ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកចុង​បញ្ឆោត​កូន​បាន​សម្រេច​២​លើក បែក​ការណ៍​ត្រឹម​បងស្រី

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ឪពុក​ចុ​ង​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន បន្ទាប់​ពី​បាន​បញ្ឆោត​កូនស្រី​ចុង​ម្នាក់​ដែល​មាន​សតិ​មិន​គ្រប់​ទៅ​រំលោភ​បាន​សម្រេច​ចំនួន​២​លើក ហើយ​ត្រូវ​បែក​ការណ៍​ដឹង​ដល់​ម្តាយ និង​បងស្រី​របស់​យុវតី​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ឧសភា នៅ​ចំនុច​ក្នុង​ព្រៃ​ខាងក្រោយ​ភូមិ…

ខេត្តកណ្ដាល ៖ ឪពុក​ចុ​ង​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន បន្ទាប់​ពី​បាន​បញ្ឆោត​កូនស្រី​ចុង​ម្នាក់​ដែល​មាន​សតិ​មិន​គ្រប់​ទៅ​រំលោភ​បាន​សម្រេច​ចំនួន​២​លើក ហើយ​ត្រូវ​បែក​ការណ៍​ដឹង​ដល់​ម្តាយ និង​បងស្រី​របស់​យុវតី​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ថ្ងៃត្រង់​ថ្ងៃ​ទី​២២ ឧសភា នៅ​ចំនុច​ក្នុង​ព្រៃ​ខាងក្រោយ​ភូមិ ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល​។

មន្ត្រី​នគរបាល​ស្រុក​ពញាឮ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ បូ វុន អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល ។ ចំណែក​យុវតី​រង​គ្រោះ មាន​អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល (នាងមានសតិមិនគ្រប់​)។

តាម​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​ទៅ​១២ ថ្ងៃត្រង់​ថ្ងៃ​កើតហេតុ​ខាងលើ យុវតី​រង​គ្រោះ​បាន​ទៅ​អង្គុយ​លេង​លើ​បង់​តែ​ម្នាក់ឯង នៅ​ក្នុង​វត្ត​ធម្ម​ស្រះ ។ នៅ​ពេល​នាង​កំពុង​អង្គុយ​លេង ស្រាប់តែ​ជនសង្ស័យ​ជា​ឪពុកចុង​បាន​ដើរទៅ​និយាយ​បបួល​យុវតី​រង​គ្រោះ​ដែល​ត្រូវជា​កូនចុង​ថា «​តោះ​ទៅ​កន្លែង​ដដែល ដើរទៅ​មុន​អញ​ទៅ ចាំ​អញ​ដើរទៅ​តាម​ក្រោយ​» ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ក្មេង​ស្រី​រង​គ្រោះ​បាន​ដើរទៅ​ក្នុង​ព្រៃ​ខ្នង​ទំ​ន​ខាងត្បូង​វត្តធម្មស្រះ​ (​ជា​កន្លែង​កើតហេតុ​) លុះ​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ ជនសង្ស័យ​បាន​ចាប់​ស្រាតខោ​ជើងវែង​របស់​យុវតី​រង​គ្រោះ​ចេញ ហើយ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​រំលោភ​ជន​រង​គ្រោះ​រហូត​បាន​សម្រេច​។

ក្រោយ​ពេល​រំលោភ​ជន​រង​គ្រោះ​រួច​ហើយ ជនសង្ស័យ​បានអោយ​ជន​រង​គ្រោះ​ដើរទៅ​ផ្ទះ​វិញ ជួន​ពេល​នោះ​បងស្រី​របស់​ជន​រង​គ្រោះ​បាន​ដើរ​រក ក៏បាន​ឃើញ​ជន​រង​គ្រោះ​នៅ​ក្នុង​វត្ត​ធម្ម​ស្រះ ហើយ​បងស្រី​បាន​សួរ​ជន​រង​គ្រោះ​ថា «​ទើប​មកពីណា​?» ពេល​នោះ​ជន​រង​គ្រោះ​បាន​ប្រាប់​បងស្រី​នាង​ថា «​ពូ​វុន ចាប់​ខ្ញុំ​» បន្ទាប់​មក​បងស្រី និង​ម្តាយ​របស់​ជន​រង​គ្រោះ​បាន​នាំ​ជន​រង​គ្រោះ​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ភ្នំ​បាត​តែ​ម្តង​។

តាម​​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៩ ខ្លួន​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ​ខាងលើ​បាន​សម្រេច​ម្តង ប៉ុន្តែ​ជន​រង​គ្រោះ​មិន​បាន​ប្រាប់​ម្ដាយ​ឬ​បងប្អូន​ទេ លុះ​លើក​ទី​២ ក៏​ត្រូវ​បែក​ការណ៍​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ