ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​អចលនទ្រព្យ​ថៃ​កំពុង​តែ​ជួបនឹង​បញ្ហា

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៤​ខែឧសភា​កន្លង​មក​ថា Tris Rating ព្យាករណ៍​ថា​តម្រូវការ​ផ្ទះ​ក្នុង​ប្រទេស​ថៃ​អាច​នឹង​ធ្លាក់​ចុះ ១០%​ក្នុងឆ្នាំនេះ​។…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៤​ខែឧសភា​កន្លង​មក​ថា Tris Rating ព្យាករណ៍​ថា​តម្រូវការ​ផ្ទះ​ក្នុង​ប្រទេស​ថៃ​អាច​នឹង​ធ្លាក់​ចុះ ១០%​ក្នុងឆ្នាំនេះ​។ កត្តា​អវិជ្ជមាន​ដែល​ជំរុញ​ដល់​ការ​ធ្លាក់​ចុះ​នេះ​រួម​មាន​វិធានការ​ផ្តល់​ប្រាក់​កម្ចី​ថ្មី​ដែល​ចេញ​ដោយ​ធនាគារជាតិ ការ​ធ្លាក់​ចុះ​នៃ​អតិថិជន​ចិន និង​ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​។

លើស​ពី​នេះ​ទៅ​ទៀត បំណុល​គ្មាន​សំណង​កំពុង​តែ​កើនឡើង​ផង​ដែរ​ព្រោះ​ក្រុមហ៊ុន​មាន​ខុន​ដូ​ច្រើន​ដែល​មិន​ទាន់​លក់​ចេញ​។ កត្តា​ទាំងនេះ​គឺជា​កង្វល់​ធំ​ៗ​សម្រាប់​រដ្ឋាភិបាល​និង​ធនាគារ​។ កត្តា​ជំរុញ​ដល់​ការ​លូតលាស់​នៅ​មាន​ដូច​ជា​អត្រា​ការ​ប្រាក់​ទាប និង​កំណើន​ប្រព័ន្ធ​ដឹក​ជញ្ជូន​អ្នកដំណើរ​ក្នុង​តំបន់ Greater Bangkok​។
សម្រាប់​ផ្ទះ​ដែល​មាន​តម្លៃ​ស្មើ​និង​ក្រោម ៣២០,០០០​ដុល្លារ ធនាគារជាតិ​បាន​កាត់​បន្ថយ​អត្រា LTV ពី ៩០​ទៅ​៩៥%​មក​ស្មើ ៨០% សម្រាប់​កម្ចី​លើក​ទី​ពីរ ប្រសិនបើ​កម្ចី​លើក​ទី​មួយ​កើត​មាន​ឡើង​ក្នុង​រយៈពេល​តិច​ជាង​៣ឆ្នាំ​។ LTV នឹង​ត្រូវ​បាន​កាត់​បន្ថយ​មក​ស្មើ​៧០%​សម្រាប់​កម្ចី​លើក​ទី​បី និង​លើក​ក្រោយ​ៗ​ផង​ដែរ​។

ប​ម្លា​ស់​ប្តូរ​នេះ​នឹង​ប៉ះពាល់​ដល់​តម្រូវការ​ខុន​ដូ​ច្រើន​ជាង​អចលនទ្រព្យ​ផ្ទាល់​ដី​ព្រោះ​មនុស្ស​ជា​ច្រើន​ទិញ​ខុន​ដូ​ជា​ផ្ទះ​ទី​ពីរ ឬ​ដើម្បី​វិនិយោគ​។ ខណៈ​ដែល​សេដ្ឋកិច្ច​ប្រទេស​ចិន​មានការ​អន់​ថយ តម្រូវការ​ខុន​ដូ​ក៏​នឹង​ទទួល​រង​ការ​ប៉ះពាល់​ដែ​ឬ​។ យោង​ទៅ​តាម​ទិន្នន័យ​ដែល​បាន​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ចំនួន ២២ ក្រោម​ការ​អង្កេត​របស់ Tris បាន​ឲ្យ​ដឹង​ថា អតិថិជន​បរទេស​ស្មើ ២៧% នៃ​ការ​លក់​ខុន​ដូរ​បស់​ពួក​គេ​ក្នុង​ឆ្នាំ ២០១៧ និង​ចំនួន​នេះ​បាន​កើនឡើង​ដល់ ៣៣%​ក្នុង​ឆ្នាំ ២០១៨ ផង​ដែរ​។ ពួក​គេ​បាន​ព្យាករណ៍​មក​ថា​អតិថិជន​ជនជាតិ​ចិន​ស្មើ​ប្រមាណ ៥០%​នៃ​ការ​លក់​ទៅ​អតិថិជន​បរទេស​សរុប​។

អតិថិ​ជនបរទេស​ភាគច្រើន​កក់​ប្រាក់​ប្រមាណ​ពៅ​២០​ទៅ​៣០% ហើយ​ពួក​គេ​ភាគច្រើន​តែងតែ​សម្រេចការ​ទិញ​ដូរ​ច្រើន​ជាង​ដើរ​ចេញ​និង​បោះបង់​ប្រាក់​កក់​នេះ​។ ដូច្នេះ​ការ​អន់​ថយ​ក្នុង​ប្រទេស​ចិន និង​ប្រទេស​ដទៃ​អាច​នឹង​ប៉ះពាល់​ដល់​តម្រូវការ​ផ្ទះ​ថ្មី​ៗ​ច្រើន​ជាង​ផ្ទះ​ដែល​មានការ​កក់​ហើយ​។ Tris Rating បាន​ឲ្យ​ដឹង​ទៀត​ថា​ប្រសិនបើ​ក្រុមហ៊ុន​អចលនទ្រព្យ​បន្ត​ចេញ​លក់​គម្រោង​ថ្មី​នោះ​តម្រូវការ​នឹង​បន្ត​ធ្លាក់​ចុះ ហើយ​ចំនួន​ខុន​ដូ​ដែល​លក់​មិន​ចេញ​នឹង​កើនឡើង​។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​តែ​វិនិយោគ​បន្ថែម​លើ​អចលនទ្រព្យ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ដូច​ជា​ផ្សារ​ទំនើប អគារ​ការិយាល័យ និង​អា​ផាត​មិន​ផ្តល់​សេវាកម្ម​ផ្សេង​ៗ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ