ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​២០ ឧសភា​ជា ការ​រំឭក​នៃ​របប​ឈឺចាប់​មិន​អាច​បំភ្លេច​បាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​រំ​ឮ​ក​ទិវា​នៃ​ការ​ចង់​ចាំ​២០ ឧសភា ជា​ថ្ងៃ​ដ៏​សែន​ឈឺចាប់​មិន​បំភ្លេច​បាន​ក្នុង​សម័យ​ប៉ុ​ល ពត ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​រំ​ឮ​ក​ទិវា​នៃ​ការ​ចង់​ចាំ​២០ ឧសភា ជា​ថ្ងៃ​ដ៏​សែន​ឈឺចាប់​មិន​បំភ្លេច​បាន​ក្នុង​សម័យ​ប៉ុ​ល ពត ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​«​ថ្ងៃ​ទី​២០ ឧសភា​នេះ​គឺជា «​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​» ដែល​រំលឹក​ដល់​ជន​រង​គ្រោះ និង​ការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត (១៧ មេ​សា ១៩៧៥ -៧ មក​រា ១៩៧៩)​។

សម្តេច​បញ្ជាក់​ថា បំ​ណង​នៃ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ គឺ​បង្កើត​ឡើង​ដើម្បី​រំលឹក និង​គោរព​វិញ្ញាណក្ខន្ធ និង​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ជាង​៣​លាន​នាក់ នៅ​ក្នុង​របប​ប៉ុ​ល​ពត​ដ៏​ឃោរឃៅ​នេះ ។ សម្តេច​បន្ថែម​ថា ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលុប​បានដឹង និង​យល់​ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរ​ចត់​ដែល​ប្រជា​ជា​ពលរដ្ឋ​ខ្មែរ​មួយ​ប្រទេស​បាន​ឆ្លងកាត់​ជិត​៣​ទសវត្សរ៍​ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​ទឹកភ្នែក​ការ​កាប់សម្លាប់​បំផ្លិចបំផ្លាញ​ការ​ជម្លៀស​ចេញពី​ទីលំនៅ​របស់​ខ្លួន​ដោយ​បង្ខំ និង​ការ​បង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ គ្មាន​ពេល​សម្រាក ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិ​សេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូ​ម្បី​តែ​សិទ្ធិ​រស់រាន​មានជីវិត ដែល​ជា​សិទ្ធិ​មូលដ្ឋាន​មាន​តាំងពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ ។

សម្តេច​ក៏​បាន​គូសបញ្ជាក់​ទៀត​ថា សព្វ​ថ្ងៃនេះ​ក្រោយ​ពី​កម្ពុជា​មាន​សន្តិភាព​ផុត​ពី​សង្គ្រាម គឺ​ពលរដ្ឋ​រស់នៅ​សុខ​ស្រួល​ជាមួយ​ក្រុម​គ្រួសារ ហើយ​មានការ​ងារ និង​មុខរ​បបរ​ធ្វើ​ទៅ​តាម​សមត្ថភាព និង​ចំណង់​ចំណូលចិត្ត​រៀង​ៗ​ខ្លួន​ជាមួយនឹង​ជីវភាព​រស់នៅ​ធូរធា​សមរម្យ ។ សម្តេច​ថា​«​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់យ៉ាង​ដល់​ពលរដ្ឋ​ក្នុង​ការ​កសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​រីក​ចម្រើន​ឆាប់រហ័ស ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព ឱ្យ​បាន​គង់វង្ស​ជា​រៀង​រហូត​ហើយ​នាំ​គ្នា​ទប់ស្កាត់​កុំអោយ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​វិល​មក​កម្ពុជា​សារ​ជា​ថ្មី​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ