រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​បញ្ជូន​ឈ្មោះ​មន្ត្រី​អត់​ធ្វើការ​តែ​ចាំ​បើក​ប្រាក់ខែ


រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក​ខៀវ កា​ញា​រី​ទ្ធ បាន​បញ្ជា​ឲ្យ​គ្រប់​នាយកដ្ឋាន​ដែល​ស្ថិត​ក្រោយ​ការ​គ្រប់គ្រង​ក្រសួង​បញ្ជូន​ឈ្មោះ​មន្ត្រី​ដែល​មិន​ធ្វើ​ការងារ តែ​ចាំ​បើក​ប្រាក់ខែ​ទៅ​ក្រសួង​ពិនិត្យ ។ ការ​ស្នើ​សុំ​របស់​លោក​រដ្ឋមន្ត្រី​បន្ទាប់​ពី​មានការ​រិះគន់​ពី​មន្ត្រី​សកម្ម​ការងារ ក៏​ដូច​ជា មតិ​សាធារណជន​ថា នៅ​ក្រសួង​មាន​មន្ត្រី​ច្រើន​តែ​មិន​ធ្វើ​ការងារ​នោះ​ពោល គឺ​ចាំ​តែបើ​ប្រាក់ខែ ។

លោក​រដ្ឋមន្ត្រី​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២១ ឧសភា​យ៉ាង​ដូច្នេះ​«​ក្រោយ​ពី​មានការ​រអ៊ូរទាំ​របស់​មន្ត្រី​ក្រសួង​ព័ត៌មាន ក្រសួង​ព័ត៌មាន​សុំ​អោយ​គ្រប់​អគ្គនាយកដ្ឋាន​បញ្ជូន​ឈ្មោះ និង​រូបថត មន្ត្រី​ណាខ្លះ​ដែល​មាន​តែ​ឈ្មោះ តែ​បើក​ប្រាក់ខែ ដើម្បី​រួមចំណែក​អភិបាលកិច្ច​ល្អ​របស់​រាជរដ្ឋាភិបាល ដើម្បី​ខ្ញុំ​បង្ហោះ​រូប​អ្នក​ដែល​ស៊ី​លើ​កម្លាំង​មន្ត្រី​ក្រសួង​» ។

សូម​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ដ្រី​ខៀវ កា​ញា​រិ​ទ្ធ ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​មតិ​មួយ​ចំនួន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​មន្ដ្រី​អសកម្ម​មួយ​ចំនួន​មាន​តែ​ឈ្មោះ​នៅ​ក្នុង​ក្រប​ខណ្ឌ​មិន​ធ្វើការ ហើយ​ចាំតែ​បើក​ប្រាក់ខែ ។

សូម​ជម្រាប​ថា លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ត្រូវ​បាន​សមាជិក​ឧត្តម​ក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់​មក​ចម្រុះ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ សាកសួរ​ពាក់ព័ន្ធ​នឹង​ដែន​សមត្ថ​កិច្ចការ​គ្រប់គ្រង​របស់​ខ្លួន កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ៕ (កែសម្រួលដោយ៖ សុឃាក់)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ