ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​ចូល​ទិញ​ខោអាវ​…​ឆ្លៀតឱកាស​យក​អស់​ជាង​១​ពាន់​ដុល្លារ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់ បាន​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​វាយ​ខ្នោះ ខណៈ​បន្លំ​ធ្វើ​ជា​អ្នកទិញ​ខោអាវ លុះ​ពេល​ឃើញ​ជន​រង​គ្រោះ​រវល់ ឆ្លៀតឱកាស​លួច​រូត​កាបូប​យក​លុយ​អស់​ជាង​១​ពាន់​ដុល្លារ ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​ថ្ងៃ​ទី​១៨ ខែឧសភា…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់ បាន​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​វាយ​ខ្នោះ ខណៈ​បន្លំ​ធ្វើ​ជា​អ្នកទិញ​ខោអាវ លុះ​ពេល​ឃើញ​ជន​រង​គ្រោះ​រវល់ ឆ្លៀតឱកាស​លួច​រូត​កាបូប​យក​លុយ​អស់​ជាង​១​ពាន់​ដុល្លារ ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​តូប​លក់ដូរ​ក្នុងភូមិ​កំពង់ស្វាយ​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះឈ្មោះ​គា ស្រី​មុំ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​លក់​ខោអាវ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ​ទិ​ត្យ អេះ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពាម​មន្ទា ឃុំ​ពាម​មន្ទា ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ចាក់​អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​ម៉ូតូ ២-​ឈ្មោះ ពិន ភី​រ៉ាត់ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ភ្នំ​តូច ស្រុក​បាទី​ខេត្តតាកែវ ៣-​ឈ្មោះ​ឡឹ​ង គ​ន្ធា ភេទ​ស្រី អាយុ​៦៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឃុំ ស្រុក​កោះធំ​ខេត្តកណ្តាល ។ រីឯ​វត្ថុ​តាង​ចាប់​យក​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម ធុន​១២៥ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ ១BJ-៥៤៥២ ពណ៌​ខ្មៅ ជា​របស់​ជនសង្ស័យ​ទិ​ត្យ អេះ ។

តាម​ប្រភព​ពី​សាក្សី​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​វេលា​កើតហេតុ ជន​រង​គ្រោះ​កំពុង​បញ្ចុក​បាយ​កូន​នៅ​ក្នុង​តូប​លក់ដូរ ពេល​នោះ​ជនសង្ស័យ​ជា​ស្ត្រី​២​នាក់​បាន​ចូល​មក​សួរ​រក​ទិញ​ខោអាវ ឆ្លៀតពេល​នោះ​ជនសង្ស័យ​ឈ្មោះ​ពិន ភី​រ៉ាត់ បាន​ចូល​រួត​កាបូប​ដាក់​លុយ​របស់​ជន​រង​គ្រោះ​យ​លុយ​ចំនួន​១.១៩៥​ដុល្លារ រួច​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ភ្នំពេញ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ជន​រង​គ្រោះ​បានឃើញ​ក្រដាសប្រាក់​១០០​ដុល្លារ​ជ្រុះ​នៅ​ក្បែរ​កាបូប​លុយ ក៏​សួរ​ទៅ​ប្តី​ថា «​មាន​រូត​កាបូប​លុយ​អត់?​» ពេល​នោះ​ប្តី​បាន​ឆ្លើយ​ថា មិន​បាន​រូត​កាបូប​ទេ រួច​ក៏​នាំ​គ្នា​បើក​កាបូប​មើល​ទើប​ដឹង​ថា​បាត់​លុយ​ចំនួន​១.១៩៥​ដុល្លារ បន្ទាប់​មក​ប្តី​របស់​ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ រហូត​ដល់​ចំណុច​វត្ត​ព្រែក​ដូង ហើយ​ជនសង្ស័យ​ក៏​ដក​លុយ​បាច​តាម​ផ្លូវ ពេល​នោះ​ប្តី​របស់​ជន​រង​គ្រោះ​ក៏​ឈប់​រើស​បាន​ចំនួន​៨៨៥​ដុល្លារ និង​ទាក់ទង​ឲ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើទាល​ជួយ​ស្ទាក់​ចាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​​នាំ​​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពង់ស្វាយ​ដើម្បី​សួរនាំ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ខាងលើ​ប្រាកដ​មែន ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ