងតូច ​ស្ត្រី​នោះ​ក៏​បែក​ទឹកភ្លោះ​ក្រោក​មិន​រួច ។

ចាត់​ទុក​ថា ​ជា​សំណាងល្អ​មួយ ​គាប់​ជួន​បុគ្គលិក​ពេទ្យ​មណ្ឌល​សុខភាព​ចុះ​ទៅ​ចាក់​ថ្នាំ​បង្ការ​ដល់​កុមារ​នៅ​មូលដ្ឋាន​បានឃើញ​ទាន់​ ក៏​ទូរស័ព្ទ​មក​ប្រធាន​មណ្ឌល​សុខភាព​អណ្តូង​មាស​ឱ្យ​ជួយ​អន្តរាគមន៍ ។ ប្រធាន​មណ្ឌល​សុខភាព ក៏​បាន​បញ្ជា​ឱ្យ​ចេញ​រថយន្ត​សង្គ្រោះ និង​ឆ្មប​មណ្ឌល​សុខភាព​ម្នាក់​គឺ​អ្នកស្រី រឹទ្ធិ សេរី​រ័​ត្ន ដើម្បី​ទៅ​ជួយ​សង្គ្រោះ​ស្ត្រី​ដែល​កំពុង​តែ​សម្រាលកូន​ទៅ​ហើយ ។ ដោយ​ឆ្មប​បាន​ទៅ​ដល់​ក៏​បាន​ជួយ​សម្រាល​រួចរាល់ ទើប​ដឹក​គាត់​មក​ឱ្យ​សម្រាក​បន្ត​នៅ​មណ្ឌល​សុខភាព ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ