ព្រះសង្ឃ​គួរ​ធ្វើ​កតិកា​ប្តេជ្ញា​ថា​ត្រូវ​តែ​គោរព​ធម៌​វិន័យ


អ្នកបួស​គប្បី​ពិចារណា​និង​ធ្វើ​កតិកា​ប្តេជ្ញា​ចិត្ត​ថា អាត្មាអញ​ត្រូវ​តែ​ទ្រទ្រង់​នូវ​គុណធម៌ ប្រតិបត្តិ​នូវ​ត្រៃសិក្ខា​ឱ្យ​បាន​ខ្ជាប់ខ្ជួន​សង្រួម​ឥន្ទ្រិយ​ជា​និច្ច ឬ​ក៏​ពិចារណា​ថា ឥឡូវនេះ អាត្មាអញ​មាន​ភេទ​ផ្សេង​អំពី​គ្រហស្ថ​ហើយ កិរិយាមារយាទ​ណា​ៗ ដែល​ជា​របស់​អ្នកបួស អាត្មាអញ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន អាត្មាអញ​មិន​ត្រូវ​ប្រព្រឹត្ត​ល្មើស​ខុស​ធម៌​វិន័យ​របស់​បព្វជិត​ឡើយ ។
ព្រះពុទ្ធ​ទ្រង់​ត្រាស់​ថា ធម្មតា​ស្លឹក​ស្បូវ​ដែល​បុគ្គល​ចាប់​កាន់​មិនល្អ ហើយ​ទាញ​ភើច​មក តែង​មុត​ដៃ មាន​ឧប​មា​យ៉ាងណា ផ្នួស​ដែល​អ្នកបួស​ណាមួយ​កាន់​មិនល្អ ប្រព្រឹត្ត​ខុសច្បាប់​វិន័យ​របស់​បព្វជិត​រមែង​ទាញ​យក​អ្នក​បួស​នោះ​ឲ្យ​ចូល​ទៅ​ក្នុង​អបាយភូមិ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ ។

ការងារ​ឯណា​មួយ​ដែល​បន្ធូរបន្ថយ​ក្ដី វត្ត​គឺ​សេចក្ដី​ប្រព្រឹត្ត​ឯណា​នីមួយ​ដែល​សៅហ្មង​ក្ដី ព្រហ្មចរិយា​ឯណា​នីមួយ​ដែល​បុគ្គល​មិន​ប្រតិបត្តិ​ឱ្យ​ម៉ត់ចត់​ក្ដី ទាំង​៣​យ៉ាងនេះ​ជា​ការ​មិន​មាន​ផល​ច្រើន​ឡើយ ។

កាលបើ​បុគ្គល​ធ្វើ​នូវ​កិច្ចការ​អ្វី​ៗ​ដែល​ជា​ការងារ​គួរ​ធ្វើ ក៏​គប្បី​ធ្វើ​ឱ្យ​ជាក់លាក់​ចុះ ត្រូវ​ខំ​ខ្នះខ្នែង​ធ្វើ​កិច្ចការ​នោះ​ឲ្យ​មែនទែន កុំ​គ្រាន់តែ​ថា ឬ​សន្យា​ចោល ព្រោះ​ធម៌​វិន័យ​ជា​គ្រឿង​អប់រំ​កាយ វាចា ចិត្ត ដែល​បុគ្គល​ប្រព្រឹត្ត​ធូរ​ថយ​ហើយ តែង​ត្រឡប់​ឱ្យ​ផល​ជា​ទោស​វិញ​ ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ