ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនាបឹងសំរោង…

4 ឆ្នាំ មុន
  • ភ្នំពេញ

ខ្លះ…​​អ្នក​មាន​អំណាច​​​មាន​ប្រាក់​​​ខ្លះ…​​ក្នុង​កណ្តាប់​ដៃ​​ពល​រដ្ឋ​ខ្លះ…​និងទីតាំង​​ខ្លះ​ទៀត​​ទិញលក់​​​​តៗគ្នា​​​រាប់​ម្ចាស់​​រាប់ដងមិន​អស់ទេ ។ ព្រោះ​​​​ពី​ច្រើន​ឆ្នាំ​​​កន្លង…​គ្មាន​ការ​​​​រារាំង​​​​គ្មាន​ការ​​​​រំខាន​ពី​អាជ្ញាធរ​​ណាឡើយ…​ម៉្លោះ​ហើយ​នាំគ្នា​​​​ទិញ​លក់​​​វាស់វែង​​យក​ម៉ាសេរី…​រហូត​​​ក្លាយ​​​បាន​ជា​កសិ​ដ្ឋាន​​​​ដាំប្ញស្សីទំពាំង…​កសិដ្ឋាន​​​ចិញ្ចឹម​​ត្រី…​​ច្បារ​​​ដំណាំ​​បង្ក​បង្កើន​ផល…។ល។ ឈាន​​ចូល​ដល់​ឆ្នាំ២០១៩នេះ…​​រដ្ឋ​​បាន​យក​មកវិញ​​​ហើយ​​​​​ យកគ្រប់​​​ចំនួន​​​៣៣៦ហិកតា​​​តាមអនុក្រឹត្យ​​ ។ សួរ​​​ថា​យក​​​ទៅ​ធ្វើអ្វី ? យកទៅ​​ប្រគល់​​ឱ្យ​ក្រុម​​​​វិនិយោគ ឬ​យក​ធ្វើអាង​​ស្តុក​ទឹក​ខ្លាច​​​​លិច​រាជធានី…

ខ្លះ…​​អ្នក​មាន​អំណាច​​​មាន​ប្រាក់​​​ខ្លះ…​​ក្នុង​កណ្តាប់​ដៃ​​ពល​រដ្ឋ​ខ្លះ…​និងទីតាំង​​ខ្លះ​ទៀត​​ទិញលក់​​​​តៗគ្នា​​​រាប់​ម្ចាស់​​រាប់ដងមិន​អស់ទេ ។ ព្រោះ​​​​ពី​ច្រើន​ឆ្នាំ​​​កន្លង…​គ្មាន​ការ​​​​រារាំង​​​​គ្មាន​ការ​​​​រំខាន​ពី​អាជ្ញាធរ​​ណាឡើយ…​ម៉្លោះ​ហើយ​នាំគ្នា​​​​ទិញ​លក់​​​វាស់វែង​​យក​ម៉ាសេរី…​រហូត​​​ក្លាយ​​​បាន​ជា​កសិ​ដ្ឋាន​​​​ដាំប្ញស្សីទំពាំង…​កសិដ្ឋាន​​​ចិញ្ចឹម​​ត្រី…​​ច្បារ​​​ដំណាំ​​បង្ក​បង្កើន​ផល…។ល។

ឈាន​​ចូល​ដល់​ឆ្នាំ២០១៩នេះ…​​រដ្ឋ​​បាន​យក​មកវិញ​​​ហើយ​​​​​ យកគ្រប់​​​ចំនួន​​​៣៣៦ហិកតា​​​តាមអនុក្រឹត្យ​​ ។ សួរ​​​ថា​យក​​​ទៅ​ធ្វើអ្វី ? យកទៅ​​ប្រគល់​​ឱ្យ​ក្រុម​​​​វិនិយោគ ឬ​យក​ធ្វើអាង​​ស្តុក​ទឹក​ខ្លាច​​​​លិច​រាជធានី ?
មាន​ប្រភព​​​ជា​ច្រើន​​​​រាប់មិន​អស់ទេ…​កំពុង​​ជជែក​​គ្នា​រឿង​​​វាសនា​​​បឹង​សំរោង​​ដ៏​មហាសាល…ដ៏​មហា​សម្បត្តិ​​​ស្តុក​​​ស្តម្ភ​​នេះ ។

មានអ្នក​​​សង្កេត​​​ការណ៍​​​​មួយ​ក្រុម​​​​តូច​ជជែក​​គ្នា​​​​ស្ងាត់ៗ​​​ថា…​​វាមិន​មែន​​​​ក្លាយ​​​ជា​អាង​ស្តុក​​​ទឹក​ទេ…​អាង​​​ស្តុក​​ទឹក​ដ៏​ធំ​​នៅ​​​បឹង​ទំពុន ទើប​សម​​​ជា​អាង​ស្តុក…​ការពារ​​លិចលង់​​មួយ​ចំហៀង​​ភ្នំពេញ…​ឥឡូវឧកញ៉ាមហា​សម្បត្តិ​​​ម្នាក់​​​​យក​បាន​​​ទៀតហើយ…យក​បង្ហើយ​​​តែ​ម្តង​…​​ចុះ​ទម្រាំ​​​បឹង​សំរោង​​​ដ៏​មហាសាល​​​…​ស្មាន​​​ថា​នៅ​សុខ ? ខ្លះទៀត​​​ថា វានឹង​​​ក្លាយ​ជា​​​មហាបូរី…​ជាទីក្រុង​រណប…​ព្រោះ​​​ឮ​ថា​មាន​​មហា​សេដ្ឋី​​ខ្លះនោះ​​​កំពុង​​​​​​សម្លក់​ខ្លាំង ណាស់ ។

ចាំមើល​​​ទៀត​​​…វាសនា​​​បឹង​សំរោង​…​តើ​​​នឹង​ក្លាយ​​ជា​សាច់៣ជាន់​​​របស់អ្នក​ណា​ បន្ទាប់​ពីរដ្ឋ ? បឹង​​ទំពុន​​មួយ​ជា​គំរូរួចហើយ…េហ ! េហ !

អត្ថបទសរសេរ ដោយ