ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាក់ទំនង​ដ៏​ល្អ​នេះ​នឹង​ពង្រឹង និង​ពង្រីក​បន្ត​ទៅ​ថ្ងៃ​អនាគត

4 ឆ្នាំ មុន
  • ភ្នំពេញ

​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កងទ័ពជើងគោក​កម្ពុជា​ជួប​សំណេះ សំ​ណា​ល និង​ពិភាក្សា​ការងារ ឧត្តមសេនីយ៍ ង្វៀ​ន ហុង​ថៃ (NGUYEN HONG THAI)…

​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កងទ័ពជើងគោក​កម្ពុជា​ជួប​សំណេះ សំ​ណា​ល និង​ពិភាក្សា​ការងារ ឧត្តមសេនីយ៍ ង្វៀ​ន ហុង​ថៃ (NGUYEN HONG THAI) មេបញ្ជាការ​បញ្ជាការដ្ឋាន​រដ្ឋធានី​ហាណូយ កាល​ថ្ងៃ​ពុធ ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ។

ឧត្តមសេនីយ ង្វៀ​ន ហុង​ថៃ (NGUYEN HONG THAI) មេបញ្ជាការ​បញ្ជាការដ្ឋាន​រដ្ឋធានី​ហាណូយ​បាន​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​នៃ​កងទ័ពជើងគោក​កម្ពុជា ។ ឯកឧត្តម ង្វៀ​ន ហុង​ថៃ បាន​លើក​ឡើង​ថា ទំនាក់ទំនង​វៀតណាម​- កម្ពុជា ជា​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរលុង​មក​ហើយ ។ ឧត្តមសេនីយត្រី សង្ឃឹមថា ទំនាក់ទំនង​ដ៏​ល្អ​នេះ​នឹង​ពង្រឹង និង​ពង្រីក​បន្ត​ទៅ​ថ្ងៃ​អនាគត ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ការ​ធ្វើ​បទ​បង្ហាញ​របស់​បញ្ជាការ​បញ្ជាការដ្ឋាន​រដ្ឋធានី​ហាណូយ ។ មេ​បញ្ជា​បញ្ជាការ​កងទ័ពជើងគោក​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ​សបញ្ជាក់​ពី​មិត្តភាព​គ្រប់​ជ្រុងជ្រោយ​របស់​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ