ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យណាស់ ! សុនខមួយនេះជាអង្គរក្សការពារហើយមាន IQខ្ពស់ទៀត អាចយល់ភាសាមនុស្ស និងប្រើវាបាន

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សុនខ​មួយ​ក្បាល​ឈ្មោះ អា​សង្ហា កំពុង​ធ្វើ​អោយ​មហាជន​ចង់​តាមដាន​ជា​ខ្លាំង ក្រោយ​សុនខ​មួយ​នេះ មាន​សមត្ថភាព​មិនធម្មតា ជា​ពិសេស​វា​ជា​ពូជ​អ្នកកា​ពារ​អាច​ថា​ជា​អង្គរក្ស​យាមកាម​ដ៏​កក់ក្តៅ​នៅ​ក្នុង​គ្រួសារ ។ ជា​ការ​ពិត​ណាស់…

រាជធានី​ភ្នំពេញ ៖ សុនខ​មួយ​ក្បាល​ឈ្មោះ អា​សង្ហា កំពុង​ធ្វើ​អោយ​មហាជន​ចង់​តាមដាន​ជា​ខ្លាំង ក្រោយ​សុនខ​មួយ​នេះ មាន​សមត្ថភាព​មិនធម្មតា ជា​ពិសេស​វា​ជា​ពូជ​អ្នកកា​ពារ​អាច​ថា​ជា​អង្គរក្ស​យាមកាម​ដ៏​កក់ក្តៅ​នៅ​ក្នុង​គ្រួសារ ។

ជា​ការ​ពិត​ណាស់ បងប្អូន​ពិតជា​ចង់​ដឹង​ហើយពី​ភាព​ឆ្លាត​វៃ​របស់​អា​សង្ហា ក្រោយ​ម្ចាស់​បាន​បង្រៀន​មើលថែ​យ៉ាង​ដិត​ដល់​តាំងពី​តូច​រហូត​ដល់​ធំ ដោយ​ទុកដូចជា​សមាជិកគ្រួសារ​របស់​ខ្លួន​នោះ ។ មែនទែន​ទៅ សុនខ​មួយ​ក្បាល​នេះ ត្រូវ​បាន​ម្ចាស់​យក​មក​ចិញ្ចឹម​ជា​ពូជ Belgian Malinois ដែល​មាន​ដើម​កំណើត​មក​ពី​បែ​ល​ហ្ស៊ិ​ក ដោយ​សុនខ​ឈ្មោះ​អា​សង្ហា​នេះ ជា​ពូជ​មួយ​ដែល​កាច​ខ្លាំង​ខុស​ពី​សុនខ​ធម្មតា តែ​ដោយសារ​តែ​ម្ចាស់​បាន​បង្ហាត់បង្រៀន​បែប​ជា​លក្ខណៈ​គ្រួសារ និង​បាន​ថែទាំ​តាំងពី​តូច​នោះ ដូច្នេះ​វា​មិនជា​កាច​ពេក​ណាស់​នោះ​ឡើយ ។

គួរ​បញ្ជាក់​ដែរ​ថា បងប្អូន​មហាជន​ដែល​មាន​សុនខ​អាច​ធ្វើការ​ចែចូវ​បាន ក្រោយ​អា​សង្ហា​ពុំ​ទាន់​មាន​ដៃគូ​ជីវិត​នៅឡើយ​ទេ ដោយ​ឆ្នាំ​នេះ​វា​មាន​អាយុ​២​ឆ្នាំ មាន​កម្ពស់​ខ្ពស់​សង្ហា មាន​ទម្ងន់​៣៨​គីឡូក្រាម ចេះ​ស្តាប់​ភាសា​មនុស្ស យល់​ដឹង​រាក់​ជ្រៅ នេះ​បើ​តាម​ម្ចាស់​របស់​វា​បាន​ជម្រាប​មក​នោះ ។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព ម្ចាស់​សុនខ​អា​សង្ហា លោក ជួន សេង​ផៃ និយាយ​ថា សុនខ​មួយ​ក្បាល​នេះ​វា​មាន​ភាព​ឆ្លាត​វាងវៃ ដូច​ជា​មនុស្ស​ដោយ​អាច​ប្រើ​វា​បាន​គ្រប់​សព្វបែបយ៉ាង អោយ​វា​ទៅ​យក​របស់របរ​ផ្សេង​ៗ​មិន​ថា ដប​ទឹក សម្លៀក​បំពាក់ ឬ​សម្ភារៈ​ផ្សេង​ៗ​ទៀត ពោល​លោក​បាន​ប្រើ​វា ។

លោក សេង​ផៃ ដែល​ជា​ម្ចាស់​សុនខ​អា​សង្ហា​បន្ត​ថា សព្វថ្ងៃ​លោក​ពិតជា​មើល​វា​បាន​ដិត​ដល់ ជា​ពិសេស​ចំណីអាហារ​តែ​ម្តង​ដោយ​រាល់​ព្រឹក​លោក​តែង​ទិញ​ក​មាន់ ឬ​របស់​ផ្សេង​ៗ​មក​ធ្វើ​ម្ហូប​អោយ​អា​កូន​ពុក​អា​សង្ហា ដោយ​ម្ហូប​ដែល​វា​ចូល​ចិត្ត​នោះ គឺ​ស្ងោរ​ស៊ុប ។ ក្រៅពី​សម្លរ អា​សង្ហា​ក៏​ចូល​ចិត្ត​ផ្លែ​ឈើ​ដែរ ក្នុង​មាន​ល្ហុង មាន់ ស្វាយ និង​ផ្លែ​ឈើ​មួយ​ចំនួន​ទៀត ។

សម្រាប់​ពូជ Belgian Malinois នេះ​លោក​ថា វា​កាច តែ​ក៏​មាន​ពេល​វា​ស្លូត​នោះ​ដែរ ពេល​ថ្ងៃ​អាច​ចូល​លេង​ធម្មតា តែ​ពេល​យប់​អាច​ថា វា​ជា​អង្គរក្ស​យ៉ាង​កក់ក្តៅ ព្រោះ​វា​មាន​ញាណ​ពិសេស ដោយ​អាច​ដឹង​ក្លិន​មនុស្ស ដឹង​ស្ថាន​ការ​ដែល​អាច​កើត​មាន​ឡើង ដូច្នេះ​លោក សេង​ផៃ​ថា មាន​អា​សង្ហា​ដូច​ជា មាន​សន្តិសុខ​ការពារ​៥​នាក់​នៅផ្ទះ​អ​ញ្ចឹ​ង ។

សូម​បញ្ជាក់​ដែរ​ថា ពូជ​សុនខ​បែប បែ​ល​ហ្ស៊ិ​ក Belgian Malinois នេះ វា​ក៏​សុនខ​មួយ ដែល​ជាប់​ចំណាត់​នៅ​ក្នុង​សត្វ​សុនខ​ដែល​កាច ដោយ​វា​អាច​មាន​សមត្ថភាព​ពិសេស អាច​ហក់​ឡើង​ខ្ពស់ នៅ​ពេល​ដែល​ចង់​វាយប្រហារ​សត្រូវ ឬ​ជន​ប្លែក​មុខ​នោះ ។ តើ​បងប្អូន​ចង់​ចិញ្ចឹម​សុនខ​បែប​នេះ​ទេ? យល់​យ៉ាងណា​ដែរ ដែល​សុនខ​នេះ ចេះ​ចាប់​បាល់ទៀត​នោះ?ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ