មិន​ខ្លាច​បាក់​គ្រែ​…


មាន​មន្ត្រី​ខ្លះ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​…​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​រដ្ឋ​…​លក់​សម្បត្តិ​រដ្ឋ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​…​ប្រមូល​វេច​ដើម្បី​ខ្លួនឯង ។​ល ។

មន្ត្រី​ដែល​ប្រព្រឹត្ត​ពុក​រលួយ​ស្អុយគគ្រុក​នេះ​…​មួយ​ភាគ​អាង​ខ្សែ​ឯកឧត្តម​នេះ ឯកឧត្តម​នោះ​…​អាង​គ្មាន​អាណា​ហ៊ាន​ធើ​អី​អញ​…​។ ល​។

មន្ត្រី​មុខលុយ​ខាងលើ​នេះ សូ​ម្បី​អ្នក​ក្រោម​បង្គាប់​ក៏​អត់​គាំទ្រ​ដែរ​…​មិន​គាំទ្រ​ហើយ​មិន​ហ៊ាន​ជំទាស់​ទៀត​…​ធ្វើ​តាម​បញ្ជា ទោះបី​ដឹង​ថា​ខុស​ក៏​ធ្វើ​តាម​ដែរ​…​ព្រោះ​ខ្លាច​ខ្ទាត​ពី​តំណែង​…​ម្ល៉ោះហើយ​ម៉ា​ៗ​យក​តែ​ស៊ង​យក​តែ​សុខ​ទៅ ។ ល​។

មន្ត្រី​មុខក្រូចសើច មុខលុយ​ខាងលើ​នេះ​…​ទោះបី​អ្នកកាសែត​សុំ​ការ​បំភ្លឺ​មុន​ចេញផ្សាយ​…​ក៏​អត់​បំភ្លឺ​ដែរ ព្រោះ​គាត់​គិត​ថា គ្មាន​អាណា​ហ៊ាន​ធើ​អី​អញ​ទេ​…​បើ​ហ៊ាន​ចេញផ្សាយ​អញ​ប្តឹង ! ទុក​ឱ្យ​អ្ហែង​ផ្សាយ​ទាល់​ងាប់​…​ក៏​គ្មាន​អ្នក​ហ៊ាន​ធើ​អី​អញ​ដែរ​…​អញ​នៅ​តែ​អញ​!​។​ល​។

ដល់​ពេល​សុំ​បំភ្លឺ​មិន​បាន​…​រឿង​កើតឡើង​ផ្ទួន​លើ​ផ្ទួន​…​ច្រាស់ច្រំ​នៅ​តែ​ច្រាស់ច្រំ​…​អ្នកកាសែត​ដែល​មាត់ដាច​ក៏​ចុះ​ផ្សាយ​ប្រាវ​…​ផ្អើល​អស់​ខ្លា​ឃ្លោក ខ្លាក្រដាស​ទាំងឡាយ​…​ជាក់ស្តែង​មាននៅ​ខេត្តកោះកុង​ជាដើម ។​ល ។

ប៉ុណ្ណឹង​ហើយ​នៅ​តែ​មិន​បំភ្លឺ​ទៀត​…​សុខចិត្តរ​ត់រក​តុលាការ​ឱ្យ​ជួយ​ទប់​ជើង​គ្រែ​…​ដើម្បី​បង្ហាញ​ថា​ខ្លួនឯង​អត់​ស្អុយ​ទេ​…​ពិសេស​ទៀត​បាន​ខ្នង​អញ​ជួយ​ទប់​ជើង​គ្រែ​មួយ​ជាន់​ទៀត​…​មានអី​ត្រូវ​បាក់​គ្រែ​ទៅ​…​ហេ !
េ​ហ !

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ