ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​វៀតណាម​សន្យា​បន្ត​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កងទ័ព

4 ឆ្នាំ មុន

មេ​ទ័ពជើងគោក​កម្ពុជា​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធពល ខេមរភូមិន្ទ និង​លោក​ឧត្តមសេនីយ ផា​ន់ វ៉ា​ន់​ហ្សា​ង ( Phan…

មេ​ទ័ពជើងគោក​កម្ពុជា​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធពល ខេមរភូមិន្ទ និង​លោក​ឧត្តមសេនីយ ផា​ន់ វ៉ា​ន់​ហ្សា​ង ( Phan Van Giang ) អនុរដ្ឋមន្ត្រី​ទី​១ ក្រសួង ការពារ​ប្រទេស និង​ជា​ប្រធាន​អគ្គសេនាធិការ​កងទ័ព​ប្រជាជន​វៀតណាម​បាន​សន្យា​រួម​គ្នា​ថា នឹង​បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ។

ការ​សន្យា​រួម​គ្នា​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត ដឹកនាំ គណប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​ទៅ​បំពេញ​បេស​សកម្ម​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ហើយ​បាន​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឧត្តមសេនីយ ផា​ន់ វ៉ា​ន់​ហ្សា​ង អនុរដ្ឋមន្ត្រី​ទី​១ ក្រសួង​ការពារ​ប្រទេស​វៀតណាម ។ នា​ឱកាស​នោះ​លោក ផា​ន់ វ៉ា​ន់​ហ្សា​ង ( Phan Van Giang ) បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​វត្តមាន​របស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​នៃ​កងទ័ពជើងគោក​កម្ពុជា ខណៈ​ដែល​ឧត្តមសេនីយ៍ឯក និង​គណៈប្រតិភូ​បាន​មក​បំពេញបេសកកម្ម​ផ្លូវការ​នៅ ក្នុង​ប្រទេស​វៀតណាម​នា​ពេល​នេះ ។

លោក​ក៏​បាន​លើក​ឡើង​ថា ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា​ជា​ប្រទេស​ជិតខាង និង​មាន​ប្រវត្តិសាស្ត្រ​រួម​គ្នា​ក្នុង​ការ​ប្រយុទ្ធ ដើម្បី​ឯករាជ្យ​អធិបតេយ្យភាព​សម្រាប់​ប្រទេស​រៀង​ៗ​ខ្លួន ។ លោក​បន្ត​ថា កងទ័ព​ប្រជាជន​វៀតណាម​នៅ​តែ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ល្អជា​មួយ​កង យោធពល ខេមរភូមិន្ទ និង​បន្ត​គាំទ្រ​កង​យោធពលខេមរភូមិន្ទ​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​យោធិន ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​កងទ័ព​ប្រជាជន​វៀតណាម​ដែល​បាន និង​បន្ត​គាំទ្រ​ដល់​កង​យោធពលខេមរភូមិន្ទ​ទាំង​ក្នុង​សម័យ​សង្គ្រាម និង​ពេល​បច្ចុប្បន្ន ហើយនឹង​បន្ត​ទៅ​ពេល​អនាគត​ទៀត ។ លោក​ឧត្តមសេនីយ មាន​ជំនឿ​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ដ៏​រឹង​មាំ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ឆ្ពោះទៅ​ការ​អភិវឌ្ឍន៍​វិស័យ​កងទ័ព​កាន់តែ​ខ្លាំងពូកែ ដើម្បី​ការពារ​បូរណភាព​ទឹកដី​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ