ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​ភរិយា​លោក​ហ៊ុន ម៉ា​នី មាន​កិត្តិ​យស​​ក្នុង​មហោស្រព​ភាពយន្ត​ក្រុង​កាន ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​ជំទាវ​យឹ​ម ឆៃ​លី​ន ភរិយា របស់​លោក​ហ៊ុន ម៉ា​នី បាន​ក្លាយជា​ស្ត្រី​ខ្មែរ​ទី​មួយ​ដែល​មានឱកាស​ពិសេស​អញ្ជើញ ចូលរួម​ជា​កិត្តិយស​នៅ​ក្នុង​មហោស្រព​លំដាប់​ពិភពលោក នៅ​ទីក្រុង​កាន ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ​៖ លោក​ជំទាវ​យឹ​ម ឆៃ​លី​ន ភរិយា របស់​លោក​ហ៊ុន ម៉ា​នី បាន​ក្លាយជា​ស្ត្រី​ខ្មែរ​ទី​មួយ​ដែល​មានឱកាស​ពិសេស​អញ្ជើញ ចូលរួម​ជា​កិត្តិយស​នៅ​ក្នុង​មហោស្រព​លំដាប់​ពិភពលោក នៅ​ទីក្រុង​កាន ឆ្នាំ​២០១៩ នេះ​។ ការ​បង្ហាញ​វត្តមាន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក​ជំទាវ​បាន​ធ្វើ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង និង​បាន​ចែកចាយ​រូបភាព​តាម​ហ្វេ​ស​ប៊ុ​ក ។

វត្តមាន​នៃ​ការ​ចូលរួម​ដើរ​លើ​កម្រាលព្រំ​ក្រហម​របស់​លោក​ជំទាវ យឹ​ម ឆៃ​លី​ន នេះ​គឺជា​មោទនភាព​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​នាម​ស្ត្រី​ខ្មែរ​ទី​មួយ​ដែល​ទទួល​បាន​កិត្តិយស​នៅ​លើ​ឆាក​អន្តរជាតិ ។ មហាជន​បាន​នាំ​គ្នា​លើក​សរសើរ​ពី​រូប​សម្រស់​របស់​លោក​ជំទាវ​ថា ពិតជា​ស្រស់​ស្អាត​មិន​ចាញ់​តារា​ឡើយ បើ​ទោះ​បីជា​លោក​ជំទាវ​មាន​បុត្រ​៣​នាក់​ហើយ​ក៏​ដោយ​។ក្នុង​ឈុត​ពណ៌​ក្រហម​ដ៏​ស្រស់​ឆើត លោក​ជំទាវ​បាន​ដើរ​លើ​កម្រាលព្រំ​ក្រហម​បង្ហាញ​សម្រស់​នៅ​ចំពោះ​មុខ​កាមេរ៉ា​រាប់រយ ជាមួយនឹង​តារា ល្បី​ៗ​ជា​ច្រើន​រូប​ពី​ជុំវិញ​ពិភពលោក ។

បើ​យោង​តាម​ការ​បង្ហោះ​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា «​លោក​ជំទាវ យឹ​ម ឆៃ​លី​ន ឧត្តម​ភរិយា​របស់​លោក​ហ៊ុន ម៉ា​នី ស្ត្រី​ខ្មែរ​ដំបូង​បង្អស់​ដែល​ត្រូវ​បាន​អ​ញ្ជើ​ញ​ចូលរួម​ក្នុង​មហោស្រព​ពិភពលោក​នៅ​ទីក្រុង​កាន ប្រទេស​បារាំង ឆ្នាំ​២០១៩ ដែល​ប្រជុំ​ទៅ​ដោយ តារាភាពយន្ត តារា​បង្ហាញ​ម៉ូ​ដ តារាចម្រៀង និង​បុគ្គល​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក ។ ប្អូន​ពិតជា​មាន​មោទនភាព​ចំពោះ​លោក​ជំទាវ​ណាស់ បង​ពិតជា​រាជិនី​សម្រស់​របស់​ប្រទេស​កម្ពុជា​មែន »​។

លោក​ជំទាវ​យឹ​ម ឆៃ​លី​ន តែងតែ​មានការ​ទាក់ទង​ល្អជា​មួយ​ក្រុមការងារ Hollywood ដែល​បាន​មក​ជួយ​ការងារ​មនុស្សធម៌ ទាក់ទង​នឹង​ការ​ជួយ​កុមារី​ដែល​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន ។ ជារឿយ​ៗ​លោក​ជំទាវ តែងតែ​ជួយ​ដល់​ក្មេង​ស្រី​ទាំងនោះ ហើយ​លោក​ជំទាវ​តែង​ជួយ​ដល់​កុមារ​គ​ថ្លង់​ជា​ច្រើន ដូច្នេះ​លោក​ជំទាវ​ត្រូវ​បាន​ក្រុមហ៊ុន Hollywood អញ្ជើញលោក​ជំទាវ​ចូលរួម​ជា​កិត្តិយស ក្នុង​មហោស្រព​នៅ​ទីក្រុង​កាន នា​ប្រទេស​បារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ