ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបគ្រឿង​ញៀន​ឆ្លង​ដែន​​ដ៏​ធំ​…ចាប់​បាន​លើ​ដី​ស្វាយរៀង

5 ឆ្នាំ មុន
  • ស្វាយរៀង

​​ខេត្តស្វាយរៀង ​៖​ សេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ច​នគ​បាល​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ចុះ​បង្ក្រាប​ន ិង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​​​បន្តបន្ទាប់​ចបាន​ំនួន​​៨​នាក់ ​រួម​ទាំង​វត្ថុ​តាង​គ្រឿង​ញៀន៦ខាំ​ ស្ថិត​​នៅ​ស្រុក​ស្វាយ​ជ្រំ ។ ដោយឡែក ​​ភាគី​អាជ្ញាធរ​វៀតណាម​…

​​ខេត្តស្វាយរៀង ​៖​ សេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ច​នគ​បាល​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ចុះ​បង្ក្រាប​ន ិង​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​​​បន្តបន្ទាប់​ចបាន​ំនួន​​៨​នាក់ ​រួម​ទាំង​វត្ថុ​តាង​គ្រឿង​ញៀន៦ខាំ​ ស្ថិត​​នៅ​ស្រុក​ស្វាយ​ជ្រំ ។ ដោយឡែក ​​ភាគី​អាជ្ញាធរ​វៀតណាម​ ក៏​ចាប់​បាន​ឧក្រិដ្ឋជន​ជា​ជនជាតិ
​វៀត​ណាម​ម្នាក់ដែរ ដែល​មាន​​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​៦៣​គីឡូក្រាម​ នៅប៉ុ​ស្តិ៍ព្រំដែន​វៀតណាម​ ​ដែល​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ក្រុម​ឧក្រិដ្ឋជន​បាន​សហការ​គ្នា​ជញ្ជូន​គ្រឿងញៀន​ពី​រាជធានី​ភ្នំពេញ ឆ្លងកាត់​ខេត្តស្វាយរៀង ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម សរុប​ក្រុម​នេះ​មាន​ថ្នាំ​ញៀន​ចំនួន​៦៣,៦​គីឡូក្រាម​។

​បើ​តាម​សមត្ថកិច្ច​ការពារ​ព្រំដែន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុម​ឧក្រិដ្ឋជន​មាន​២​សញ្ជាតិ គឺ​មាន​​ខ្មែរ ​និង​វៀត​ណាម ក្រុម​ឧក្រិដ្ឋជន​នៅ​កម្ពុជាបាន​ជញ្ជូន​គ្រឿងញៀន​ពី​រាជធានី​ភ្នំពេញ មក​ឆ្លងកាត់​ស្រុក​ស្វាយ​ជ្រំ​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាម​ព្រំដែន​ ឃុំ​គ្រួ​ស​ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង ​ទៅ​ឱ្យ​ពួក​ឧក្រិដ្ឋជន​ជា​ជនជាតិ​វៀតណាម នៅ​ចំណុច​ភូមិ​ចូ​វ​ម៉ា​យ ឃុំ​ទៀង​ប៊ិ​ញ ស្រុក​វិញ​ហ៊ឹង ​ខេ​ត្តឡុង​អាន​ ប្រទេស​វៀតណាម​។

បើ ាម​ការ​សារភាព​របស់​ក្រុម​ឧក្រិដ្ឋជន​ពួក​គេ បាន​ជញ្ជូន​គ្រឿងញៀន​ពី​រាជធានី​ភ្នំពេញ​ ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​វៀតណាម​ នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​យប់​ថ្ងៃ​ទី​១១ ​ឧសភា ​យក​ទៅ​ឱ្យភាគី​វៀតណាម​។​ប្រភព​ដ​ដែល​បាន​បន្ត​ទៀត​ថា ដោយ​មានការ​សង្ស័យ​ខាង​សមត្ថកិច្ច​វៀតណាម ​បាន​ស៊ើបអង្កេត​ជន​សង្ស័យ​ជា​ជនជាតិ​វៀតណាម​យក​រថយន្ត​១​គ្រឿង​ ម៉ាក​ធូ​រី​ស​ពាក់​ស្លាក​លេខ​51F 310.13 មក​ចត​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ ក៏​ឃ្លាំមើល​រហូត​ដល់​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២​ ឧសភា សមត្ថកិច្ច​វៀត​ណាម​ប៉ុ​ស្តិ៍ទាហាន​វរៈ​ការពារ​ព្រំដែន​ទៀង​ប៊ិ​ញ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​១​នាក់​ភេទ​ប្រុស ​និង​ដកហូត​រថយន្ត​១​គ្រឿង​យក​មក​ពិនិត្យ​ឆែកឆេរ​ក​ឃើញ​សង្ស័យ​គ្រឿងញៀន ក៏​បាន​កោះ​ហៅ​ភាគី​កម្ពុជា នគ​បាល​វរៈ​ការពារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល័​និង​មន្ត្រី​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ចូលរួម​ពិនិត្យ​ដកហូត​បាន​គ្រឿងញៀន​៣​ប្រភេទ រួម​មាន​ហេ​រ៉ូ​អ៊ី​ន ហ្វេ​តំ​តា​មីន និង​កេ​តា​មីន សរុប​៦៣​គីឡូក្រាម​។

ក្រោយ​ពី​សួរ​ចម្លើយ​ជនសង្ស័យ​ជនជាតិ​វៀតណាម ​បាន​សារភាព​គេ​ទទួល​ពី​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​ជា​អ្នក​យក​ឲ្យ​រូបគេ ​។​ រហូត​ដល់​ថ្ងៃ​ទី​១៣ ​ឧសភា ​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នង​ការដ្ឋាន​នគ​បាល​ខេត្ត​បាន​សហការ​ជាមួយ​នគ​បាល​ស្រុក​ស្វាយ​ជ្រំ ​ចុះ​បង្ក្រាប​ចាប់ខ្លួន​បាន​ជនសង្ស័យ​៦​នាក់​រួម​ទាំង​វត្ថុ​តាង​គ្រឿងញៀន ហ្វេ​តំ​តា​មីន​ចំនួន​០៦​ខាំ និង​បន្ត​ចាប់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ទៀត​នៅ​ថ្ងៃ​ទី​១៤ ​ឧសភា ​២០១៩ ហើយ​បន្ត​តាម​ប្រ​ម៉ា​ញ់​មេ​ក្លោ​ង ជួញដូរ​គ្រឿងញៀន​ម្នាក់​ទៀត​រហូត​ដល់​ថ្ងៃ​ទី​១៧​ឧសភា​២០១៩​នេះ​ក៏​ប៉ុន្តែ​ពុំ​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ឧសភា​២០១៩​នេះ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​០៨​នាក់​រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​០៦​ខាំ មក​សាលាដំបូង​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

ចំណែក​ភាគី​វៀតណាម ​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ឧក្រិដ្ឋជន​១​នាក់​ ទៅ​តុលាការ​ដែរ​រួម​ទាំង​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​៦៣​គីឡូក្រាម ​និង​រថយន្ត​មួយ​គ្រឿង ហើយ​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ភាគី​វៀតណាម​បាន​ស្នើ​សុំ​នាំ​ខ្លួន​ឧក្រិដ្ឋជន​ជា​ជនជាតិ​ខ្មែរ​១​នាក់ ​ក្នុង​ចំណោម​​៨​នាក់​ទៅ​ប្រទេស​វៀតណាម​ដែល​ភាគី​វៀតណាម​បាន​ប្រាប់​ថា ​ជា​ឧក្រិដ្ឋជន​ម្នាក់​ដែល​សង្ស័យ​ថា ជា​មេ​ក្លោ​ង​នាំ​គ្រឿងញៀន​ចូល​ប្រទេស​វៀតណាម​រាប់​សិប​តោន​ឯណោះ​តែ​តាម​ចាប់​មិន​បាន ក៏​ប៉ុន្តែ​ភាគី​កម្ពុជា​មិន​ប្រគល់​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ម្នាក់​នោះ​ទៅ​ឲ្យ​ភាគី​វៀតណាម​តាម​ការ​ស្នើ​សុំ​ទេ​។

​ចំណែក​អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​៨​នាក់ ​និង​វត្ថុ​តាង​គ្រឿងញៀន​​៦​ខាំ​នោះ​ សមត្ថកិច្ច​នគ​បាល​ខេត្ត​ស្វាយ​​រៀង​ ន​អនុញ្ញាតិ​ថតរូប​ភាព ​ឬ​ផ្តល់​ព័ត៌មាន​ឲ្យ​អ្នក​សារព័ត៌​មានបាន​ថត​ចុះ​ផ្សាយ​ទេ រ​ហូត​មក​ដល់​ថ្ងៃ​ទី​១៩​ ឧសភា​ នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ