ឱ្យរាង…ចតឡានចោលអស់៦០០ថ្ងៃ ផាក​អស់ជាង១ម៉ឺនដុល្លារ​


តាម​ប្រភពពី Shanghaiist បានឱ្យ​ដឹង​ថា ម្ចាស់​រថយន្ត​មិន​ស្គាល់​មុខ​ម្នាក់ ត្រូវ​បាន​ទទួល​ពិន័យ​ចត​រថ​យន្ត​ខុស​កន្លែង​ដល់​ទៅ១,២០០០​ដុល្លារ ក្រោយ​ពី​ចត​ទុក​ចោល​អស់​រយៈពេល​១​ឆ្នាំ​កន្លះ​ ។ រថយន្ត Hy​undai ពណ៌​ប្រផេះ​មួយគ្រឿង ដែល​ចត​ចោល​នៅ​លើ​ផ្លូវ​ក្នុង​ខេត្ត Hangzhou ចម្ងាយ​៥០០​ម៉ែត្រ​ពី West Lake មិន​ត្រូវ​បាន​នរណា​ម្នាក់​មក​យក​ចេញ​ទាល់តែ​សោះ​ អស់​ពេល​ជាង​៦០០​ថ្ងៃ​ទៅ​ហើយ​។

ម្ចាស់​របស់​វា​ប្រាកដជា​ភ្លេច​ថា​ខ្លួន​មាន​រថយន្ត ដែល​ពាក់​ស្លាក​លេខ​ខេត្ត Anhui នេះ​ជាក់​ជា​មិន​ខាន​។ ជា​រៀងរាល់ថ្ងៃ ប៉ូ​លី​ស​ខាង​សណ្តាប់ធ្នាប់​ចំណត តែងតែ​មក​កាន់​រថយន្ត​នេះ ដើម្បី​ដាក់​ថ្លៃ​ផាកពិន័យ​២១​ដុល្លារ​​ក្នុង​មួយ​ថ្ងៃ​។ តម្លៃ​ពិន័យ​សរុប​នៅ​ពេល​នេះ គឺ​ឡើង​ដល់​ទៅ ១២០០០​ដុល្លារ​អា​មេ​រិ​ក ដែល​ថ្លៃ​ជាង​រថយន្ត​នេះ​ទៅ​ទៀត​។ ម្ចាស់​រថយន្ត​នឹង​ត្រូវ​វន្ត​ក​ជាក់​ជា​មិន​ខាន បើ​ថ្ងៃ​ណាមួយ​ចង់​មក​យក​រថយន្ត​នោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ប្រទេស​ចិន​មិន​មានច្បាប់​អ្វី​យក​រថយន្ត​នោះ​ចេញ​ទេ ប្រសិនបើ​មិន​មាន​ម្ចាស់​មក​យក​។ គេ​មាន​សិទ្ធិ​គ្រាន់តែ​ផាកពិន័យ​ប៉ុណ្ណោះ​។ ដោយសារ​តែ​ហេតុនេះ គេ​សង្ឃឹមថា​ថ្ងៃ​ណាមួយ​នឹង​មាន​ម្ចាស់​មក​យក​ចេញ ឬ​ក៏ បន់​ឱ្យ​ទឹក​លេច​ស្រូប​យក​រថយន្ត​នោះ​ទៅ​បាត់​៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ