ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិ​ន សុធា​រី ប្រាប់​មូលហេតុ​អាក់ខាន​ចេញ​មុខ​សិល្បៈ​ដូច​មុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ដែល​ធ្លាប់​សាង​ភាព​លេចធ្លោ​នៅ​ប៉ុស្តិ៍​លេខ​៥ តាម​រយៈ​កម្មវិធី «​តារា​មាស​តន្ត្រី» ឈិ​ន សុធា​រី បាន​អាក់ខាន​ចូល​បម្រើ​ការងារ​ក្នុង​សិល្បៈ​ច្រើន​ឆ្នាំ​ស្ទើរតែ​បណ្តោយ​ឲ្យ​កេរ្តិ៍ឈ្មោះ​ធ្លាប់​ល្បី​ទើរ​ដល់​ចំណុច​គេ​ចង់​ភ្លេច​។ សុធា​រី ឃើញ​លេចមុខ​មាត់​ក្នុង​ការងារ​មនុស្សធម៌​របស់​សមាគម…

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ដែល​ធ្លាប់​សាង​ភាព​លេចធ្លោ​នៅ​ប៉ុស្តិ៍​លេខ​៥ តាម​រយៈ​កម្មវិធី «​តារា​មាស​តន្ត្រី» ឈិ​ន សុធា​រី បាន​អាក់ខាន​ចូល​បម្រើ​ការងារ​ក្នុង​សិល្បៈ​ច្រើន​ឆ្នាំ​ស្ទើរតែ​បណ្តោយ​ឲ្យ​កេរ្តិ៍ឈ្មោះ​ធ្លាប់​ល្បី​ទើរ​ដល់​ចំណុច​គេ​ចង់​ភ្លេច​។

សុធា​រី ឃើញ​លេចមុខ​មាត់​ក្នុង​ការងារ​មនុស្សធម៌​របស់​សមាគម ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​ចូលរួម​ក្នុង​កម្មវិធី​អ្នកសិល្បៈ​តែ​ប៉ុណ្ណោះ​។ ឈិ​ន សុធា​រី ធ្លាប់​ក្លាយជា​តារា​ល្បីល្បាញ​លើ​ផ្នែក​ពិធី​ការិនី​ដែល​មាន​រូបសម្បត្តិ​ស្រស់​សោភា​តូច​ច្រឡឹង​។ ក្រៅពី​សាង​ស្នាដៃ​លើ​ការងារ​ជា​អ្នក​អត្ថាធិប្បាយ នាង​ក៏​ចេះ​ច្រៀង និង​សម្តែង​ដោយ​ធ្លាប់​សម្តែង​រឿង «​មមាច​ប្រឡែង​ភ្លើង​» ឲ្យ​អ្នកស្រី​ពាន់ ភួង​បុប្ផា កាលពី​នៅ​វ័យ​ជំទង់​។ ជោគជ័យ​លើ​សិល្បៈ ប៉ុន្តែ​តារា​តូច​ស្រស់​រូប​នេះ​មិនសូវ​កប​នឹង​ជីវិត​ស្នេហា​នោះ​ទេ​។

នាង​ត្រូវ​គេ​ដឹង​ថា អតីត​គូ​ភរិយា​ជាមួយ​លោក សុវណ្ណ មក​រា ប៉ុន្តែ​ជីវិត​អាពាហ៍ពិពាហ៍​ហែល​ឆ្លង​បាន​មិន​ទាន់​ដឹង​កោះ​ត្រើយ​បាន​បែកខ្ញែក​បន្សល់​ទុក​កូនភ្លោះ​មួយគូ​។

ក្នុង​ជំនួប​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​កោះសន្តិភាព ឈិ​ន សុធា​រី ដែល​មើលទៅ​បែក​សាច់​ធាត់​ទ្រលុក​បាន​ឲ្យ​ដឹង​ថា នាង​ស្រឡាញ់​សិល្បៈ​ដដែល តែ​មាន​កត្តា​មួយ​ចំនួន​ត្រូវ​អាក់ខាន​ដោយសារ​តែ​ជាប់​ដៃជើង​មើល​កូន​តូច​។ មួយទៀត​នាង​ត្រូវ​រង់ចាំ​ឲ្យ​កូន​ធំ​បន្តិច​នឹង​ចំណាយពេល​មក​គិតគូរ​សិល្បៈ​ឲ្យ​ច្រើន ព្រោះ​នឹករលឹក​។

សុធា​រី​បន្ត​ទៀត​ថា មក​ទល់​ពេល​នេះ នាង​បង្កើត​មុខរបរ​ថ្មី​ច្រើន​ខែ​មក​ហើយ ដោយ​លក់​របស់របរ​ទាក់ទង​គ្រឿងសំអាង និង​ទឹកអប់​នាំ​ចូល​មក​ពី​ប្រទេស​បារាំង ដោយ​ឆាប់​ៗ​នេះ​នឹង​បើក​សម្ពោធ​ផ្លូវការ ដើម្បី​ឲ្យ​ទូលំទូលាយ​ជាង​នេះ​។

ទោះ​យ៉ាងណា ទស្សនិកជន​ដែល​ធ្លាប់​ទទួលស្គាល់​ស្នាដៃ​នាង​រំពឹង​ថា នឹង​មិន​បោះបង់​ចោល​សិល្បៈ គ្រា​ដែល​សុធា​រី ខំ​កសាង​ជួប​ឧបសគ្គ​ច្រើន​លើ​វិ​ថី​សិល្បៈ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ