ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​នេះ ! សត្វ​លលក​ជាង​២០០​ក្បាល​កំពុង​ដឹក​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កម្លាំង​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចល័ត​របស់​រដ្ឋបាល​ព្រៃឈើ និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សហការ​គ្នា​ចាប់​ឃាត់​ម៉ូតូ​មួយ​គ្រឿង​ដែល​លួច​ដឹក​ជញ្ជូន​សត្វ​លលក​ប្រមាណ​ជាង​២០០​ក្បាល បម្រុង​យក​ទៅ​លក់ នៅ​លើ​ទីផ្សារ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​នៃ​ខេត្តព្រៃវែង ។ សកម្មភាព​ស្ទាក់​ចាប់​បង្ក្រាប​បទល្មើស​ជួញដូរ​សត្វ​ស្លាប​ខាងលើ​នេះ​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣…

ខេត្តព្រៃវែង ៖ កម្លាំង​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចល័ត​របស់​រដ្ឋបាល​ព្រៃឈើ និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សហការ​គ្នា​ចាប់​ឃាត់​ម៉ូតូ​មួយ​គ្រឿង​ដែល​លួច​ដឹក​ជញ្ជូន​សត្វ​លលក​ប្រមាណ​ជាង​២០០​ក្បាល បម្រុង​យក​ទៅ​លក់ នៅ​លើ​ទីផ្សារ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​នៃ​ខេត្តព្រៃវែង ។

សកម្មភាព​ស្ទាក់​ចាប់​បង្ក្រាប​បទល្មើស​ជួញដូរ​សត្វ​ស្លាប​ខាងលើ​នេះ​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែឧសភា នៅ​ចំណុច​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ចំណែក​សត្វ​លលក​ដែល​ដកហូត​បាន​ត្រូវ​បាន​គេ​ដឹក​តាម​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ បើកបរ​ដោយ​ឈ្មោះ ដាង អ៊ុ​ក​ឡឺ​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម ប៉ុន្តែ​គេ​ពុំ​បាន​បញ្ជាក់​ថា សត្វ​លលក​ទាំងនោះ​គេ​ដឹក​យក​មក​ពី​ទីតាំង​ណា ហើយ​គោលដៅ​យក​ទៅ​លក់​នៅ​កន្លែង​ណា​នោះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា យក​ទៅ​អោយ​ម៉ូយ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រៃវែង ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រៃវែង​លោក​យូ វៃ បានអោយ​ដឹង​ថា សត្វ​លលក​ទាំង​អស់នោះ​សុទ្ធតែ​នៅ​រស់ និង​មាន​ចំនួន​សរុប​២១៨​ក្បាល ក្រោយ​ពី​ត្រូវ​បាន​ចាប់ និង​ដកហូត​បាន​មន្ត្រី​ជំនាញ​បាន​ប្រគល់​ទៅ​អោយ​អង្គការ​វ៉ា​យ​អេ​ត​នាំ​យក​ទៅ​ព្រ​លែង​នៅ​តំបន់​សួនសត្វ​ភ្នំ​តា​ម៉ៅ ចំណែក​វត្ថុ​តាង​ម៉ូតូ​ដឹក​ជញ្ជូន រួម​ទាំង​អ្នក​ដឹក​ជញ្ជូន​មន្ត្រី​ជំនាញ គ្រាន់តែ​ធ្វើការ​ផាកពិន័យ​ជា​ទឹកប្រាក់ និង​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​ប៉ុណ្ណោះ​៕ (កែសម្រួលដោយ ៖ សុឃាក់)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ