ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ម្តាយ​ពពោះ​៣​ខែ​ដំបូង​គួរ​ទទួលទាន​អ្វី​ល្អ

4 ឆ្នាំ មុន

បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នក​ម្តាយ​គួរតែ​បរិភោគ ដើម្បី​កូន​ក្នុង​ផ្ទៃ ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ អ្នក​ម្តាយ​អាច​នឹង​ចង់​ក្អួត ពេល​ដែល​ប្រទះ​នឹង​ក្លិន​មិនល្អ ។ ដូចនេះ​អ្នក​ម្តាយ​អាច​បរិភោគ​អាហារ​ដែល​មាន​ក្លិន​ធម្មតា…

បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នក​ម្តាយ​គួរតែ​បរិភោគ ដើម្បី​កូន​ក្នុង​ផ្ទៃ ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ អ្នក​ម្តាយ​អាច​នឹង​ចង់​ក្អួត ពេល​ដែល​ប្រទះ​នឹង​ក្លិន​មិនល្អ ។ ដូចនេះ​អ្នក​ម្តាយ​អាច​បរិភោគ​អាហារ​ដែល​មាន​ក្លិន​ធម្មតា ដើម្បី​កាត់​បន្ថយ​ការ​ក្អួត​បាន ។ ជា​ពិសេស​អ្នក​ម្តាយ​ក៏​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​កាត់​បន្ថយ​អាកា​រៈ​ក្អួត​នេះ​ផង​ដែរ ។

2.​អ្នក​គួរតែ​រក​របប​អាហារ​ដែល​តម្រូវ​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក ទើប​អាច​ធ្វើ​ឲ្យ​អ្នក​ពិសា​បាន មិន​ងាយ​ក្អួត​ចេញ​មក​អស់ ។ ដូចនេះ បើ​អ្នក​ចូល​ចិត្ត​ផ្អែម ប្រៃ ឬ​សាប អ្នក​អាច​ញ៉ាំ​តាម​នោះ​បាន ។

3.​អ្នក​ម្តាយ​គួរតែ​ពិសា​អាហារ​ដែល​មាន​ផ្ទុក​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន ដូច​ជា ត្រី បង្គា ស៊ុត ផលិតផល​ធ្វើ​ពី​ទឹកដោះគោ រួម​នឹង​គ្រឿងក្នុង​សត្វ​ផង​ដែរ ។ ជា​ពិសេស​អ្នក​ក៏​អាច​ពិសា​អាហារ​ផ្សេង​ដែល​មាន​សារធាតុចិញ្ចឹម ព្រមទាំង​វីតាមីន ដើម្បី​ជំនួយ​ដល់​ខួរក្បាល​របស់​កូន​ក្នុង​ផ្ទៃ ។

4.​ចំពោះ​អ្នក​ម្តាយ​ដែល​ក្អួត​ខ្លាំង គួរតែ​ចែក​ជា​ច្រើន​ពេល​មក​ពិសា​អាហារ ទើប​អ្នក​អាច​កាត់​បន្ថយ​អាការ​ក្អួត​នេះ​បាន ។ ដូចនេះ​អ្នក​អាច​ញ៉ាំ​រៀង​រាល់​២​ទៅ​៣​ម៉ោង​ទើប​មិន​ក្អួត ។

5.​ក្នុង​៣​ខែ​ដំបូង​នេះ អ្នក​គូរ​តែ​កាត់​បន្ថយ​អារម្មណ៍​តានតឹង​របស់​អ្នក ដោយ​គួរតែ​ដើរ​ហាត់ប្រាណ ស្តាប់​ចម្រៀង ដកដង្ហើម វែង​ៗ ទើប​អាច​កាត់​បន្ថយ​អាការ​ក្អួត​របស់​អ្នក​បាន​។

6.​អ្នក​ម្តាយ​គួរតែ​សម្រាក​ឲ្យ​បាន​ច្រើន ព្រោះ​មាន​តែ​ការ​សម្រាក​នេះ​ទេ ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​កម្លាំង ហើយ​មិន​ក្អួត​ខ្លាំង ។ ដូចនេះ អ្នក​អាច​ពិសា​តាម​នេះ​បាន ដើម្បី​ធ្វើ​ឲ្យ​អ្នក​អាច​ចៀស​ពី​អាការ​ក្អួត​ខ្លាំង​(​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ