ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ី​លី​ពី​ន​ប្រតិកម្ម​ខ្លាំង​កាក​សំណល់​កា​ណា​ដា​នៅ​ក្រុង

4 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​ហៅ​ឯកអគ្គរដ្ឋទូត និង​បណ្ដា​កុងស៊ុល​របស់​ខ្លួន​ដែល​មាន​វត្ត​មាននៅ​កា​កា​ណា​ដា ឲ្យ​ត្រឡប់​មក​ស្រុក​វិញ ដោយសារ​តែ​វិបត្តិ​កាក​សំណល់ បន្ទាប់​ពី​ក្រុង​អូ​តា​វ៉ា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​សោះ ដើម្បី​ប្រមូល​យក​ចេញ​កាក​សំណល់​ជា​ច្រើន​តោន ដែល​បន្សល់​ទុក​ចោល​នៅ​ហ្វ៊ី​លី​ពី​ន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។ ការ​សម្រេចចិត្ត​នោះ​កើត​មាន​បន្ទាប់​ពី​ការ​គំរាមកំហែង​ធ្វើសង្គ្រាម…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​ហៅ​ឯកអគ្គរដ្ឋទូត និង​បណ្ដា​កុងស៊ុល​របស់​ខ្លួន​ដែល​មាន​វត្ត​មាននៅ​កា​កា​ណា​ដា ឲ្យ​ត្រឡប់​មក​ស្រុក​វិញ ដោយសារ​តែ​វិបត្តិ​កាក​សំណល់ បន្ទាប់​ពី​ក្រុង​អូ​តា​វ៉ា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​សោះ ដើម្បី​ប្រមូល​យក​ចេញ​កាក​សំណល់​ជា​ច្រើន​តោន ដែល​បន្សល់​ទុក​ចោល​នៅ​ហ្វ៊ី​លី​ពី​ន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។

ការ​សម្រេចចិត្ត​នោះ​កើត​មាន​បន្ទាប់​ពី​ការ​គំរាមកំហែង​ធ្វើសង្គ្រាម ប្រឆាំង​កា​ណា​ដា​ពី​សំណាក់​ប្រធានា​ធិបតី​លោក​RODRIGO DUTERTE ប្រសិនបើ​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ​នោះ​។ រដ្ឋមន្ត្រី​ការ​បរទេស​ហ្វ៊ី​លី​ពី​ន លោក​TEODORO LOCSIN JR.​កាលពី​ថ្ងៃ​ទី​១៦​ឧសភា​បាន​សរសេរ​តាម​TWITTER​ថា ហ្វ៊ី​លី​ពី​ន​នឹង​រក្សា​ទុក​វត្តមាន​ការទូត ក្នុង​កម្រិត​តិច​រហូត​ដល់​កាក​សំណល់​របស់​កា​ណា​ដា ត្រូវ​បាន​បញ្ជូន​ចេញ​។
កាលពី​ខែមេសា​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​បាន​គំរាម​បញ្ជូន​ដោយ​កម្លាំង បណ្ដា​កុងតឺន័រ​កាក​សំណល់​ទៅ​កា​ណា​ដា ឬ​នឹង​យក​ទៅ​ដាក់​ក្នុង​ស្ថានទូត​ប្រទេស​នេះ​ប្រចាំ​ក្រុង​ម៉ានីល ប្រសិនបើ​អាជ្ញាធរ​កា​ណា​ដា មិន​ប្រមូល​យក​ចេញ​ទេ​នោះ​។ កាលបរិច្ឆេទ​កំណត់​ត្រឹម​ថ្ងៃ​ទី​១៥​ឧសភា​។

កាលពីដើម​ខែឧសភា​កា​ណា​ដា ធ្លាប់​ប្រកាស​ពី​ការ​បញ្ជូន​ទៅ​ប្រទេស​ខ្លូ​ន​វិញ​បណ្ដា​កាក​សំណល់​ដែល​នាំ​មក​កាន់​ហ្វ៊ី​លី​ពី​ន ប៉ុន្តែ​បណ្ដា​អ្នក​ទទួលខុសត្រូវ​កា​ណា​ដា រហូត​មក​ទល់​ពេល​នេះ​នៅ​ពុំ​ទាន់​ចាត់វិធានការ​ណាមួយ​នៅឡើយ​។ ម្យ៉ាងវិញទៀត​ប្រធានាធិបតី​បាន​គំរាម​ប្រកាសសង្គ្រាម ប្រសិនបើ​កា​ណា​ដា​ពុំ​ដោះស្រាយ​ជា​បន្ទាន់​នូវ​សភាពការណ៍​នេះ​ទេ​។

រវាង​ពី​ឆ្នាំ​២០១៣​ទៅ​២០១៤ កាក​សំណល់​តាម​ផ្ទះ​យ៉ាងតិច​១០៣​កុងតឺន័រ ក្នុង​នោះ​មាន​សម្បក​ដប​ព្រមទាំង​ថង់​ប្លា​ស្ទិ​ក​នានា ក្រដាស​កាសែត​និង​កាក​សំណល់​ឯទៀត​ៗ ត្រូវ​បាន​បញ្ជូន​ពី​កា​ណា​ដា​មក​ហ្វ៊ី​លី​ពី​ន​។ កុងតឺន័រ​ទាំងនេះ​ភាគច្រើន​ស្ថិត​នៅ​កំពង់​ផែ​២​នៃ​ក្រុង​ម៉ានីល ដែល​នាំ​ឲ្យ​មាន​បាតុកម្ម​នានា របស់​ពួក​សកម្មជន​ការពារ​បរិស្ថាន​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​ហ្វ៊ី​លី​ពី​ន​អះអាង​ថា កុងតឺន័រ​ទាំងនោះ​បាន​ក្លែង​ការ​ប្រកាស​ដោយ​សហគ្រាស​ឯកជន​មួយ ថា​ជា​កាក​សំណល់​ប្លា​ស្ទិ​ក​ដែល​យក​មក​កែ​ច្នៃ​។ អ្នក​ទទួល​ខុសត្រូវ​ទាំងនេះ​បាន​ស្នើ​ដល់​កា​ណា​ដា​ឲ្យ​នាំ​កាក​សំណល់​ទាំងនេះ​ចេញ​ទៅ​វិញ​។

ក្នុង​ឱកាស​មក​បំពេញ​ទស្សនកិច្ច​នៅ​ហ្វ៊ី​លី​ពី​ន​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក​JUSTIN TRUDEAU​ធ្លាប់​សន្យា​ថា នឹង​យកចិត្តទុកដាក់​ដើម្បី​ដោះស្រាយ​កាក​សំណល់​ផ្សេង​ៗ ព្រមទាំង​កាក​សំណល់​ប្លា​ស្ទិ​ក​ចំនួន​២០០០​តោន​ដែល​ស្តុក​ទុក​នៅ​ក្រុង​ម៉ានីល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ