ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​ចិន​ប្រកាស​ករណីដែលក្រុម​ជនជាតិ​ចិន​១​ក្រុម​​បង្ហោះ​វី​ដេ​អូ​​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ធ្វើការ​បំភ្លឺ​ជុំវិញ​ករណី​អ្នកលេងជនជាតិ​ចិន​មួយ​ក្រុម ដែល​ថត​វី​ដេ​អូ​ឃ្លី​ប​គំរាម​បង្ក​អសន្តិសុខ​នៅ​ខេត្ត​ព្រះ​សីហ​នុ លើ​ទំព័រហ្វេ​ស​ប៊ុ​ក​ផ្លូវការ​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែ​ឧសភាដោយ​គូសបញ្ជាក់​ថា ការ​ថត​វី​ដេ​អូ​ឃ្លី​ប​ក្នុង​ខ្លឹមសារ​មិនល្អ​ប៉ះពាល់​ដល់​សន្តិសុខ​ប្រទេស​កម្ពុជា ពី​សំណាក់​ជនជាតិ​ចិន​មួយ​ក្រុម​នា​ពេល​កន្លង​មក គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​ស្រវឹងស្រា…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ធ្វើការ​បំភ្លឺ​ជុំវិញ​ករណី​អ្នកលេងជនជាតិ​ចិន​មួយ​ក្រុម ដែល​ថត​វី​ដេ​អូ​ឃ្លី​ប​គំរាម​បង្ក​អសន្តិសុខ​នៅ​ខេត្ត​ព្រះ​សីហ​នុ លើ​ទំព័រហ្វេ​ស​ប៊ុ​ក​ផ្លូវការ​កាលពី​យប់​ថ្ងៃ​ទី​១៧ ខែ​ឧសភាដោយ​គូសបញ្ជាក់​ថា ការ​ថត​វី​ដេ​អូ​ឃ្លី​ប​ក្នុង​ខ្លឹមសារ​មិនល្អ​ប៉ះពាល់​ដល់​សន្តិសុខ​ប្រទេស​កម្ពុជា ពី​សំណាក់​ជនជាតិ​ចិន​មួយ​ក្រុម​នា​ពេល​កន្លង​មក គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គេ​ស្រវឹងស្រា និង​ថា​វា​ជា​ការ​ថត​វី​ដេ​អូ​លេងសើច​ប៉ុណ្ណោះ​។ ក្នុង​ការ​ប្រកាស​ជា​ភាសា​ខ្មែរ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​សង្កត់ធ្ងន់​ថា ជនជាតិ​ចិន​ដែល​ថត​វី​ដេ​អូ​ឃ្លី​ប​គំរាម​បង្ក​អសន្តិសុខ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ ធ្លាប់​បាន​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​២០១៩ ។

សមត្ថកិច្ច​ចិន​ស្រាវជ្រាវ​រក​ឃើញ​ថា ជនជាតិ​ចិន​ទាំង​ជាង​១០​នាក់​ដែល​មាន​វត្ត​មាននៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​នោះ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​សង្គម​ងងឹត​ណាមួយ​ឡើយ បើ​ទោះបីជា​ពួក​គេ​បាន​ថត​វី​ដេ​អូ​ឃ្លី​ប មាន​ខ្លឹម​សារ​មិនល្អ ប៉ះពាល់​ដល់​សន្តិសុខ​ប្រទេស​កម្ពុជា​ក៏​ដោយ​។ បើ​តាម​ការ​គូសបញ្ជាក់​របស់​ស្ថានទូត​ចិន ការ​ថត​វី​ដេ​អូ​ឃ្លី​ប​ក្នុង​ខ្លឹមសារ​មិនល្អ​របស់​ពួក​គេ ធ្វើ​ឡើង​បន្ទាប់​ពី​ស្រវឹងស្រា និង​ជា​ការ​លេងសើច​ប៉ុណ្ណោះ ។

ការ​បំភ្លឺ​របស់​ស្ថានទូត​ចិន​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ប្រកាស​ថ្កោលទោស​ធ្ងន់​ៗ​ទៅ​លើ​ពួក​អ្នកលេង​ជនជាតិ​ចិន​១​ក្រុម​នោះ ដោយ​បាន​រួម​សហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា ក្រោយ​ពេល​ដែល​វី​ដេ​អូ​ឃ្លី​ប​មួយ​របស់​ជនជាតិ​ចិន​មួយ​ក្រុម​ដែល​អះអាង​ថា​ពួក​គេ​មក​ពី​ទីក្រុង​ឆុង​ឆឹង ។ ពួក​គេ​បាន​និយាយ​ជា​ភាសា​ចិន ក្នុង​ន័យ​គំរាម​បង្ក​ភាព​វឹកវរ អសន្តិសុខ​នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​៣​ឆ្នាំ​ក្រោយ បើ​ចង់ឱ្យ​វឹកវរ​គឺ​វឹកវរ ។

ភ្លាម​ៗ​ក្រោយ​ពី​បានឃើញ​វី​ដេ​អូ​ឃ្លី​ប​នេះ សមត្ថកិច្ច​កម្ពុជា​និង​ចិន បាន​សហការ​គ្នា​ស្រាវជ្រាវ​រក​វែកមុខ​ជនជាតិ​ចិន​មួយ​ក្រុម​នេះ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន ។ តាមរយៈ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​កម្ពុជា បានអះអាង​ថា ជនជាតិ​ចិន​មួយ​ក្រុម​នេះ​មិន​មានវត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ និង​ក្រោយមកស្ថានទូត​ចិន​ក៏​បាន​ប្រកាស​ពី​ការ​ស្រាវជ្រាវ​របស់ខ្លួន​លើ​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​ដែរ តែ​ភាគី​ចិន​មិន​បាន​បញ្ជាក់​អំពី​ការ​ចាប់ខ្លួន​ឬ​ចាត់វិធានការ​យ៉ាងណា​ចំពោះ​ជនជាតិ​ចិន​មួយ​ក្រុម​នេះ​ឡើយ​។

ស្ថានទូត​ចិន​គ្រាន់តែ​សង្កត់ធ្ងន់​ថា ឆ្នាំ​នេះ​គឺជា​ឆ្នាំ​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ចិន​និងកម្ពុជា ហើយ​ភាគី​ទាំង​ពីរ​នឹង​ចាត់វិធានការ​ជាក់ស្ដែង ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​ផ្នែក​សន្តិសុខ និង​ការ​អនុវត្ត​ច្បាប់ ដែលនឹង​នាំ​មក​នូវ​ភាព​សុខដុមរមនា និង​អត្ថប្រយោជន៍ជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ៕​​​

អត្ថបទសរសេរ ដោយ