ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​គ្រប់​ខែ! អ្នក​ម្តាយ​គួរតែ​ប្រយ័ត្ន​នូវ​ចំណុច​ទាំងនេះ

3 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​អ្វី​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​ដែល​ជិត​ដល់​ខែ​សម្រាលកូន​។ តើ​មាន​អ្វី​ខ្លះទៅ? ១-​ក្នុង​ពេល​ដែល​អ្នក​ជិត​គ្រប់​ខែ កូន​ក្នុង​ផ្ទៃ​គឺ​ត្រូវការ​សារធាតុ​មួយ​ចំនួន​ដើម្បី​លូតលាស់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​បរិភោគ​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន វីតាមីន​សេ និង​កាលស្យូម​ជាដើម ដើម្បី​ឲ្យ​ឆ្អឹង​កូន​រឹង​មាំ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​អ្វី​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​ដែល​ជិត​ដល់​ខែ​សម្រាលកូន​។ តើ​មាន​អ្វី​ខ្លះទៅ?

១-​ក្នុង​ពេល​ដែល​អ្នក​ជិត​គ្រប់​ខែ កូន​ក្នុង​ផ្ទៃ​គឺ​ត្រូវការ​សារធាតុ​មួយ​ចំនួន​ដើម្បី​លូតលាស់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​បរិភោគ​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន វីតាមីន​សេ និង​កាលស្យូម​ជាដើម ដើម្បី​ឲ្យ​ឆ្អឹង​កូន​រឹង​មាំ​។ អ្នក​ម្តាយ​អាច​ពិសារ​ទឹកដោះគោ ឬ​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ ព្រមទាំង​សាច់​ត្រី ពងមាន់ បន្លែ និង​ផ្លែ​ឈើ​។

​២- ​អ្នក​ម្តាយ​គួរតែ​ទៅ​ពិនិត្យ​ឲ្យ​ទៀងពេល ដោយ​មិន​គួរ​ភ្លេច​ឡើយ ព្រោះ​ជា​ដំណាក់កាល​សំខាន់​ដែល​អ្នក​មិន​អាច​រំលង​បាន​។ បើ​អ្នក​ភ្លេច អ្នក​នឹង​មិនដឹង​ពី​សុខភាព​របស់​កូន​ក្នុង​ផ្ទៃ​ឡើយ ហើយ​ក៏​មិនដឹង​ច្បាស់​ពី​ពេល​ដែល​អ្នក​កើត​ដែរ​។

៣-​នៅ​ពេល​ដែល​អ្នក​គេង អ្នក​គួរតែ​យក​ខ្នើយ​មួយ​ទ្រ​ពីក្រោម​ជើង ដើម្បី​បំបាត់​អាកា​រៈ​ហើមជើង​បាន​។ ជា​ពិសេស អ្នក​គួរតែ​ចៀស​ពី​ការ​ឈរ​យូរ ឬ​អង្គុយ​យូរ ទើប​ជើង​អ្នក​មិនសូវ​ហើម​ខ្លាំង​។

៤-​នៅ​ពេល​ដែល​អ្នក​ម្តាយ​ជិត​គ្រប់​ខែ គួរតែ​ប្រយ័ត្ន​ពេល​ស្ទាប​ពោះ ដោយ​កុំ​ស្ទាប​ខ្លាំង​ពេក​ឲ្យ​សោះ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​របស់​អ្នក​។ ដូចនេះ អ្នក​គួរតែ​ស្ទាប​ថ្នម​ៗ ដើម្បី​ការពារ​ស្បូន​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ ទើប​អ្នក​ងាយស្រួល​កើត មិន​មាន​គ្រោះថ្នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ