ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង ច​ន្ថា អន់ចិត្ត​អត់​បាន​ទៅ​បរទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត ​Miss Grant​កម្ពុជា​ឆ្នាំ​២០១៦​ហេង ចាន់​ថា បើ​រំលឹក​ពី​កាល​ទើប​ជាប់​ចំណាត់​ថ្នាក់​នាង​ហាក់​ស្ងប់ស្ងាត់ តែ​ពេល​នេះ​បាន​ក្លាយជា​តារាភាពយន្ត​ដ៏​លេចធ្លោ​មួយ​ដួង ។ មាន​ខ្សែភាពយន្ត​ជា​ច្រើន​រឿង​មក​ហើយ​ដែល​ស្រី​ស្អាត​ហេង ចាន់​ថា…

រាជធានី​ភ្នំពេញ​៖ អតីត ​Miss Grant​កម្ពុជា​ឆ្នាំ​២០១៦​ហេង ចាន់​ថា បើ​រំលឹក​ពី​កាល​ទើប​ជាប់​ចំណាត់​ថ្នាក់​នាង​ហាក់​ស្ងប់ស្ងាត់ តែ​ពេល​នេះ​បាន​ក្លាយជា​តារាភាពយន្ត​ដ៏​លេចធ្លោ​មួយ​ដួង ។ មាន​ខ្សែភាពយន្ត​ជា​ច្រើន​រឿង​មក​ហើយ​ដែល​ស្រី​ស្អាត​ហេង ចាន់​ថា ទទួល​សម្តែង​ទាំង​រឿង​ភាគ និង​រឿង​ដុំ ។

ហេង ចាន់​ថា បាន​បង្ហាញ​ស្នាដៃ​សម្តែង​របស់​ខ្លួន​ភាគច្រើន​ក្នុង​ផលិតកម្ម​អិ​ល​ឌី ដោយ​រឿង​ខ្លះ​នាង​សម្តែង​ជា​តួឯក​ជាមួយ​នាយ​ពែ​កមី​ នាយ​គ្រឿន និង​តារា​ប្រុស​មួយ​ចំនួន​ទៀត​។

ជាប់​តំណែង​ជា​Miss Grant​កម្ពុជា តែ​អំឡុង​ពេល​នោះ​ហេង ច​ន្ថា មិន​មានឱកាស​ចេញ​ទៅ​ប្រលង​នៅ​ក្រៅ​ស្រុក​បន្ត​ទៀត​ទេ ។ ពេល​នោះ​ចាន់​ថា ​អាក់អន់ចិត្ត​ដោយសារ​នាង​ចាត់ទុកជា​ការ​បំផ្លាញ​ក្តី​សង្ឃឹម​ដែល​ចង់​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ​តាម​បំណង​ដែល​ពុះពារ​ទម្រាំ​បាន​ជាប់​លេខ​១​។

ហេង ចាន់​ថា ឲ្យ​ដឹង​ថា​ក្រោយ​ពេល​ដែល​នាង​ប្រឡង​ជាប់ មាន​ខាង​ផលិតកម្ម ផ្សេង​ៗ​ហៅ​សម្តែង នៅ​ពេល​គេ​ដឹង​ថា​អត់​បាន​តំណាង​កម្ពុជា​ចេញ​ទៅ​ប្រឡង​នៅ​ក្រៅប្រទេស ។ នាង​ព្យាយាម​សម្តែង​ឲ្យ​ផលិត​កម្ម​ពី​មួយ​រឿង​ទៅ​មួយ​រឿង គិត​មក​ទល់​ពេល​នេះ​ប្រមាណ​ជិត​២០​រឿង​ហើយ ។

បើ​ទោះបីជា​អត់​បាន​ទៅ​ប្រឡង​សម្រស់​នៅ​ក្រៅប្រទេស តែ​ហេង ច​ន្ថា រក​គន្លឹះ​កសាង​ជីវិត​ឲ្យ​លេចធ្លោ​តាម​រយៈ​សិល្បៈ​ភាពយន្ត ។ កន្លង​មក​ភាពយន្ត ល្បី​ៗ​ដែល​ហេង ច​ន្ថា ចូលរួម​សម្តែង​ដូច​ជា​«​កូនក្រក​» «​វិញ្ញាណ​ខ្មោច​» «​បន្តោង​ឆ្នាំងដី​»​និង​រឿង​«​លោក​ប្តី​» ។ នៅ​ឆ្នាំ​២០១៩ ហេង ច​ន្ថា ទើបតែ​ចុះ​កិច្ចសន្យា​ថត​រឿង​ភាគ​មួយ ចាប់​ដៃគូ​ជាមួយ​លោក​លឹ​ម ជា​ឡាយ ស្នាដៃ​របស់​ផលិតកម្ម​ហង្ស មាស​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ